ភ្នំពេញ ៖ សំណុំរឿងប៉ុនប៉ងបាញ់ សម្លាប់ នៅក្លិបលុច្សសារី កាលពីចុងខែ ឧសភា ឆ្នាំ២០១៩ ដែលបង្កឡើងដោយ ឈ្មោះ រិន សុបញ្ញា ជាកូនប្រុសរបស់លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជ ធានីភ្នំពេញ សម្រេចបិទការស៊ើបសួរនិង បញ្ជូនទៅជំនុំជម្រះហើយ កាលពីខែមករា ឆ្នាំ២០២០ ថ្មីៗនេះ ។
នៅក្នុងរឿងនេះ អ្វីដែលជាចំណុចសំខាន់គឺ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកា ដំណោះស្រាយ ដោយកែប្រែបទចោទ ប្រកាន់លើជនជាប់ចោទឈ្មោះ រិន សុបញ្ញា ពីបទ “ប៉ុនប៉ងឃាតកម្ម” តាម មាត្រា២៧ និង មាត្រា១៩៩ នៃក្រម ព្រហ្មទណ្ឌ ដែលជាបទឧក្រិដ្ឋ មកជាបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមមាត្រា២៨១នៃក្រមព្រហ្ម ទណ្ឌ វិញ ដែលជាបទមជ្ឈិម ។
បញ្ហានេះ ធ្វើឲ្យជនរងគ្រោះផ្ទុះ ប្រតិកម្មយ៉ាងខ្លាំងក្លា ដោយបានប្តឹងទៅ សាលាឧទ្ធរណ៍ ជំទាស់នឹងដីកាដំណោះ ស្រាយរបស់ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
រង់ចាំព័ត៌មានលំអិត ។