ខេត្តកណ្តាល ៖ គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ត្រូវបានទទួលការតោតសរសើរ ពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋម្រន្តី និង ជារដ្ឋម្រន្តី្រក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថា ជាគម្រោងគំរូ សម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅឋានដទៃទៀតក្នុងតំបន់។ ពិសេសគម្រោងលំនៅឋានតម្លៃសមរម្យ ដោយឯកឧត្តមបានមើលឃើញថាបានផ្តល់នូវ ផាសុខភាព សុវត្ថិភាព និងភាពថ្លៃថ្នូរក្នុងការរស់នៅ។
ឯកឧត្តមសម្តែងនូវការភ្ញាក់ផ្អើលដែលគម្រោងលំនៅឋានមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការរៀបចំគេហដ្ឋានដែលមានទំហំតូចល្មមអោយមានសណ្ដាប់ធ្នាប់ ទាន់សម័យ និងប្រើប្រាស់អស់ពីលទ្ធភាពដោយការលក់បន្ថែមនូវឈុតគឿងសង្ហារឹមដែលមានលក្ខណះទាន់សម័យព្រមទាំងមានប្រយោជន៍។
ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកឧកញ៉ា សៀ ឬទ្ធី ដែលមានឆន្ទះខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញតម្រូវការលំនៅឋានមានតម្លៃសមរម្យជូនបងប្អូនយើងដែលមានប្រាក់ចំណូលទាប មធ្យមដោយការបង្កើតនូវទីក្រុងរណបមួយនេះមានរូបរាងពិតប្រាកដ និងមានលក្ខណះសម្បត្តិពេញលេញដោយមានផ្សារ សាលារៀន គ្លីនិកសុខភាព សហគ្រាសធុនតូចនិងមធ្យម ព្រមទាំង
សេវាឡានក្រុងសាធារណះជាដើម។ល។
ឯកឧត្តមបានគូសបញ្ជាក់ថាគេហដ្ឋានចំនួន ៦០៣ផ្ទះដែលស្ថិតក្នុងការសាងសង់បញ្ចប់ជាជំហានទីមួយ នឹងធ្វើការប្រគល់ជូនជាផ្លូវការក្នុងសប្តាហ៍ទីមួយនៃខែមេសា ឆ្នាំ២០២០នេះ។ រាជរដ្ឋាភិបាលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបេង្កើត និងអភិវឌ្ឍន៍គម្រោងនេះដោយមានការបញ្ជាក់ ពីប្រធានគ្រប់គ្រងទូទៅថា ពន្ធប្រថាប់ត្រា រវាងភាគីគម្រោង និងអតិថិជន នឹងត្រូវបានរ៉ាប់រងដោយរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថាគេហដ្ឋាននៅតែបន្តលក់ ហើយនឹងធ្វើការបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១យ៉ាងយូរក្នុងលក្ខខណ្ឌមិនតំឡើងថ្លៃគឺចាប់ពី ២៥០០០ដុល្លារ ឡើងទៅ ហើយគ្មានប្រាក់កក់ និងគ្មានការប្រាក់២៤ខែ។