ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ស្ថានីយ៍ជ​​ញ្ជីងថ្លឹង​រថ​​យ​ន្តស្រុក​ពាមរក៌ខេត្តព្រៃវែងបណ្តោយឲ្យឡានផ្ទុកលើសទំងន់បើកឆ្លងកាត់ស្ពានអ្នកលឿងរាល់យប់

ខេត្តព្រៃវែង​ ៖ ប្រភពពត៌មានទំលាយចេញពីក្រុមតៃកុងឡានដឹកទំនិញគ្រប់ប្រភេទចេញពីប្រទេសវៀតណាមដឹកឆ្ពោះមកក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ១ឆ្លងកាត់ស្ពានអ្នកលឿងបានឲ្យដឹងថា

ស្ថានីយ៍ថ្លឹងរថយន្តនៅគល់ស្ពានអ្នកលឿងត្រើយខាងកើតក្នុងទឹកដីស្រុកពាមរក៌ខេត្តព្រៃវែងនិងស្ងានីយ៌ថ្លឹងរថយន្តត្រើយខាងលិចក្នុងទឹកដីស្រុកលើកដែកខេត្តកណ្តាលត្រូវប៉ាន់កើបលុយដាក់ ហោប៉ៅស្ងាត់ៗតាមរយៈបើកដៃឲ្យថយន្ដឈ្មួញដឹកទំនិញខ្នាតយក្សផ្ទុកលើសទំងន់ឆ្លងកាត់ស្ពានអ្នលឿងរៀងរាល់ម៉ោង១២យប់ ។
ក្រុមតៃកុងឡានទាំងនោះបាននិយាយក្នុងតូបលក់ដូរតាមផ្លូវជាតិលេខ១បន្តទៀតថា ឡានដឹកទំនិញដែលពួកគេសុីស្នួលបើកឡានឲ្យថៅកែរបស់ខ្លួនផ្ទុកទំនិញប្រមាណចាប់ពី៥០តោនឡើងទៅ ។ នៅពេលបើកឡើងស្ពានអ្នកលឿងម្តងៗឡើងរង្គឹស្ពាន ហើយឡានដែលែបើកនោះប្រឹងស្ទើរដាច់កាឡេ ។ ហេតុតែថៅកែរបស់ពួកគេចង់ចំណេញខ្លាំងមិនខ្វល់ពីការខូចខាតស្ពានផ្លូវថ្នល់អ្វីនោះទេ ។
ប្រភពដដែលបានបន្តទៀតថា ឡានដឹកទំនិញចេញពីវៀតណាមផ្ទុកលើសទំងន់ភាគច្រើនគឺដឹកឥដ្ឋការ៉ូ ពោលគឺគ្រឿងសំណង់ ។ ចំណែកមន្ត្រីប្រចាំការនៅតាមស្ថានីយ៌ជញ្ជីងថ្លឹងរថយន្តរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនទាំងនោះមិនដឹងជាមានបច្ចេកទេសស្អីទេ នៅពេលរថយន្តដឹកទំនិញរាប់សិបតោនឆ្លងកាត់ជញ្ជីងតែបែរជាមិនលោតលេខ«គាំងទ្រនិច»ពេលខ្លះឡានដឹកទំនិញពួកគេមិនបាច់ចូលថ្លឹងក៌មានដែរ ។ ហេតុនេះហើយទើបធ្វើឲ្យក្រុមអធិការកិច្ចរបស់អន្តរក្រសួងមិនអាចចាប់កំហុសបាន ឫមួយក្រុមខាងលើត្រូវដងត្រូវផ្លែគ្នាដែរបានជាកិច្ចការងារនេះស្ងប់ស្ងាត់ (តូចសុីតាមតូច ធំសុីតាមធំ) ។
ទន្ទឹមនិងរថយន្តដឹកទំនិញចេញពីប្រទេសវៀតណាមតាមបណ្តោយផ្លូវជាតិលេខ១ធ្វើចរាចរណ៍ជារៀរាល់យប់ដោយរលូនលុះត្រាណាបង់លុយឲ្យមន្ត្រីតាមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទើបដំណើរការទៅបានដោយសុខសាន្ត ។ បើពុំនោះទេឡានដឹកទំនិញលើសទំងន់មិនអាចហោះផុតពីក្រសែភ្នែកមន្ត្រីជំនាញទាំងនោះជាដាច់ខាត ។
