ខេត្តកណ្តាល=បន្ទាប់ពីអតីតភរិយាធ្វើការអុកឡុកមង្គលការទាមទារឱ្យស្វាមីទទួលខុសត្រូវលើបំណុលរួមហើយដោះស្រាយមិនត្រូវគ្នាកូនក្រមុំត្រឡប់ទៅរោងការវិញទទួលភ្ញៀវតែម្នាក់ឯងខណៈកូនកំលោះនៅសាលាឃុំព្រោះខ្លាចប្រពន្ធដើមតាមអុកឡុក៖
ខណៈដែលសំឡេងភ្លេងការកំពុងបន្លឺឡើង ត្រៀមហែរជំនួន ទៅហើយនោះ ស្រាប់តែ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលដែលប្រពន្ធដើមនិងសាច់ញាតិបានបើករថយ ន្តដឹកត្រី មកឈប់ពីមុខរោងការ និងរារាំងមិនឱ្យប្រារព្ធពិធី និងទាមទារឱ្យអតីតស្វាមីដែលជាកូនកំលោះ ចេញមកដោះស្រាយបំណុលចាស់ និងអាហារកិច្ចចំពោះកូនសិន។ដែលហេតុការ
ណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ០៦និង៣០នាទីព្រឹកថ្ងៃទី០៦ កុម្ភៈ ២០២០នៅ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
កូនក្រមុំ ឈ្មោះ ប្រុញ សារី ប៉ុន្តែ ( សរសេរនៅលើស្លាកអាពាហ៍ពិពាហ៍ ឈ្មោះ ទេស ស្រីនាង ) អាយុ៣៥ឆ្នាំ បានចេញមកបរិយាយថា នាងរៀបការនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ រឿងអីបានជា នាំគ្នាមកអុកឡុករំខានដល់ពិធីរៀបការរបស់នាងយ៉ាងដូច្នេះ ហើយកូនកំ
លោះដែលកំពុងរៀបការជាមួយនាង ឈ្មោះ លី ច្រាយ ជាបុរសពោះម៉ាយបានលែងលះប្រព
ន្ធមុនដាច់ស្រឡះដែរ ទើបចូលមកស្តីដណ្តឹងរូបនាង រៀបការទៅតាមប្រពៃណី ហើយបើអតីតភរិយារបស់ប្តីនាង នៅតែតាមរំខាននោះ នាងនិងដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីឱ្យទទួ
លខុសត្រូវចំពោះការខាតបង់ និងកិត្តិយសរបស់នាង។
មួយគ្នានោះ លោក លី ច្រាយ អាយុ២៩ឆ្នាំ ដែលជាកូនកំលោះ ក៏ចេញមុខមកបកស្រា យដែរថា លោកបានលែងលះជាមួយអតីតភរិយាឈ្មោះ ហុក ស្រីណុច យូរខែមកហើយ ដោ យមានទាំងកិច្ចសន្យាព្រមព្រៀងផ្តិតមេដៃរៀងខ្លួនទៀតផង និងបានយល់ព្រមចែករថយន្តគ្នាម្នាក់១គ្រឿង ហើយខ្លួនទទួលបានរថយន្តម៉ាកតាកូម៉ា ឯអតីតភរិយាទទួលបានរថយន្តកូរ៉ូប្រ ភេទ២តោនកន្លះ ហើយនាងថែមទាំងសុខចិត្តរ៉ាប់រងសង់ប្រាក់ដែលជំពាក់គេទាំងអម្បាលមា ណ ថែមទៀតផង។
