ខេត្តកណ្តាល៖ ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កំលាំងការិយាល័យប្រឆាំងបទល្មលសសេដ្ឋកិច្ចខេត្តកណ្តាល សហការជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំលាំងប៉ុស្តិរដ្ឋបាលប៉ុស្តិទួលព្រេច និងអាជ្ញាធរមូលដ្ឋានបានចុះ បង្រ្កាបទីតាំងសិប្បកម្មផលឹត កែច្នៃស្កត្នោតក្លែងក្លាយចំនួនបីទីតាំងផ្សេងគ្នា ដោយរឹបអូសវត្ថុតាងពាក់ពន្ធ័មួយចំនួន ។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃសុក្រ ៣កើត ខែកក្កិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩
ឃុំទួលព្រេច មេភូមិម៉ីនរៀម ភូមិរំលិច និងភូមិច្រកក្រសាំង ស្រុកអង្គស្នួលខេត្តកណ្តាល ។
ទីតាំងទីឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំនៅភូមិរំលេច ឃុំ ទួលព្រិច ស្រុកអង្គរស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតម៉ូទ័រកូរស្ករ ចំនួន៣គ្រឿង ខ្ទះសំរាប់រំងាស់ស្ករចំនួន៤ស្ករសចំនួន៣៨បាវស្មើរនឹង ១៩០០គីឡូក្រាមស្ករត្នោតក្លែងក្លាយផលឹតរួចចំនួន ២៨ធុងស្មើរ ៨៤០គីឡូក្រាមប្រេងឆារដបតូចសំរាប់លាយជាមួយស្ករ១ដបតូច។
ទីតាំងទី២ម្ចាស់ឈ្មោះ ជឹម ជុន ភេទ ប្រុសអាយុ ៣៥ឆ្នាំ មានទីនៅ ភូមិម៉ឺនរៀម ឃុំទួលព្រេច ស្រុកអង្គរស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតរួមមានម៉ូទ័រកូរស្ករចំនួន ១គ្រឿងខ្ទះរំងាស់ស្ករចំនួន ស្ករសចំនួន៧បាវ ស្មើរនឹង៣៥០គីឡូក្រាមស្ករត្នោតក្លែងក្លាយផលឹតរួចចំនួន២៥ធុងស្មើរនឹង៧៥០ គីឡូក្រាម ប្រេងឆាសំរាប់ផលឹតស្ករ ចំនួន១គីឡូក្រាម។
ទីតាំងទី៣ ឈ្មោះ យ៉ិន រ៉ុន ភេទស្រី អាយុ ៥៦ឆ្នាំ មានទីលំនៅ ភូមិច្រកក្រសាំង ឃុំទួលព្រេច ស្រុកអង្គរស្នួល ខេត្តកណ្តាល ។ វត្ថុតាងដកហូតរួមមាន ម៉ូទ័រកូរស្ករចំនួន
ខ្ទះរំងាស់ស្ករចំនួន ១ ស្ករត្នោតក្លែងក្លាយផលឹតរួចចំនួន២១ធុង ស្មើរនឹង៥៦៧គីឡូក្រាម។
សរុបទីតាំងទាំងបីទីខាងលើ សមត្ថកិច្ចចំរុះបានរឹបអូសបានម៉ូទ័រកូរស្ករចំនួន ៥គ្រឿងខ្ទះរំងាស់ស្ករចំនួន៦
ស្ករសចំនួន៤៥បាវស្មើរនឹង២២៥០គីឡូក្រាម។
ស្ករត្នោតក្លែងក្លាយផលឹតរួចចំនួន៧៤ធុងស្មើរនឹង ២២២០គីឡូក្រាម។
ដោយមានការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចំពោះម្ចាស់ទីតាំងផលិតកែច្នៃស្ករត្នោតទាំងបីទីតាំងខាងលើត្រូវបានសមត្ថកិច្ចហៅមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់មិនអោយប្រព្រឹត្តបន្តទៀត ចំណែកវត្ថុតាងរួមមានម៉ូទ័រកូរស្ករ ឆ្នាំងខ្ទះ ស្ករស និងស្ករត្នោតក្លែងក្លាយកែច្នៃរួច បានយកមរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកអង្គរស្នួលដើម្បីបន្តនិតិវិធីតាមច្បាប់ ៕