វម៉ោង១១និង៣០នាទីយប់ ស្របពេលនោះក៌បានឃើញឡានដឹកទំនិញខ្នាតយក្សបើកឆ្លងកាត់ស្ពានអ្នកលឿងពីខេត្តព្រៃវែងចូលរាជធានីភ្នំពេញបើកឡើងរង្គឺស្ពាន ដោយពួកគាត់គិតថាបើបណ្តោយឲ្យឡានដឹកទំនិញផ្ទុកលើសទំងន់រត់លើថ្នល់ជាតិ ពិសេសឆ្លងកាត់ស្ពានបែបនេះរលាយហិនហោចស្ពានថ្នល់ដ៌ខ្លីខាងមុខនេះ ។ ភាពធូរលុងពីសំណាក់មន្ត្រីជំនាញស្ថិតលើផ្លូវពុករលួយបែបនេះ ប្រជាពលរដ្ឋទាំងនោះ
បានធ្វើការរិះគន់ដល់មន្ត្រីដែលឈរជើងត្រង់ចំណុចទីតាំងស្ថានីយជញ្ជីងស្រុកពាមរក៌ខេត្តព្រៃវែងនិងស្រុកលើកដែកខេត្តកណ្តាល មិនបានយកចិត្តទុកដាក់ក្នុងការផាកពិន័យឬមានវិធានការផ្លូវច្បាប់ ទៅលើរថយន្តដឹកល្មើសច្បាប់ជាការថ្នូរនិងលុយក្រោមតុ ។
ប្រជាពលរដ្ឋបន្តថា បើសិនជាលុយដែលបានមកពីការប្រមូលពីរថយន្តឆ្លងកាត់ស្ថានីយជញ្ជីងខេត្តព្រៃវែង -ខេត្តកណ្តាលនេះចូលក្នុងថវិការរដ្ឋមិនអីទេ។ ប៉ុន្តែត្រូវបានគេសង្ស័យ ចូលទៅហោប៉ៅក្រុម មន្ត្រីពុករលួយច្រើនជាងដែលនាំឱ្យរដ្ឋមានការបាត់បង់ចំណូលរាប់ម៉ឺ នដុល្លា រក្នុងមួយខែៗ។ ចំណែកស្ពានផ្លូវថ្នល់រងការខូចខាតធ្វើឲ្យខាតបង់ថវិការរដ្ឋព្រមទាំងបំផ្លាញប្រពន្ធ័ហេដ្ឋារចនាផ្លូវថ្នល់ទៀតផង ។
ពាក់ព័ន្ធករណីលើកឡើងនិងចោទប្រកាន់ខាងលើខាងលើនេះភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍
មិនអាចទំនាក់ទំងសុំការបំភ្លឺជុំវិញរឿងនេះពីមន្ត្រីស្ថានីយ៌ជញ្ជីងថ្លឹងឡានទាំងពីរស្រុកខាងលើបានទេរហូតមកទល់នេះ ។
ភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍សង្ឃឹមថា ប្រធានស្ថានីយ៌ថ្លឹងឡានទាំងពីរនិងសហការពន្យល់បកស្រាយលើករណីនេះឲ្យបានដឹងច្បស់ចៀសវាងកំុឲ្យមតិមហាជនយល់ច្រឡំ ។
ជាមួយគ្នានេះផងដែរ សង្ឃឹមថា
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនធ្វើការអង្កេតតាមដានស្រាវជ្រាវករណីខាងលើថាតើដូចការលើកឡើងរបស់ប្រជាពលរដ្ឋនិងតៃកុងឡានដែរទេ ។ បើសិនរកឃើញថា មានពិតប្រាកដនោះ មិនត្រូវទុកមន្ត្រីអស់ទាំងនេះបន្តអង្គុយប្រព្រឹត្តអំពើពុករលួយជាសាធារណៈតាមដងផ្លូវជាតិទៀតឡើយ ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com