ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ធ១គ្រួសារអំពាវនាវអោយសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ ខណៈដីគាត់ខំអាស្រ័យផលតាំងពីឆ្នាំ១៩៧៩មក បែរជាអាជ្ញាធរមិនបញ្ជាក់ប្រវត្តដីអោយនៅពេលគាត់ទៅសូមចុះប្លង់ប្រព័ន្ធ

(កណ្តាល)ប្រជាពលរដ្ធ១គ្រួសារ ដែលមានប្តីឈ្មោះ ឡឹក ធន អាយុ៧២ឆ្នាំ និងប្រពន្ធ ឈ្មោះ ពាំង​ សុខ អាយុប្រហាក់ប្រហែលគ្នា ព្រមទាំងកូនចៅ រស់នៅក្នុងភូមិពពាលខែ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើការចោទប្រកាន់ទៅលើលោក ស៊ុត តូ មេឃុំដីឥដ្ធថា មិនព្រមបញ្ជាក់ប្រវត្តដីជូនគ្រួសាររបស់គាត់ ស្របពេលមន្ត្រីជំនាញសុរិយាដីចុះមកពិនិត្យបញ្ជីប្រវត្តដី ដើម្បីវាស់វែងចេញប្លង់ប្រព័ន្ធកម្មសិទ្ធអោយពលរដ្ធទូទាំងឃុំដីឥដ្ធ។ បើតាមគ្រួសារលោកតា ឡឹក ធន បានរៀបរាប់ប្រាប់អ្នកយកព៌តមានថា ដីរបស់គាត់នៅចំណុចមាត់បឹងតូច ស្ថិតក្នុងភូមិពពាលខែ ឃុំដីឥដ្ធនេះមានទំហំ១០ហិកតាដែលគ្រួសារគាត់អាស្រ័យផលដាំដំណាំឈូកចិញ្ចឹមជីវិតកូនចៅតាំងពីឆ្នាំ១៩៧៩មកម្លេះ។ហើយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៧គ្រួសារគាត់ក៍បានព្រមព្រៀងគ្នាលក់ដីទំហំ១០ហិកតានេះទៅអោយឈ្មួញឈ្មោះ បាន ប្រាក់ រស់នៅភូមិ ឃុំជាមួយគ្នា ក្នុងតម្លៃ ៣៥០០០ដុល្លារសហរដ្ធអាមេរិក ដោយឈ្មោះ បាន ប្រាក់ បានកក់លុយមុនចំនួន៩០០ដុល្លារ។ចំណែកលុយនៅសល់ចំនួន៣៤១០០ដុល្លារទៀត ឈ្មោះ បាន ប្រាក់ សន្យាយកមកប្រគល់អោយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៨។លុះដល់ថ្ងៃ ខែ ឆ្នាំ កំណត់ ឈ្មោះ បាន ប្រាក់ មិនបានយកលុយមកប្រគល់អោយលោកតាឡើយ។ដោយសារដាច់ប្រាក់កក់ ហើយឈ្មោះ បាន ប្រាក់ បានធ្វើលិខិតប្រគល់ដីមកអោយគ្រួសារលោកតាវិញ មិនទាមទារអ្វីទាំងអស់។គ្រួសារលោក តាបន្តថា ដល់ពេលថ្មីៗនេះ គ្រួសាររបស់លោកតា បានទៅជួបលោក ស៊ុត តូ មេឃុំដីឥដ្ធ អោយគាត់ជួយបញ្ជាក់ពីប្រវត្តដី ដើម្បីគាត់សូមធ្វើប្លងប្រព័ន្ធកម្មសិទ្ធនឹងគេ​ បែរជាលោកមេឃុំរូបនោះមិនបញ្ជាក់អោយទេ ដោយប្រាប់ថា ដីនេះគឺជាដីរបស់ ទេស សុផា ខណៈគ្រួសារលោតា មិនដែលស្គាល់ មុខ ទេស សុផា នេះប្រុសឫក៍ស្រីផង។ហេតុដូច្នេះទើបលោកតា លោកយាយ នាំកូនចៅ មកឈរនៅកន្លែងដីកាន់រូបថតសម្តេចទាំងពីរ សូមធ្វើការអំពាវនាវសំណូមពរតាមរយៈប្រព័ន្ធផ្សព្វផ្សាយ អោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត មេត្តាជួយអន្តរាគមន៍រកយុត្តិធ៌មដល់គ្រួសារលោកតាលោកយាយផង។ ពាក់ព័ន្ធការចោទប្រកាន់ខាងលើ លោក ស៊ុត តូ មេឃុំដីឥដ្ធ បានតាមទូរស័ព្ទអោយដឹងនៅរសៀលថ្ងៃទី៣១ ខែមករា ២០២០ នេះថា រូបលោកមិនបាននិយាយដូច្នេះទេ តែលោកអភិបាលស្រុកប្រាប់ថា ដីនឹងជាប់ចូលក្នុងចំណុច០៧៥ ស ជ ណ របស់ខេត្ត អញ្ចឹងសូមទាក់ទងសួរខាងស្រុកទៅឃុំមិនហ៊ានលូកទេ។លោក កេត សុផល ប្រធានការិយាល័យភូមិបាលស្រុក ក៍បានអោយដឹងថា នៅក្នុងឃុំដីឥដ្ធមន្ត្រី ជំនាញរបស់លោក ទើបតែចុះភូមិពពាលខែ ភូមិពពាលខែ២ ភូមិដីឥដ្ធកោះផុស ភូមិដីឥដ្ធកោះផុស២ និងភូមិដីឥដ្ធកោះផុស៣។ហើយការចុះនេះគឺចុះតែដីណាមិនជាប់នៅក្នុងអនុក្រិត្យរបស់ទីស្តីការដែលមានទំហំ១៥០០ហិកតា។ហើយរឿងអាជ្ញាធរមិនបញ្ជាក់អោយនេះ ក្រែងលដីគាត់ជាប់នៅក្នុងអនុក្រត្យ។តែបើចង់ដឹងច្បាស់ទៅសួរមន្ត្រីជំនាញដែលកំពុងចុះធ្វើការនោះទៅ។ចំណែកលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកលើក។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com