ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកណ្តាលចុះស៊ើបអង្កេតករណីមន្ត្រីប៉ូលីសចាប់វាយប្រជាពលរដ្ឋឲ្យរងរបួសនៅមុខមហាជននិងក្នុងអធិការដ្ឋាននគរបាលស្រុកស្អាង

ខេត្តកណ្តាល ៖ បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះនិងសាច់ញាតិស្នើសុំថ្នាក់លើជួយរកយុត្តិធម៌ មន្ត្រីនគរបាលព្រហ្ម ទណ្ឌខេត្តកណ្តាលបានចុះស៊ើបអង្កេតករណីមន្ត្រីប៉ូលីសពាក់ស័ក្ត៣នៅការិយាល័យចាត់តាំងបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់ឈ្មោះ ហែន លីណា អត្តលេខ៦៩៧៤១ ធ្វើសកម្មភាពបើកឡានដេញបុកនិងវ៉ាកាក់រឺយែរបុកហើយ ប្រើអំពើហឹង្សាធាក់ទ្វារឡាននិងចាប់វាយប្រជាពលរដ្ឋតាំងពីនៅលើដងផ្លូវទីសាធារណៈមុខមហាជនរហូតដល់ក្នុងអធិការដ្ឋាននគរបាលស្រុកស្អាងនៅនឹងមុខសមត្ថកិច្ចបណ្តាលឲ្យរងបួស២នាក់ ។

