ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

វេទិកាសាធារណៈរវាងក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាមួយប្រជាពលរដ្ឋឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង: វេទិកាសាធារណៈរវាងក្រុមការងារថ្នាក់ជាតិចជួយឃុំកញ្ចុំក្រោមអធិបតីភាពឯកឧត្តម ឈួន កឹមសាន លោក ហ៊ី ធួក អភិបាលស្រុកពារាំង លោក អ៊ិត ស៊ីម មេឃុំកញ្ចំ លោក ចែត ណេង មេភូមិដំបូកធំ ព្រមទាំងមន្ត្រីក្នុងស្រុកជាច្រើនរូបទៀត។

ដែលកម្មវិធីនេះប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ក្នុងបរិវេណវត្តដំបូក ដោយមានប្រជាពលរដ្ឋក្នុងភូមិដំបូកធំទាំងមូលបានមកចូលរួម។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធីឯកឧត្តម ឈួន កឹមសាន ក៏បានសំដែងនូវការសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមបន្ទាប់មកក៏បានទុក្ខពេលវេលានេះជូនដល់ប្រជាពលរដ្ឋដើម្បីបញ្ចេញមតិដែលជាទុក្ខកង្វល់របស់ពួកគាត់។

ក្នុងកម្មវិធីនោះដែរក៏មានការលើកឡើងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋចំនួន៤រូបបានលើកឡើងដូចៗគ្នា មានដូចជា: ការចាក់ដីលុបប្រឡាយទឹករំលិចកុកចានដែលមានទីតាំងស្ថិតនៅភូមិឃុំខាងលើដោយរយ:ពេលថ្មីៗនេះមានឈ្មួញមកដឹកដីលុបប្រឡាយទឹកខាងលើដែលពួកគាត់ថាការលុបប្រឡាយនេះគឺអាចធ្វើអោយពួកគាត់រងផលប៉ះពាល់ក្នុងការអាស្រ័យផលស្រែស្រូវរបស់ពួកគាត់ជារៀងរាល់ឆ្នាំនិងបានចោទប្រកាន់ថាឈ្មួញនោះលួចធ្វើប្លង់ហួសពីអ្វីដែលបានទិញ។

បន្ទាប់ពីបានទទួលនូវអ្វីដែលប្រជាពលរដ្ឋបានលើកឡើងនោះលោក ហ៊ី ធួក អភិបាលស្រុកពាមរក៏បានឆ្លើយតបទៅនិងរឿងរ៉ាវទាំងអស់នោះនិងពន្យល់ដល់ពួកគាត់អោយយល់អំពីការអភិវឌ្ឍន៍ហើយនឹងគោលជំហររបស់អជ្ញាធរឃុំ ស្រុក ដោយលោកបានលើកឡើងថា ការអភិវឌ្ឍន៍គឺតែងតែមានផលប៉ះពាល់បន្តិចបន្តួចហើយ ដូច្នេះសូមបងប្អូនអ៊ុំពូមីងទាំងអស់សូមកុំយល់ច្រឡំថាអជ្ញាធរលក់អោយសោះគឺក្នុងនាមលោកជាអភិបាលស្រុកគឺមានជំហរមួយដាច់ខាតថាមិនអោយបាត់បង់អ្វីដែលជាសម្បត្តិរដ្ឋបើប្រឡាយទឹកគឺនៅតែប្រឡាយទឹកដដែល បើសាលាឆទានគឺនៅតែសាលាឆទានដដែល តែក្នុងការអភិវឌ្ឍន៍នេះគឺត្រូវកែទំរង់អោយបានស្អាតជាងមុនដូចជាប្រឡាយទឹកត្រូវកែដាក់លូដែលមានទទឹង៤ទៅ៥ម៉ែត្រ ហើយសាលាឆទានគឺរុះពីឈើធ្វើជាថ្មវិញ មានខ្លោងទ្វាថ្មី ហើយនិងមានធ្វើផ្លូវមួយខ្សែទៀតដែលក្នុងភូមិមិនធ្លាប់មានផ្លូវមួយខ្សែនៅដូចគ្នាសូមបងប្អូនអ៊ពូមីងទាំងអស់មេត្តាយល់នូវអ្វីដែលហៅថាអភិវឌ្ឍន៍(គឺមិនអោយបាត់បង់អ្វីដែលជាសម្បត្តិរដ្ឋតែត្រូវកែទំរង់អោយស្អាតជាងនេះ)។

បន្ទាប់ពីបានទទួលនូវអ្វីដែលលោកអភិបាលស្រុកបានលើកឡើងរួចមកឃើញថាប្រជាពលរដ្ឋបប្រហែលជា70%បានឯកភាពតែក៏ត្រូវតែមានកិច្ចសន្យាក្នុងការអភិវឌ្ឍន៍នោះជាមុនសិនទើបពួកគាត់ជឿថាការអភិវឌ្ឍន៍នេះពិតប្រាកដមែន បន្ទាប់មកឯកឧត្តម ឈួន កឹមសាន ក៏មានការលើកឡើងមិនខុសពីលោកអភិបាលស្រុកដែរតែសូមអោយមានកិច្ចសន្យាក្នុងការអភិវឌ្ឍន៍នោះផងដែរហើយក៏បានជំរាបជូននូវលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់ឯកឧត្តមដើម្បីទុក្ខអោយប្រជាពលរដ្ឋពេលមានសេចក្តីរាយការណ៍ណាមួយដល់ឯកឧត្តមផ្ទាល់តែម្តង។

សូមបញ្ជាក់ផងដែរថាអ្វីដែលឯកឧត្តម ឈួន កឹមសាន បានលើកឡើងនោះសរបញ្ជាក់អោយឃើញថា ឯកឧត្តម ពិតជាមានការយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋបើទោះបីថាស្ថិតក្នុងពេលវេលាណាក៏ដោយ ហើយឯកឧត្តមក៏បានលើកពាក្យមួយឃ្លារបស់ សម្តេចតេជោហ៊ុនសែន ថាអរគុណសន្តិភាព បើគ្មានសន្តិភាពទេក៏គ្មានថ្ងៃនេះដែរហើយក៏បានផ្តាំដល់មន្ត្រីក្នុងមូលដ្ឋានថាធ្វើការដើម្បីរាស្ត្រគឺយករាស្ត្រជាធំបើគ្មានរាស្ត្រក៏គ្មានមន្ត្រីដែរ។

ជាកិច្ចបញ្ចប់នៃកម្មវិធីឯកឧត្តមក៏បានជូនពរដល់មន្ត្រីទងអស់ដែលបានចូលរួមក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមអោយជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ: សូ សុខា

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com