ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ធជិត១០០គ្រួសារសំណូមពរសូមអោយសម្តេចតេជោ ហ៊ុន សែននិងអាជ្ញាធរខេត្តជួយរកយុត្តធ៌មរឿងបុគ្គល១គ្រួសាររំលោភយកដីពួកគាត់ហើយប្តឹងពលរដ្ធ២នាក់ទៅតុលាការពីបទបំផ្លិចបំផ្លាញផលដំណាំទារសំណង២០លានរៀលទៀត..

(ព្រៃវែង) ប្រជាពលរដ្ធជិត១០០គ្រួសាររស់នៅក្នុងភូមិខ្ចកខាងត្បូង ឃុំពពិស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានធ្វើការចោទប្រកាន់ទៅលើបុគ្គល១គ្រួសារថារំលោភយកដីរបស់ពួកគាត់ទាំងបំពានលើលិខិតរបស់អាជ្ញាធរបញ្ជាក់អោយ ហើយថែមទាំងប្តឹងអោយតុលាការកោះហៅពលរដ្ធ២នាក់ចូលខ្លួនទៅបំភ្លឺជាប់សង្ស័យករណីបំផ្លិចបំផ្លាញផលដំណាំដោយទាមទារសំណង២០លានរៀលទៀតផង។ ប្រជាពលរដ្ធបានលើកឡើងថា ដីនេះនៅចំណុចភូមិ ឃុំខាងលើដែលរដ្ធអំណាចអាជ្ញាធរបានបែងចែងអោយពួកគាត់ទូទាំងភូមិខ្ចកខាងត្បូងសម្រាប់បង្កបង្កើនផលធ្វើស្រូវចិញ្ចឹមជីវិតទៅតាមសមាជិកគ្រួសារជាក្រុមចំនួន៩៣គ្រួសារ តែបើគិតជាចំនួនមនុស្សជាង១០០នាក់ចាប់តាំងពីឆ្នាំ១៩៨៧មកម្លេះ ដោយក្នុងម្នាក់ទទួលបានរបបក្បាលដី៣ម៉ែត្រ បណ្តោយប្រវែង២៣០ម៉ែត្រ បើបូកបញ្ជូលគ្នាទាំងអស់ផ្ទៃដីមានទំហំសរុបពីមុនជាង៩ហិកតា តែឥឡូវគេកាត់ធ្វើផ្លូវអស់ខ្លះនៅសល់ត្រឹម៨ហិកតា២០អាទេ។ប៉ុន្តែដីនេះពុំមានមន្ត្រីជំនាញគេចេញប្លង់អោយពលរដ្ធឡើយ។លុះនៅចន្លោះឆ្នាំ២០១៦-២០១៧ស្រាប់តែមានបុគ្គល១គ្រួសាររស់នៅភូមិ​ ឃុំជាមួយគ្នា ប្តីឈ្មោះ ចាន់ ជឿង ប្រពន្ធឈ្មោះ ប្រាក់ សាវិន បានមករំលោភយកដីរបស់ពួកគាត់ទាំងជាង៨ហិកតានេះទាំងបំពានតែម្តង។ពលរដ្ធបញ្ជាក់ថាដីនេះគឺសុទ្ធតែមានលិខិតបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរឃុំដែរ ហើយបុគ្គល១គ្រួសារនេះគាត់ក៍ទទួលបានរបបដីដូចពលរដ្ធគេដ៍ទៃទៀតដែរ តែគាត់លក់បាត់អស់។ទោះយ៉ាងណាពួកគាត់ទាំងជិត១០០គ្រួសារសុខចិត្តធ្វើតាមផ្លូវច្បាប់នាំគ្នាទៅជំរាបដល់អាជ្ញាធរភូមិ ឃុំ រហូតដល់ស្រុក បានចុះទៅណែនាំនិងហាមឃាតបុគ្គល១គ្រួសារនោះមិនអោយរុករានបង្កបង្កើនផលដំណាំនៅលើដីបន្តទៀតទេ ព្រោះដីនេះគឺជាដីរបបពលរដ្ធ។ការហាមឃាត់របស់អាជ្ញាធរជាច្រើនលើកច្រើនសារ តែបុគ្គល១គ្រួសារនោះនៅតែមិនស្តាប់រហូតមកដល់បច្ចុប្បន្ននេះក៍នៅតែបន្តរុករានបង្កបង្កើនផលដំណាំយ៉ាងគឃ្លើនដដែល។រហូតធ្វើអោយពលរដ្ធទាំងជាង៩០គ្រួសារទប់កំហឹងមិនបានក៍នាំគ្នាទៅជំរាបអាជ្ញាធរភូមិ ឃុំទៅទាំងអស់គ្នាគោលបំណងហាមឃាត់បុគ្គលនោះបន្តដាំដំណាំនៅលើដីរបស់ពួកខ្លួនទៀត។ខណៈទៅមិនទាំងបានធ្វើប៉ះពាល់អ្វីសម្បីតែបន្តិចផង ស្រាប់តែនៅថ្ងៃទី១៩ខែកុម្ភឆ្នាំ២០២០សមត្ថកិច្ចមូលដ្ធានបានយកដីការកោះហៅពលរដ្ធ២នាក់ក្នុងចំណោមពលរដ្ធទាំងជាង១០០នាក់អោយចូលខ្លួនទៅបំភ្លឺនៅតុលាការខេត្តព្រៃវែងថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២០ជាប់សង្ស័យបទបំផ្លិចបំផ្លាញផលដំណាំ។ពលរដ្ធងឿងឆ្ងល់ថាម្ចាស់ដីមានជាង៩០គ្រួសារស្នើរជាង១០០នាក់ ចុះហេតុអ្វីបានជាគេប្តឹងពលរដ្ធតែ២នាក់ទៅវិញ ដោយមានការព្រួយបារម្មណ៍ខ្លាចបុគ្គល១គ្រួសារនោះគេមានលុយមានខ្សែអ្នកធំប្តឹងចាប់ឃាត់ខ្លួន២នាក់ ដើម្បីគំរាមបំឡាចបំបាក់ស្មារតីពលរដ្ធជាង១០០នាក់កុំអោយហ៊ានចេញមុខតវ៉ាទំនាស់ដីធ្លីនេះទៀត ទើបនៅថ្ងៃទី២០កុម្ភៈឆ្នាំ២០២០ម្សិលមិញពួកគាត់ប្រហែល៣០នាក់មកឈរព្រោងព្រាត់នៅខាងមុខតុលាការខេត្តព្រៃវែង។នៅពេលដឹងថាអ្នកសារព៌តមានទៅសម្ភាសពលរដ្ធក៍ត្រូវបានមន្ត្រីតុលាការចេញមកដេញហាមមិនអោយអ្នកយកព៌តមានថតផ្តិតយករូបភាពសម្ភាសនៅមុខតុលាការខេត្តព្រៃវែងនោះឡើយ។មួយសន្ទុះក្រោយមកក៍ឃើញពលរដ្ធ២នាក់ដែលតុលាការកោះហៅចូលបំភ្លឺនោះដើរចេញមកវិញ ហើយក៍មានលោក ព្រះរាជអាជ្ញារងម្នាក់មិនស្គាល់ឈ្មោះចេញមកបកស្រាយប្រាប់ពលរដ្ធថា តុលាការគ្រាន់តែកោះហៅគាត់មកបំភ្លឺទៅតាមបណ្តឹងសង្ស័យករណីបំផ្លិចបំផ្លាញផលដំណាំទេ មិនមែនពាក់ព័ន្ធរឿងទំនាស់ដីធ្លីឡើយ តែចំពោះរឿងនីតិវិធីលោកព្រះរាជអាជ្ញារងមិនបានបញ្ជាក់នោះទេ។បើតាមពលរដ្ធឈ្មោះលុច សាឡេង និងឈ្មោះអូន ហាច ដែលតុលារកោះហៅក៍មានការឆ្ងល់ដែរថា ពលរដ្ធរាប់រយនាក់ហេតុអីហៅគាត់តែ២នាក់ ហើយដីការមកដល់ដៃពួកគាត់ថ្ងៃទី១៩កុម្ភៈបានមួយថ្ងៃទី២០កុម្ភៈអោយគាត់ចូលខ្លួន រកតែគាត់រកត្រៀមឯកសារឫសួរយោបល់ឃ្នីឃ្នាមិនទាន់ផងធ្វើដូចតក់កុហល់ពេក ជាពិសេសពួកគាត់ជាពលរដ្ធល្ងិតល្ងង់មិនចេះអក្សរមានការភិតភ័យជាខ្លាំង ពេលចូលទៅដល់តុលាការត្រូវគេបង្គាប់ទារសំណង២០លានរៀល ហើយគេអោយផ្តិតមេដៃក៍ផ្តិតតាមគេ សូម្បីតែអានអក្សរក៍ខាងតុលាការមិនអានអោយស្តាប់ដែរ។ ប្រជាពលរដ្ធទាំង៩៣គ្រួសារក៍សូមសំណូមពរយ៉ាងទទូចដល់អាជ្ញាធរស្រុក ខេត្ត ពិសេសសម្តេចតេជោហ៊ុន សែន និងសម្តេច ក្រឡាហោ ស ខេង មេត្តាជួយរកយុត្តិធ៌មអោយពលរដ្ធស្លូតត្រង់ផង បុគ្គល១គ្រួសារនេះមិនដឹងជាមានអ្នកនៅពីក្រោយខ្នងធំប៉ុនណាទេបានហ៊ានមកបំពានរំលោភយកដីប្រជាពលរដ្ធទាំងដែលមានលិខិតបញ្ជាក់ទទួលស្គាល់ពីឃុំហើយ ថែមទាំងប្តឹងបំបាក់ស្មារតីពលរដ្ធទារសំណង២០លានរៀលទៀត តើពួកគាត់មានលុយឯណាបើរកប្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹកបែបនេះ។ហើយបើមិនមែនជាដីរបស់ពួកខ្លួនដែលរដ្ធអំណាចចែកអោយតាំងពីឆ្នាំ១៩៨៧ពិតប្រាកដមែនទេ ក៍ពួកគាត់មិនចង់បានទាមទារនាំអោយស្មុកស្មាញបង្កការលំបាកដល់ថ្នាក់ដឹកនាំឈឺក្បាលវិលមុខដែរ………………………………សម្លេងសម្ភាសពលរដ្ធម្ចាស់ដី។ ចំពោះក

ារចោទប្រកាន់នេះភ្នាក់ងារយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺពីគ្រួសារលោកចាន់ ជឿងបានទេ។ ចំណែកលោក ពា ហោ មេឃុំពពិស បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២១ខែកុម្ភៈ២០២០នេះថា កាលជំនាន់នោះលោកមិនទាន់ឡើងជាមេឃុំទេ តែរូបលោកទទួលស្គាល់ដឹងលឺថាដីនេះរដ្ធអំណាចបានចែកអោយពលរដ្ធក្នុងឆ្នាំ១៩៨៧ពិតប្រាកដមែន ប៉ុន្តែជំនាន់នោះពលរដ្ធភូមិខ្ចកត្បូងតែជាង៣០គ្រួសារទេ។មេឃុំបន្តថាបន្ទាប់រដ្ធអំណាចចែកអោយពលរដ្ធអោយពលរដ្ធគាត់ធ្វើស្រូវបានតែ៣-៤ឆ្នាំដំបូងទេដោយសារមិនអាពីជំងឺមានមនុស្ស និងសត្វពាហនៈឈឺស្លាប់នៅលើទួលក៍ពលរដ្ធផ្អាកបង្កបង្កើនផលទៅ តែគ្រួសារចាន់ ជឿង គេនៅធ្វើជាប់រហូត។ប៉ុន្តែដល់ធ្វើយូរៗទៅគ្រួសារចាន ជឿង ចេះតែរុករានចូលដីពលរដ្ធដំបូងត្រឹមជាង១ហិកតាទេ តែយូរៗរហូតចូលដល់៧-៨ហិកតាទៀតតែម្តង។ហើយរឿងគ្រួសារចាន ជឿង យកដីពលរដ្ធនេះរូបលោកមេឃុំដូចក៍ជាស្រុក បានហាមឃាត់គ្រួសារចាន ជឿងនេះតាមលិខិតផងនិងតាមផ្ទាល់មាត់អោយផ្អាកការបង្កបង្កើនផលលើដីទំនាស់ជាច្រើនលើកច្រើនសារហើយ តែគាត់នៅតែមិនស្តាប់រហូតដល់ពលរដ្ធទៅរករឿងគាត់ក៍ប្តឹងពលរដ្ធទៅលាការពីបទបំផ្លិចបំផ្លាញផលដំណាំ កោះហៅពលរដ្ធ២នាក់ទៅសួរនាំឥឡូវអោយមកវិញអស់ហើយ…………

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com