ក្នុងប្រតិបត្តិការណ៍ចុះស៊ើបអង្កេតនោះ បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានរកឃើញឃ្លីបវីដឺអូនៅក្នុងកាម៉ារ៉ាសុវត្ថិភាពមួយ ។ ឃ្លីបវីដឺអូនោះត្រូវបានគេមើលឃើញសកម្មភាពមន្ត្រីប៉ូលីសឈ្មោះ ហែន លីណា បានប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋដូចការរៀបរាប់របស់ជនរងគ្រោះប្រាកដមែន ។ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីប៉ូលីសស័ក្ត៣រូបនេះបានផ្តល់បទសម្ភាសន៍ជាមួយអ្នក សារព័ត៌មានហាក់ចង់ប្រកែករកត្រូវដើម្បីគេចវេសពីកំហុសឆ្គងរបស់ខ្លួនដែលបានប្រើអំពើហឹង្សាទៅលើប្រជាពលរដ្ឋទៅ ទៀត ។ មិនតែប៉ុណ្ណោះថែមទាំងប្រឌិតរឿងដែលមិនកើតមាននៅក្នុងអង្គហេតុនោះទៀត ។ នេះបើតាមការបំភ្លឺរបស់សាមីជនរងគ្រោះ ។ សាមីជនរងគ្រោះបាននិយាយថា ការប្រឌិតរឿងនោះ គឺមានច្រើនចំណុចដែលពួកគាត់មិនអាចទទួលយកបានហើយស្នើសុំដល់សមត្ថកិច្ចនិងស្ថាប័នតុលាការជួយរកយុត្តិធម៌និងចាត់វិធានការតាមច្បាប់ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២០ប្រជាពលរដ្ឋរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានធ្វើដំណើរតាមផ្លូវ២១ពីត្បូងមកជើងដោយជិះរថយន្តលិចស៊ីស៣៣០រួមដំណើរជាមួយប្រពន្ធនិងកូន៣នាក់  ។ លុះមកដល់ចំណុចភូមិព្រែកខ្សេវក៏បានវ៉ារថយន្តស៊ីអ័រវីរបស់មន្ត្រីប៉ូលីសរូបនោះ ពេលកំពុងធ្វើដំណើរបានជួប មានរោងការមួយគាត់ក៏បានបង្អង់ ចំណែកមន្ត្រីប៉ូលីសខាងលើបំរ៉ុងវ៉ាគាត់វិញតែទំនងវ៉ាមិនរួច ពេលឆ្លងផុតរោងការប៉ូលីសបានវ៉ាទៅមុន ។ លុះទៅដល់គល់ស្ពានព្រែកថីគាត់មើលដំណើរមិនស្រួលក៏បត់ឡានបកក្រោយរកកន្លែងណាដែលមានមនុស្សច្រើនដើម្បីឈប់ចត ។ ចំណែកមន្ត្រីប៉ូលីសរូបនោះក៏បានបកក្រោយដេញតាមគាត់ទៀត ។ ពេលទៅដល់ចំណុចកែងលក់មីឆាផ្លូវចូលស្អាងភ្នំក៏បង្អង់អែបឈប់ ស្រាប់តែ មន្ត្រីប៉ូលីសរូបនេះបានបើកឡានមកកាក់ពីមុខ ហើយក៏រឺយែរថយន្តក្រោយមកបុករថយន្តគាត់ចំចង្កៀងខាងឆ្វេងផ្នែកខាងមុខ ។ បន្ទាប់មកចុះលើឡានមកធាក់ទ្វារនិងទាញទ្វារឡានឲ្យរបើកចាប់អូសគាត់ចេញពីក្នុងឡានរួចវាយគាត់ឲ្យរងរបួសរហូតសមត្ថកិច្ចបានមកដល់ ក៏បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ។ ជនរងគ្រោះ អាន វៃ បានបន្តទៀតថា ពេលទៅដល់អធិការដ្ឋាននគរបាលគាត់បានស្នើសុំមន្ត្រីប៉ូលីសចរាចរណ៍ពិនិត្យជាតិអាល់កុល ប៉ុន្តែមន្ត្រីប៉ូលីសមិនព្រមពិនិត្យទេ ដោយនិយាយថា មិនមានម៉ាស៊ីនពិនិត្យជាតិអាល់កុល ។ ពេលនោះប្អូនថ្លៃក៏បានមកមើលគាត់ ក្នុងខណៈនោះ សមត្ថកិច្ចបានហៅគាត់និងមន្ត្រីប៉ូលីសរូបនោះចូលទៅក្នុងបន្ទប់ ។ ពេលកំពុងដើរចូលទៅក្នុងបន្ទប់ប៉ូលីសរូបនោះ បាននិយាយថា ហ្អែងអាងអី ? អាងមានឡានលិចស៊ីស៣៣០ជិះហ្អែងភ្លើ ហ្អែ ! ពេលនោះប្អូនថ្លៃគាត់ក៏បាននិយាយតបថា យើងនិយាយឲ្យមានសុជីវធម៌តិចទៅ បងគាត់ក៏មានអាយុច្រើនដែរ ។ កុំនិយាយអាមឹងចឹង មកដល់ប៉ុស្តិ៍ប៉ូលីសយើងដោះស្រាយគ្នាតាមសន្តិវិធីទៅ ។ ពេលនោះមន្ត្រីប៉ូលីសរូបនោះបានស្រែកជេប្អូនថ្លៃគាត់ថា អាឆ្កែ! ជេទៅជេម៉ោ ….ហើយក៏បានស្ទុះទៅច្រានប្អូនថ្លៃនិងប៉ូលីសស្រុកស្អាងម្នាក់ដួល ហើយក៏បានយកដំថ្មវាយប្អូនថ្លៃគាត់បែកក្បាលហូរឈាមជោកអាវ ។ បន្ទាប់មកប៉ូលីសនៅក្នុងអធិការដ្ឋាននគរបាលស្រុកស្អាងបានឃាត់មិនឱ្យឈ្លោះគ្នា ហើយគាត់ក៏បានដាក់ពាក្យបណ្តឹងប្តឹង២ករណី គឺករណីបង្កគ្រោះថ្នាក់ចរាចរណ៍និងករណីព្រហ្មទណ្ឌ ។ ជុំវិញករណីនេះ ប្រជាពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការរបស់នគរបាលព្រហ្មទណ្ឌខេត្តកណ្តាលនិងស្ថាប័នតុលាការមានចំណាត់ការចំពោះមន្ត្រីនគរបាលទំនើងរូបនេះ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏កំពុងរិះគន់យ៉ាងខ្លាំងទៅសមត្ថកិច្ចដែលមិនបានធ្វើការឃាត់ខ្លួនសាមីមន្ត្រីនគរបាលដែលបង្កហឹង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់ផងដែរ ៕

IMG-20200126-WA0014 IMG-20200126-WA0009 IMG-20200129-WA0011 IMG-20200129-WA0012 IMG-20200129-WA0009 IMG-20200129-WA0010 IMG-20200129-WA0008

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com