(ខេត្តកណ្តាល) គ្រាន់តែទឹកស្រក់ភ្លាម មិនទាន់ស្ងួតដីស្រួលបួលផង ស្រាប់តែមានឈ្មួញបានដាក់គ្រឿងចក្រទៅលើកទំនប់ក្រកមវ៉ាត់ព័ទ្ធព្រំដីតំបន់ព្រៃលិចទឹកដែនជម្រកត្រីពងកូននៅត្រង់ចំណុចបឹងព្រែកតាមាន(អតីតឡូត៍នេសាទលេខ6)ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល យ៉ាងអានាធិបតេយ្យ។
បើយោងតាមឯកសារអ្នកមើលការខុសត្រូវដី យកមកអោយភ្នាក់ងារព័ត៌មាន យើងមើលខណៈដែលចុះទៅថតផ្តិតយករូបភាព កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ថាដីនេះគឺជាដីរបស់លោកស្រី ម៉ម សុខន រស់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទិញពីប្រជាពលរដ្ធ។ហើយគ្រឿងចក្រដែលដាក់មកជីកលើកក្រវ៉ាត់នេះ គឺមានសំណើរស្នើរសុំពីលោក ចាប់ ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក តាមរយៈលោក នៅ ទូច មេឃុំកំពង់ភ្នំ ជីកប្រឡាយរក្សាទឹក ភ្លឺ សំរាប់ធ្វើស្រែលើផ្ទៃដីទំហំចំនួន៤២ហិកតា នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ។
ដោយឡែកបើតាមប្រភពព៌តមានខ្លះនិយាយថា ឯកសារនេះមិនអាចយកជាផ្លូវការបានទេ ព្រោះដីចំណុចបឹងព្រែកតាមាននេះ វាគឺជាដីសាធារណៈរបស់រដ្ធស្ថិតនៅក្នុងតំបន់ព្រៃលិចទឹកជម្រកត្រីពងកូននៃដែន(អតីតឡូត៍នេសាទលេខ៦ ជាប់ព្រំប្រទល់ដែនរដ្ធបាលស្រុកស្អាង)ដែលចំងាយដីចុះពីថ្នល់ជាតិលេខ១ទៅប្រហែល៥-៦គីឡូ។អញ្ចឹងរាល់ការរុករានអាស្រ័យឯកជនណាមួយ ទាល់តែមានអនុក្រិត្យពីប្រមុខរាជរដ្ធាភិបាល តាមរយៈក្រសួងកសិកម្ម រដ្ធបាលជលផល ទើបដំណើរការទៅបាន។ព្រោះពាក់ព័ន្ធលើដីបឹងសាធារណៈរដ្ធនេះហើយ ទើបឯកសាររបស់ឈ្មួញមិនបានបញ្ជាក់ចំណុចទីតាំងដីអោយបានត្រឹមត្រូវ ដោយគ្រាន់តែបញ្ជាក់ថាដីនៅចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ហើយចេះតែដាក់គ្រឿងចក្រមកឈូសឆាយព័ទ្ធយកដោយសេរីគ្មានគោលដៅច្បាស់លាស់ ចុះបើជាន់ប៉េះចំលើដីគេមានម្ចាស់ដែរនោះកើតជារឿងទំនាស់ដីធ្លី ប្រាកដជាបង្កការស្មុកស្មាញឈឺក្បាលវិលមុខដល់ប្រមុខរាជរដ្ធាភិបាលទៅថ្ងៃមុខជាក់ជាមិនខានឡើយ។ជាពិសេសដីសាធារណៈរបស់រដ្ធបែរជាក្លាយទៅជាដីគ្រប់គ្រងដោយកម្មសិទ្ធបុគ្គលឯកជនទៅវិញ។បើតាមអ្នកមើលការដីអោយឈ្មួញដីឈ្មោះលោក ស្រី ម៉ម សុខនថាគ្រឿងចក្រទើបតែចុះធ្វើបាន២ថ្ងៃទេ(៣០-៣១ ខែធ្នូ ឆ្នាំ២០១៩)ឥឡូវរៀបចំដាក់ថែម១គ្រឿងទៀត តែមកមិនទាន់ដល់ទេ។ប៉ុន្តែបើតាមប្រភពនិយាយថាលោក ស្រី ម៉ម សុខន មានគម្រោងសម្រុកថែម គ្រឿងចក្រ(អេសស្កាវ៉ាទ័រ០៩ថ្មីៗស្រឡាងចំនួន៣-៤គ្រឿងទៀតឯណោះ ដើម្បីសម្រុកអោយឆាប់រួចរាល់។