ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បែងឆ្នោតកន្ទុយលេខវៀតណាម ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ បានរីកដុះដាលពេញផ្ទៃប្រទេស ដែលជាឳកាសរបស់មន្រ្តីខិលខូច ច្បាមយកលុយប្រចាំខែ ពីក្រុមពពួកឈ្មួញទុចរិត ធ្វើអោយបាត់បង់ចំណូលរដ្ឋ រាប់លានដុល្លាក្នុង១ឆ្នាំៗ !

ភ្នំពេញ ៖ មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានវត្តមានឆ្នោតខ្មែរ ដែលបានច្បាប់ពីរាជរដ្ឋាភិបាលនោះ ។ វត្តមានឆ្នោតយួន រឺហៅថា កន្ទុយលេខវៀតណាម ក៏បានចូលមកជ្រក និង លាក់ពួនជាមួយ ក្រុមឆ្នោតខ្មែរ ។ ការប្រើក្បាច់ពិសេសនេះ គឺជាឳកាសពង្រីកខ្លួនរបស់កន្ទុយលេខវៀតណាម និងមិនមាននរណា ចុះចាប់ពួកគេនោះទេ ។ ប្រសិនបើចុះចាប់គឺ មានវត្ត១មុខគត់ គឺអ្នកកត់កន្ទុយលេខវៀតណាមនោះ មិនព្រមកត់ក្រុមរបស់គេ ទើបគេដាក់កំលាំងចាប់តែម្តង ។ ត្រង់ចំណុចនេះ គេហៅថា ក្រុមប៉ាវតំបន់ អ្នកណាខ្លាំងជាង គឺទទួលបានគ្រប់គ្រងធំជាង ។

ក្រុមពពួកឈ្លើងសង្គម ដែលខំបិទបាំង ពីការរកស៊ីខុសច្បាប់របស់ពួកគេ គឺមិនទៅណាឆ្ងាយ ពីក្រុមមន្រ្តីខ្លះដែលមានលទ្ធភាពធ្វើការរឿងនេះ នោះទេ ។

តាមការអង្គេត និង យោងតាមសំដីប្រជាពលរដ្ឋ ពិសេសបងប្អូនរស់ក្នុង នៅរាជធានីភ្នំពេញ បាននិយាយថា សឹងគ្រប់ផ្សារទាំងអស់ បានបោះទីតាំងសំរាប់ការកត់ឆ្នោតខ្មែរមានច្បាប់ តែធាតុពិតគេកត់ឆ្នោតវៀតណាម ភាគច្រើន និងបានបង់ទឹក រឺភាគរយ ទៅអោយភាគីឆ្នោតខ្មែរ និង អ្នកការពារដ៏ទៃទៀត ។

យោងតាមសំដីរបស់អ្នកកត់ឆ្នោតខ្មែរ បានបង្ហើបថា ជាទូទៅ គឺអ្នកលេងភាគច្រើន លេងតែឆ្នោតវៀតណាម ។ ដូច្នេះមានតែតំរូវចិត្ត អ្នកចាក់ ។ ចំពោះការបង់ភាគរយ ទៅអោយឆ្នោតខ្មែរប៉ុន្មាននោះ ពួកគាត់មិនបានប្រាប់នោះទេ។

គួររំលឹកថា កាលពីមិនទាន់ មានឆ្នោតខ្មែរ គឺ សមត្ថកិច្ច តែងតែចុះបង្រ្កាបដោយអន្លើរៗ និង ដោយដុំៗ នៅកន្លែងកត់ឆ្នោតវៀតណាម ដើម្បីអនុវត្តន៍នូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ។ តែទោះយ៉ាងនេះក្តី ក៏ពួកគេ ធ្វើទាំងបង្ខំចិត្តតែប៉ុណ្ណោះ ពោលគឺធ្វើអោយតែរួចខ្លួនទាំងអស់គ្នា ប៉ុណ្ណោះ ។ បន្ទាប់មកពួកឈ្មួញ ក៏ត្រលប់មករកស៊ីវិញ ដដែល ជាដដែល ដូចពាក្យចាស់បានពោលថា វែកចក ដូសទឹក ។

សរុបសេចក្តីមក ប្រសិនបើទីតាំងកន្ទុយលេខវៀតណាម ដែលបានជ្រក ក្រោមឆ្នោតខ្មែរមានច្បាប់ យ៉ាងហោចណាស់ ក៏មានលទ្ធផលតិចតួច បានបង់ពន្ធជូនរដ្ឋដែរ ។ ខុសតែកន្លែងជាច្រើនទៀត ដែលបានដាក់តុក កត់ឆ្នោតវៀតណាម ដោយត្រង់តែម្តង ដែលមិនបានបង់ពន្ធជូនរដ្ឋ ។

ជាការសំណូមពរ ទី1 ៖ គួរបង្រ្កាបដោយមិនរើសមុខ នូវក្រុមឆ្នោតវៀតណាម ទោះជ្រកជាមួយឆ្នោតខ្មែរក៏ដោយ ។
សំណូមពរទី២៖ បើមិនអាចអនុវត្តន៍ នៃការបង្រ្កាប បានគួរបញ្ចប់ច្បាប់ឆ្នោតខ្មែរ តែម្តង ។(ដោយ ព្រះនរាយណ៍ )

d934036e-31c4-4954-8c02-69d6fd526195

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com