ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក លឹម រដ្ឋា អាយុ៦៥ឆ្នាំ ដាក់លិខិតទៅក្រសួងយុត្តិធម៌ អោយជួយពន្លឿនក្នុងការអនុវត្តន៍ សាលក្រម ជិត២ខែហើយមិនមានការឆ្លើយតប ខណៈគេរុញអោយទៅរកមេធាវី គេទារ៥០០ដុល្លាដើម្បីធ្វើការរឿងនេះ ។

ភ្នំពេញ ៖មានរយៈជិត២ខែ មកហើយដែលលោក លឹម រដ្ឋា បានធ្វើលិខិតទៅក្រសួងយុត្តិធម៌ ដោយសុំអោយឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជួយពន្លឿនការអនុវត្តន៍សាលក្រម លេខ ១៥៣០ ឈ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៨ ។ តែចាប់ពីថ្ងៃដាក់ឯកសារចូលក្រសួងយុត្តិធម៌ តាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៩ នោះមកដល់ថ្ងៃទី៩ ខែធ្នូ នេះមិនមានការឆ្លើយតប ណាមួយពីក្រសួងយុត្តិធម៌នោះទេ ។ដោយមានការអស់សង្ឃឹម អស់សង្ឃឹមត្រង់ថា ខាងក្រសួងមិនអើពើ ឯងៀកទៅរកមេធាវី គេទារ ៥០០ដុល្លា ដើម្បីអនុវត្តន៍ ។ សូមស្តាប់សំដី លោក លឹម រដ្ឋា ដែលបានទាក់ទងមក អង្គភាពព្រះនរាយណ៍ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នេះថា ៖

សូមរំលឹកថា ៖ នៅតុលាការ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ លោកបានប្តឹងជនជាតិកូរ៉េម្នាក់ ទៅតុលាការរាជធានីភ្នំពេញ គឺមានរយ:ពេល២ឆ្នាំ ទើបលោកបានឈ្នះក្តី លើជនជាតិកូរ៉េនោះ ពោលគឺ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ចៅក្រមជំនុំជម្រះ លោក លាង សំណាត់ បានចេញសេចក្តីសំរេចបញ្ចប់ ដោយ អោយជនជាតិកូរ៉េ ឈ្មោះ K H Lee សងប្រាក់ ចំនួន ៥.៨៨៨ ដុល្លា និង ជំងឺចិត្ត ចំនួន ៥លានរៀល មកអោយរូបគាត់ ។

ក្រោយពីបានឈ្នះក្តីរួចមក លោកក៏ធ្វើលិខិត មួយច្បាប់ទៀតចូលសាលាដំបួងរាជធានីភ្នំពេញ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ ដើម្បីសុំអនុវត្តន៍សាលក្រម ។ ការសុំអនុវត្តន៍សាលក្រម នេះគឺមានខាងមន្រ្តីតុលាការ បានរុញលោក រដ្ឋា អោយទៅរកមេធាវី នៅម្តុំសាលាបាក់ទូក ។ លោកថា មេធាវីនោះ បានអោយគាត់ចំណាយលុយខ្លះដើម្បី សំរេចលើកិច្ច នេះ ។

លោក លឹម រដ្ឋា បាននិយាយទាំងមុខស្រពោនថា ដោយសារជនជាតិកូរ៉េ ជំពាក់លុយ គាត់នេះហើយធ្វើអោយគាត់ បានចំណាយពេលជិត៥ឆ្នាំ រួមទាំងចំណាយថវិកា រាប់ពាន់ដុល្លា ។ ពិសេសការងារក៏អត់ធ្វើ និង ជំពាក់លុយកូនជាង និង អ្មកជិះខាង ដែលធ្វើអោយក្តីស្រមៃ របស់គាត់ចង់បានដី សង់ផ្ទះតូចល្មម ត្រូវបានរលាយអស់ ដោយបានត្រឹមតែ
ផ្ញើខ្លួន នៅបន្ទប់ជួលតូចមួយ នៅរាជធានីភ្នំពេញ ប៉ុណ្ណោះ ។

ជាចុងក្រោយលោកក៏បានសុំអង្វរដល់ អ្នកណាក៏បាន ដែលអាចជួយក្នុងរឿងនេះបាន លោកនឹងដឹងគុណអស់មួយជីវិត ។
លេខទូរសព្ទ របស់លោក លឹម រដ្ឋា 096 70 19 456 ៕

IMG_20191209_100848_847

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com