(ព្រៃវែង):រសៀលថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅបរិវេណសាលាឆាន់វត្តវិហារធំស្ថិតក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរៀបចំ<<កម្មពិធីឈ្វេងយល់បុណ្យមាឃបូជា>>ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក។ពិធីនេះមានការនិមន្តអញ្ជើញចូលរួមពី ព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហារាជកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគុណសង្ឃស្រុកបាភ្នំ លោក ម៉ម កាយ អភិបាលរងស្រុក លោក ប៊ិន សំអុល ប្រធានការិយាល័យធម្មការនិងសាសនាស្រុក លោក ធឿន វុឌ្ឍី តំណាងអោយលោក អៀង សុធារ៉ា អគ្គ្ក្គនាយកផ្កាឈូក និងមូលនិធិផ្កាឈូក និងព្រះសង្ឃ លោកយាយលោកតា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ លោក ធឿន វុឌ្ឍី តំណាងក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក បានមានប្រសាសន៍ថា ក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក បានរួមសហការជាមួយគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្នុងការប្រារព្ធកម្មវិធីឈ្វេងយល់អំពីបុណ្យមាឃបូជាប្រចាំឆ្នាំព.ស២៥៦៣ឫឆ្នាំ២០២០នេះ បន្ទាប់ពីបានធ្វើឡើងនៅព.ស២៥៦២ ឆ្នាំ២០១៩ប្រកបដោយជោគជ័យកន្លងមក។កម្មវិធីនេះមានគោលបំណងលើកកំពស់ការយល់ដឹង និងលើកទឹកចិត្តដល់ពុទ្ធបរិស័ទ ក្នុងការអនុវត្តអោយបានត្រឹមត្រូវនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា តាមរយៈពិធីបុណ្យមាឃបូជានិងពិធីបុណ្យដទៃទៀតដូចជា បុណ្យវិសាខបូជា និងបុណ្យអាសាឡ្ហបូជាជាដើម។
មាឃបូជាជាពិធីបុណ្យមួយដ៏សំខាន់ក្នុងពុទ្ធសាសនាប្រារព្ធនៅថ្ងៃទី១៥កើតខែមាឃជារៀងរាល់ឆ្នាំដោយក្នុងឆ្នាំនេះត្រូវនិងថ្ងៃទី៨កុម្ភះឆ្នាំ២០២០ ។ មានន័យថា ប្រារព្ធមុនថ្ងៃមាឃបូជាដែលយើងរៀបចំនៅតាមខេត្តក្រុងចំនួន១២កន្លែងរួមមាន រាជធានីភ្នំពេញខេត្តកណ្តាលកំពង់ចាមព្រៃវែងកំពង់ធំសៀមរាបបាត់ដំបងនិងកំពង់ឆ្នាំងដើម្បីឲ្យពុទ្ធបរិស័ទមានការយល់ដឹងជាបឋមមុននិងអញ្ជើញទៅតាមវត្តនានាដើម្បីប្រារព្ធពិធីបុណ្យមាឃបូជាតាមបែបប្រពៃណីជាតិខ្មែរ…………………………សម្លេង។
នៅក្នុុងកម្មវិធីឈ្វេងយល់អំពីបុណ្យមាឃបូជា ព្រះធម្មមុនីរង្សីនុត វណ្ណៈព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគុណសង្ឃស្រុកបាភ្នំខេត្តព្រៃវែង មានសង្ឃដីការថា កម្មពិធីនៃការឈ្វេងយល់មាឃបុណ្យបូជានេះមានសារៈសំខាន់ណាស់ ដោយយើងបានផ្សព្វផ្សាយនៅពុទ្ធវិច្ចនានុក្រមជាឱវ៉ាតបនុញាញោមដែលព្រះអង្គបានសម្តែងមកបញ្ជៀបទៅដល់លោកយាយលោកតាព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្ស ដែលអញ្ជើញនិមន្តមកពីតាមបណ្តាវត្ត សាលារៀន សហគមន៍ ភូមិផ្សេងទូទាំងស្រុក ព្រោះកន្លងមកយើងពុំសូវធ្វើកម្មពិធីនេះអោយបានទូលំទូលាយសម្រាប់ព្រះសង្ឃ លោកតាលោកយាយបានឈ្វេងយល់នោះទេ………………សម្លេង។ ក្នុងឱកាសនោះសិស្សានុសិស្សបន្ទាប់ពីស្តាប់នូវកំណាព្យគុណឪពុកម្តាយដែលធ្វើអោយសិស្សមួយចំនួនទប់ទឹកភ្នែកមិនបានយំគ្រប់ៗគ្នា ក៍បានសម្តែងនូវអារម្មណ៍ថា កម្មពិធីឈ្វេងយល់បុណ្យមាឃបូជានេះគឺពិតជាមានអត្ថន័យធំធេងណាស់ ធ្វើអោយមនុស្សយល់ដឹងពីការធ្វើបុណ្យទានតាមទំនាមទន្លាប់ព្រះពុទ្ធសាសនា។ដូច្នេះក្នុងនាមជាសិស្សានុសិស្សសូមអោយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូកបន្តជួយគាំទ្រឧបត្ថម្ភនៅកម្មពិធីឈ្វេងយល់បុណ្យមាឃបូជានេះនៅឆ្នាំក្រោយៗទៀត ដើម្បីអោយមនុស្ស ជាពិសេសក្មេងៗយុវជនជំនាន់ក្រោយបានឈ្វេងយល់អំពីបុណ្យមាឃបូជាតាមព្រះពុទ្ធសាសនារបស់រដ្ធ………………….សម្លេង៕