ខេត្តកណ្តាល៖ពលរដ្ឋជាច្រើននាក់ដែលស្គាល់លោកនាយរងផ្នែកសន្តិសុខនៃអធិការនគរបាលស្រុក កៀនស្វាយ បានរិះគន់ចំៗថា ពាក់ឯកសណ្ឋានឡាយVDO ពេលបើកបររថយន្ត ក្នុងម៉ោងបំពេញធ្វើការ មិនខ្វល់ពីភារកិច្ចរបស់ខ្លួន ។និងជាពិសេសអាចនិងធ្វើអោយករណីគ្រោះថ្នាក់ចរាចរណ៌កើតឡើង។
ពួកគាត់បានលើកឡើងទៀតថា ពាក់ឯកសណ្ឋានជាសមត្ថកិច្ចបើករថយន្តlike តើវាខុស និងត្រូវតាមច្បាប់ ដែរឬទេ? ចុះបើជួបគ្រោះថ្នាក់ចរាចរណ៌ តើគាត់អាងជាសមត្ថកិច្ចឬ?
នាយរងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុក កៀនស្វាយដែលពលរដ្ឋរងការរិះគន់មានឈ្មោះអនុសេនីយ៌ឯក គឹម ឆុន ។
ជុំវិញបញ្ហារនេះ លោកវរសេនីយ៌ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់អោយដឹងនៅថ្ងៃទី២ ខែមិនានេះថា ៖លោកកំពុងចាត់ការរឿងនេះហើយ។ រ៉ាំ បូរ