ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តមសួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែងជួបតំណាងម្ចាស់ឡានដឹកស្រូវដែលធ្វើបាតុកម្មនៅមុខចំណតរថយន្តបន្ទាយចក្រី ដើម្បីពិភាក្សារកដំណោះស្រាយ.

(ព្រៃវែង): បន្ទាប់ពីក្រុមម្ចាស់ឡានអ្នកដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាមប្រហែលជាង៣០០គ្រឿង សរុបមនុស្សជាង៦០០នាក់​ កើតទុកមិនសុខក្តៅក្រហាយក្លាយជាជម្លោះ រហូតឈានដល់ការធ្វើបាតុកម្ម ដុតកង់ឡាន ចតរថយន្តបិទផ្លូវ រាប់គីឡូដីជិត៤ម៉ោង និងវាយបណ្តាលអោយខូចខាតសម្ភារៈមួយចំនួននៃការិយាល័យចំណតរថយន្តបន្ទាយចក្រី ស្ថិតក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ខណៈដែលអ្នកគ្រប់គ្រងចំណតរថយន្តបន្ទាយចក្រីនេះបានគំរាមកំហែងបង្ខំអោយម្ចាស់ឡានដឹកស្រូវទាំងនោះបង់លុយអោយខ្លួនក្នុងឡាន១គ្រឿង១៥០០០រៀល ទៅ២០០០០រៀលជាកំហិត លើសកំណត់ដែលពួកគាត់ធ្លាប់បង់រាល់ថ្ងៃក្នុងឡាន១គ្រឿងត្រឹមតែ១០០០០រៀលប៉ុណ្ណោះ។តែទោះជាយ៉ាងណានៅល្ងាចថ្ងៃដដែល ឯកឧត្តម សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង តំណាងអោយឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារជួបជាមួយតំណាងម្ចាសឡានដឹកស្រូវប្រហែលជាង១០នាក់នៅវរៈនគរបាលការពារព្រំដែនបន្ទាយចក្រី ដើម្បីពិភាក្សារកដំណោះស្រាយជូនពួកគាត់។ នៅក្នុងអង្គពិភាក្សានេះដែរ តំណាងម្ចាស់ឡានដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាម ក៍បានសំណូមពរអោយឯកឧត្តមមេត្តាជួយបិទកុំអោយមានចំណតរថយន្តនេះ ទៀតព្រោះពួកគាត់លក់ស្រូវបានថោក ហើយត្រូវចំណាយចូលថ្លឹងជញ្ជីងអស់២០០០០រៀល និងចំណាយថ្លៃជួលកម្មករលីចុះពីលើឡាន។ រាល់ការលើកឡើងនៅសំណើរនិងសំណូមពររបស់តំណាងម្ចាស់ឡានដឹកស្រូវនេះ ឯកឧត្តម អភិបាលរងខេត្ត ក៍បានពន្យល់ណែនាំពាក់ពន្ធ័អំពីផ្លូវច្បាប់ដល់បងប្អូនថា ចំពោះការសំណូមពរអោយរំលាយចំណតរថយន្តចោលនោះ រូបលោកនឹងយកទៅឆ្លងអភិបាលខេត្តពិនិត្យបន្ត ព្រោះចំណតរថយន្តនេះគេមានច្បាប់បង់ពន្ធចូលរដ្ធ ចេញដោយក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុ។ហើយការបង់របស់បងប្អូនទៅអោយជញ្ជីងថ្លឹងទម្ងន់នៅតំបន់ព្រំដែនបន្ទាយចក្រីនេះ គឺសុទ្ធតែជញ្ជីងអនាធិបតេយ្យគ្មានបង់ពន្ធចូលរដ្ធឡើង។រឿងនេះឯកឧត្តមនិងទៅឆ្លងឯកឧត្តមអភិបាលខេត្ត សូមជម្រុះជញ្ជីងអនាធិបតេយ្យនេះចោលអោយអស់ ដើម្បីកុំអោយបងប្អូនជួបការលំបាកក្នុងការចំណាយច្រើន(ឧទារហ៍ ពីមុនបងប្អូនចំណាយបង់អស់១០មុឺនរៀល អោយនៅត្រឹមតែ៧មុឺនរៀលទេ។ហើយចំពោះចំណតរថយន្តបន្ទាយចក្រីនេះបើសិនជានៅដំណើរការទៀត ឯកឧត្តមអភិបាលរង និងកែសម្រួលជាមួយម្ចាស់ចំណតអោយសមស្របតាមកំណត់ណាមួយដែលបងប្អូនទទួលយកបាន។ឯកឧត្តមបញ្ជាក់ថាដំណោះស្រាយនេះនឹងមានលិទ្ធផលឆាប់ៗខាងមុខនេះហើយ។តែខណៈដែលដំណោះស្រាយមិនទាន់រួចរាល់ ឯកឧត្តម អភិបាលរង ក៍បានប្រាប់អោយម្ចាស់ចំណតត្រូវផ្អាកការយកភាសុីពីបងប្អូនម្ចាស់ឡានដឹកស្រូវសិន។ហើយម្ចាស់ចំណតដែលចូលរួមក្នុងកិច្ចពិភាក្សានេះដែរ ក៍ឯកភាពយល់ព្រម៕

IMG-20200130-WA0026

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com