(ខេត្តព្រៃវែង) ក្រុមអាជីវករម្ចាស់ឡានដឹកស្រូវជាច្រើននាក់កើតទុក្ខមិនសុខចិត្តនៅតែបន្តស្នើសុំយ៉ាងទទូចដល់អាជ្ញាធរខេត្តមេត្តាជួមេត្តាជួយលុបបំបាត់យចំណតរថយន្តបន្ទាយចក្រីដែលពួកគាត់ហៅថាជាកុងត្រូលជជុះចាំតែស្ទាក់ឡានដឹកស្រូវរបស់ពួកគាត់គាបដែុលទៅលុយឲ្យឈ្មួញវៀតណាមនៅតំបន់ព្រំដែនអន្តរជាតិបន្ទាយចក្រីយកលុយដោយមិនមានចេញវិក័យប័ត្រនោះឡើយ។ ការលើកឡើងបែបនេះខណៈដែលពួកគាត់ត្រូវបានអាជ្ញាធរខេត្តចេញលិខិតកោះអញ្ជើញឱ្យចូលរួមប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយជាលើកទី 2កាលពីព្រឹថ្ងៃទី 7ខែកុម្ភៈឆ្នាំ 2020នៅសាលប្រជុំនៃសាលាស្រុកព្រះស្ដេចខេត្តព្រៃវែងដែលមានការអញ្ជើញចូលរួមពីសំណាក់លោកសួនសុម៉ាលីនអភិបាលរងខេត្តព្រៃវែងតំណាងឱ្យឯកឧត្តមជាសុមេធីអភិបាលខេត្តនិងអស់លោកលោកស្រីមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធផងដែរ។ ក្រុមអាជីវករម្ចាស់ឡានដឹកស្រូវក៏បានលើកឡើងថាពួកគាត់ជាអ្នកដើរប្រមូលទិញស្រូវពីប្រជាពលរដ្ឋគ្រាប់ខេត្តក្រុងដើម្បីដឹកយកមកលក់ឲ្យឈ្មួញវៀតណាមនៅតំបន់ច្រកទ្វារអន្តរជាតិបន្ទាយចក្រីនេះគូទំរាំមកដល់កន្លែងលក់ត្រូវចំណាយលុយអស់ចាប់ពីជាង 10 ម៉ឺនរៀលទៅ 20 ម៉ឺនរៀលក្នុង 1 ឡានសម្រាប់មួយជើងឲ្យតែខាងសមត្ថកិច្ចដែលឈរជើងនៅតាមគោលដៅនៃដងផ្លូវ។តែចំណុចសំខាន់នោះនៅពេលដែលពួកគាត់មកដល់ជិតព្រំដែនគាត់ត្រូវបានម្ចាស់ចំណតរថយន្តបន្ទាយចក្រីគំរាមកំហែងបង្ខំឲ្យពួកគាត់បងលុយមួយឡានចាប់ពី 15000 រៀលទៅ 2 ម៉ឺនរៀលជាកំហិតបើមិនដូច្នេះទេគឺក្រុមចំណតរថយន្តទាំងនេះស្ទាក់មិនឲ្យមិនឲ្យរថយន្តដឹកស្រូវរបស់ពួកគាត់បន្តដំណើរទៅមុខទៀតបានឡើយ ហើយរាល់ការបង់លុយគឺខាងចំណតដែលទើបនឹងដំណើរការរយៈពេលប្រហែលជា 3 ខែប៉ុណ្ណោះ កុំដើរចេញពីកាយវិបត្តិឲ្យពួកគាត់នោះទេ។ដោយសារការបង់លើសលទ្ធភាព នាពេលកន្លងទៅពួកគាត់ក៏បានធ្វើការតវ៉ាសូមបង់ទៅឲ្យខាងម្ចាស់ចំណតរថយន្តនេះគឺក្នុងមួយឡានសម្រាប់មួយជើងត្រឹមតែមួយម៉ឺនរៀលបានហើយ។បន្ទាប់មកខាងម្ចាស់ចំណតក៏បានព្រមព្រៀងគ្នាបងមួយឡាន 10000៛សម្រាប់មួយជើង។តើដល់ថ្ងៃទី 29 ខែមករាឆ្នាំ 2020ពួកគាត់ក៏បានឈប់ឡានយកលុយមួយម៉ឺនរៀលទៅបង់ឲ្យអ្នកគ្រប់គ្រងចំណតនោះដូចសព្វបងស្រាប់តែអ្នកគ្រប់គ្រងចំណតមិនទទួលយកលុយ10000៛ហើយថែមទាំងបោះលុយចោលទៅនឹងដី រួចស្ទាក់ឡានពួកគាត់មិនឲ្យបន្តដំណើរដោយគំរាមឲ្យបង់លុយមួយឡាន 