ខេត្តប៉ៃលិន៖តារាចម្រៀងវ័យក្មេងដ៍ល្បីឈ្មោះម្នាក់នៅផលិតកម្មសាន់ដេរបានរងរបួសធ្ងន់ធ្ងរខណះដែលដារ៉ារូបនេះបានឆាតទាក់ទងស្រីស្នេហ៍របស់គេហើយត្រូវបានគេដេញវ៉ាយជាច្រើនដំបងបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបក្សពួកនាំទៅមន្ទីរពេទ្យដេរអស់ជាច្រើនថ្នេរ។សមត្ថកិច្ចបានអោយដឹងថាហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺនាថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នៅចំណុចបុរីម្កុដពេជ្រស្ថិតក្នុងភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។សមត្ថកិច្ចបានអោយដឹងបន្តថា៖ជនរងគ្រោះឈ្មោះសុខ.មេសាហៅ(នាយចឺម)ភេទប្រុសអាយុ២២ឆ្នាំមុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេរស់នៅភូមិត្រាចកោះឃុំមហាឬស្សីស្រុកគងពីសីខេត្តកំពង់ស្ពឺ។រីឯជនដៃដល់ដែលជាជនសង្ស័យមានឈ្មោះង៉ែត.លីទីភេទប្រុសអាយុ២២ឆ្នាំមុខរបរបុគ្គលឹកក្រុមហ៊ុនរស់នៅភូមិផ្សារព្រំជើងឃុំស្ទឹងកាច់សាលាក្រៅខេត្តប៉ៃលិន។
តាមប្រភពពីអ្នកដឹងហេតុការណ៍បានឲ្យដឹងដែរថានាយចឺមតែងតែមកព្រុំដែនទាក់ទងស្រីជាញឹកញាប់ហើយអោយលុយទៅស្រីយ៉ាងច្រើនធ្វើអោយស្រីឈ្លក់វង្វេងគ្រប់គ្នាផងដែរ។ប្រភពដដែលបន្តថាការប្រើអំពើហឹង្សារបស់ជនសង្ស័យខាងលើនេះដោយសាជនរងគ្រោះ(នាយចឺម)បានឆាតមករកស្រីគេជាច្រើនដងនៅពេលនោះចំពេលប្រុសស្នេហ៍គេកាន់ទូរស័ព្ទក៍បានឆាតហៅមកដោយក្តៅក្រហាយពោពេញដោយកំហឹងមិនបានប៉ុន្មាននាទីផងនាយចើមក៍បានមកដល់ល្មមជនសង្ស័យក៏ទាញយកកំណាត់ឈើប្រវែងប្រហែល០,១ម៉ែត្រមកវាយបណ្តាលអោយមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលដេចំនួន៥ថ្នេរព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូនអិចមួយគ្រឿងទាំងស្រុងថែមទៀត។តាមចម្លើយសារភាពរបស់ជនសង្ស័យគឺមូលហេតុប្រច័ណ្ឌទៅលើសង្សាខ្លួនព្រោះជនរងគ្រោះបានឆាតទៅរកសង្សារបស់ខ្លួនជាច្រើនលើកច្រើនសាពេកទើបខ្លួនទ្រាំនិងកំហឹងលែងបានក៏កើតរឿងបែបនេះតែម្តង។
ក្រោយកើតហេតុនាយចឺមបានទាមទាជម្ងឺចិត្តចំនួន៣ម៉ឺនដុល្លាតែមិនត្រូវរូវគ្នាដោយភាគីបង្កព្រមបង់ត្រឹម១ម៉ឺនដុល្លាធ្វើអោយការសម្របសម្រួលគ្នាអស់រយះពេល៣ទៅ៤ម៉ោងនៅតែមិនត្រូវគ្នាទើបសមត្ថកិច្ចឃាត់ខ្លួនជនបង្កនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាសំណុំរឿងបញ្ជូនបន្តទៅតុលាចាត់ការតាមនីតិវិធីតែម្តង៕សៅ សារិទ្ធ