រាជធានីភ្នំពេញ * បន្ទាប់ពីមានការបង្ហោះ ក៏ដូចផ្សាយព័ត៌មានថា មានប្រជាពលរដ្ឋមួយរូប រស់នៅរាជធានីភ្នំពេញ បានប្រតិកម្មខ្លាំងៗនឹងរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដោយអះអាងថា “ផ្ទះគ្មានមនុស្សនៅសោះ វិកយបត្រទឹកចេញមកអស់ជាង៥លានរៀល” ។
គណនីហ្វេសប៊ុកឈ្មោះ “Solida Chhaiychanrithy” ដែលធ្វើអោយផ្អើលដល់មហាជន សារព័ត៌មាន ក៏ដូចអង្គភាពរដ្ឋាករទឹក នោះគឺបាន
បង្ហោះកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា “ផ្ទះនេះមិនមានមនុស្សនៅទេប៉ុន្តែវិក្កយបត្រខែនេះអស់ជាង៥លានរៀល(ជាងមួយពាន់ដុល្លា) នោះរួចមក ។នៅថ្ងៃទី២ ខែមិនា នេះខាង
ក្រុមជំនាញបានចុះទៅទីតាំង ជាមួយម្ចាស់ផ្ទះ ជាលទ្ធផលរកឃើញថាគឺទឹកហូរចោលក្នុងបង្គន់ដែលខូចពោង ដោយសម្ពាធទឹកខ្សោយ ធ្វើអោយទឹកនេះហូរតែពេលយប់ និងម៉្យាងទៀតវ៉ាននាឡិកាខូចបិទមិនជិត នេះជាបញ្ហាដែលម្ចាស់ផ្ទះ
យល់ថា បានបិទទឹកហើយម៉េចបានទឹកបង្គន់ហូរទៅកើត ។
មន្រ្តីជំនាញក៏បានដោះនាឡិកា យកវាស់ស្ទង់រួចហើយ គឺរកឃើញពុំមានបញ្ហាទេ ។ ជាមួយនេះ ខាងមន្រ្តីបានថតលេខ នាឡិកានោះពីថ្ងៃ សៅរ៍ និង ថ្ងៃ ច័ន្ទ នេះឃើញខុសគ្នារហូត ដល់ 4 ម៉ែត្រគីប ឯណោះ។
ក្រោយពីរកឃើញលទ្ធផលជាក់ស្តែងយ៉ាងនេះ ម្ចាស់ផ្ទះបាន យល់ព្រមចុះហត្ថលេខាលើកំណត់ហេតុ នឹងប្រាប់ទៅកូនគាត់បន្តទៀតដើម្បីអោយបានដឹងរឿងទាំងនេះ និងកុំអោយមានការភ័ណច្រលំ ដែលនាំដល់ផ្សព្វផ្សាយព័ត៌មាន មិនពិត ៕