15000 រៀលទៅ 2 ម៉ឺនរៀល ហេតុដូចនេះហើយទើបពួកគាត់ជនបិទផ្លូវនិងដុតកង់ឡានព្រមទាំងវាយបណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនតែម្ដង។ហើយរឿងនេះដែរត្រូវបានអាជ្ញាធរខេត្តស្រុកបង្កើតគណៈកម្មការពិភាក្សារកដំណោះស្រាយទាំងលើកនេះពីរដងដែរ តើពុំទទួលបានលទ្ធផលអ្វីសោះ។ព្រោះកិច្ចពិភាក្សារកដំណោះស្រាយទាំងពីរលើកនេះក្រុមម្ចាស់ឡានដឹកស្រូវនៅតែបន្តសំណូមពរយ៉ាងទទូចស្នើសុំឱ្យអាជ្ញាធរខេត្តមេត្តាជួយលុបបំបាត់ចំណតរថយន្តបន្ទាយចក្រីនេះចោលទៅព្រោះពួកគាត់មានឡានសុទ្ធតែបានបង់ពន្ធឈៀកមួយឆ្នាំមួយឆ្នាំចាប់ពីជាង 1 លានរៀលទៅ 2 លានរៀលចូលរដ្ឋចុះហេតុអ្វីបានជាមកបង្កើតចំណតឱ្យមកចាំស្ទាក់យកលុយពីពួកគាត់ហាក់បីដូចជាកុងត្រូលជជុះអញ្ចឹង ខណៈដែលឡានដឹកស្រូវរបស់ពួកគាត់បើកបរតាមផ្លូវជាតិសោះមិនដែលចូលទៅជាប់ក្នុងចំណតរថយន្តបន្ទាយចក្រីនេះម្ដងណាទេ។មួយទៀតពួកគាត់ក៏ស្នើសុំឲ្យម្ចាស់បេនទាំង 9 កន្លែងនៅតំបន់ព្រំដែនបន្ទាយចក្រីនេះព្រមទាំងអាជ្ញាធរសហការគ្នាជួយទទួលខុសត្រូវកុំឲ្យឈ្មួញជនជាតិវៀតណាមចូលមកទិញស្រូវពីប្រជាជនខ្មែរមានការបោកប្រាស់ប្រាក់របស់ម្ចាស់ស្រូវផងដែរ ដោយសារកន្លងទៅដូចជាថ្មីៗនេះមានឈ្មួញជនជាតិវៀតណាមជាច្រើននាក់ដែលចូលមកទិញស្រូវពីប្រជាជនខ្មែរនៅខាងដីកម្ពុជាយ៉ាងអនាធិបតេយ្យ ហើយធ្លាប់មានម្ចាស់ស្រូវពលរដ្ឋខ្មែរចាញ់បោកឈ្មួញជនជាតិវៀតណាមទាំងនោះអស់ប្រាក់រាប់រយលានមកហើយ……… ……..សំឡេងក្រុមម្ចាស់ឡានដឹកស្រូវ។ ក្នុងកិច្ចពិភាក្សារកដំណោះស្រាយពេញមួយព្រឹកសួនសុម៉ាលីនអភិបាលរងខេត្តព្រៃវែងមន្ត្រីជំនាញពាក់ព័ន្ធក៏បានលើកឡើងពីផ្លូវច្បាប់ដើម្បីណែនាំម្ចាស់ឡានដឹកស្រូវទាំងអស់បានដឹងថា ម្ចាស់ជំនោររថយន្តបន្ទាយចក្រីដល់គ្រប់គ្រងដោយលោកទេព សារិទ្ធនេះ គឺគេបានដេញថ្លៃបងពន្ធចូលរដ្ឋតាមរយៈក្រសួងនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង ហើយចំពោះបេននិងជញ្ជីងទាំង 9 កន្លែងដែលបងប្អូនម្ចាស់ឡានដឹកស្រូវបាននាំគ្នាបង់លុយឲ្យរាល់ថ្ងៃនេះ គឺសុទ្ធតែពុំមានច្បាប់ទម្លាប់បងពន្ធចូលរដ្ឋនោះឡើយ។ចំពោះសំណើនិងសំណូមពររបស់បងប្អូនម្ចាស់ឡានដឹកស្រូវទាំងអស់ដែលបានលើកឡើងនៅអង្គរប្រជុំនេះគឺឯកឧត្តមអភិបាលរងខេត្តព្រៃវែងនឹងខិតខំយកទៅឆ្លងថ្នាក់លើ ដើម្បីរកដំណោះស្រាយជូនបងប្អូននៅពេលឆាប់ៗខាងមុខនេះ…………………………….សំឡេងអភិបាលរងខេត្តនិងមន្ត្រីជំនាញ៕