ចំណែកឯនាង ហុក ស្រីណុច បានរៀបរាប់ថា នាងមកពេលនេះ គឺមិនមែនមកទាមទា រចង់បានប្តីទៅវិញនោះទេ គឺមកដើម្បីឱ្យអតីតស្វាមីចេញមកទទួលខុសត្រូវចំពោះបំណុលដែ លជំពាក់គេ កាលពីនៅរកស៊ីជាមួយគ្នាឱ្យចប់សព្វគ្រប់សិន និងផ្តល់អាហារកិច្ចចិញ្ចឹមកូន។ នាងបានបន្តថា នាងបានរៀបការជាមួយ ឈ្មោះ លី ច្រាយ ៩ឆ្នាំមកហើយ និងមានកូនប្រុសម្នាក់ ហើយកន្លងមកនាងនិងស្វាមីធ្លាប់បានលែងលះគ្នាពិតប្រាកដមែន ប៉ុន្តែ ក្រោយមកឪពុកម្តាយក៏បានផ្សំផ្គុំឱ្យជួបជុំគ្នាវិញ ហើយថែមទាំងបានធ្វើពិធីសែន ឡើងវិញទៀតផង។ បន្ទាប់ពីរួមរស់ជាមួយគ្នាវិញ នាងក៏បានហែកលិខិតលែងលះគ្នានោះចោល ប៉ុន្តែ ដោយសារតែប្តីលួចមានស្រី និងមានគំនិតអាក្រក់ ទើបរក្សាលិខិតនោះទុក ហើយយកជាលេសដើម្បីធ្វើឯកសារលួចមករៀបការ។ អតីតភរិយារូបនេះ បានបន្ថែមថា នាងអស់ចិត្តជាមួយប្តីចិត្តសាវ៉ា និងគ្មានទំនួលខុសត្រូវនេះហើយ និងមកពេលនេះ គឺដើម្បីឱ្យអតីតប្តីហេងស៊យនេះ ចេញមកទទួលខុ សត្រូវលើបំណុលដែលជំពាក់គេកន្លងមកពាក់កណ្តាល ដែលសរុបជាប្រាក់ចំនួន១៣១លានរៀល និងប្រាក់ជំពាក់ធនាគារ២សរុប៣៤០០០ដុល្លារ សិន បើមិនដូច្នេះទេមិនឱ្យរៀបការនោះទេ។
មេឃុំត្រើយស្លា លោក ប៉ាវ ប៉េង បានបញ្ជាក់ថា មូលហេតុដែលលោក ចេញលិខិតប ញ្ជាក់ភាពពោះម៉ាយ និងសំណើរសុំរៀបអាពាហ៍ពិពាហ៍ជូនឈ្មោះ លី ច្រាយ ដោយយោងទៅតាមកិច្ចសន្យាលះលែងគ្នារវាង លី ច្រាយ និង នាង ហុក ស្រីណុច កាលពីថ្ងៃទី០៩ កញ្ញា ២០២០ កន្លងទៅ។
រីឯលោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ ប្រាប់ថា លោកបានចេញលិខិតអនុញ្ញាតិឱ្យ
ឈ្មោះ លី ច្រាយ និងនាង ប្រុយ សារី រៀបការ គឹយោងទៅតាមលិខិតដែលបញ្ជាក់ភាពពោះ
ម៉ាយ របស់ឈ្មោះ លី ច្រាយ ដែលចេញដោយ លោកមេឃុំ ត្រើយស្លា និងយោងលើកិច្ចស
ន្យាលែងលះគ្នា របស់នាង ហុក ស្រីណុច និងឈ្មោះ លី ច្រាយ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីអតីតភរិយារារាំងមិនឱ្យរៀបការ នៅវេលាថ្ងៃត្រង់ស្វាមី និង កូនក្រមុំ សុខចិត្តទៅសាលាឃុំដើម្បីធ្វើការដោះស្រាយគ្នាជាមួយប្រពន្ធដើម ប៉ុន្តែ មិនទទួលបានលទ្ធផលនោះទេ ដោយអតីតស្វាមីមិនព្រម។ ហើយនៅវេលាល្ងាច កូនក្រមុំក៏ត្រឡប់ទៅកាន់រោងការវិញតែឯង ដើម្បីទទួលភ្ញៀវ និងប្រែក្លាយពីពិធីពិសារភោជនីយអាហារអបអរអា
ពាហ៍ពិពាហ៍ទៅជាពិធីជប់លាង វិញ ខណៈកូនកំលោះ សុខចិត្តនៅសាលាឃុំ មិនត្រឡប់ទៅរោងការវិញនោះទេ ព្រោះខ្លាចអតីតភរិយាតាមអុកឡុក៕រ៉ាំបូរ)
( ប្រពន្ធដើមស្លៀកខោខៅប៊យ ពាក់អាវផ្កា និងអាវខៅប៊យ ស្ពាយការបូបពណ៌ ស )។