រាជធានីភ្នំពេញ -ប្រភពច្បាស់ការពីមន្ត្រីនគរបាលក្រសួងមហាផ្ទៃ បានអោយដឹងថា ឧត្ដមសេនីយ៍ឯក រស់ ទៀត នាយទាហានជាន់ខ្ពស់ក្រសួងការពារជាតិ ត្រូវបានតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាអោយចូលខ្លួន នៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អោយបានមុនថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០២០ ដេីម្បីសាកសួរលេីបណ្ដឹងព្រហ្មទណ្ឌពីបទ ប្រេីហឹង្សារំលោភចូលកាន់កាប់អចលនវត្ថុ, បំផ្លិចបំផ្លាញបង្គោលព្រំ , ក្លែងបន្លំឯកសារ និង ប្រើប្រាស់ឯកសារក្លែងបន្លំ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ហែម ដារិទ្ធ ។
ដីកាបញ្ជាអោយចូលខ្លួននេះ ព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យនគរបាលយុត្តិធម៌ប្រេីប្រាស់កម្លាំងសាធារណៈដេីម្បីបង្ខំបុគ្គលនោះអោយចូលខ្លួនបាន ។ មានន័យថា នគរបាលអាចចាប់ឃាត់ខ្លួនឧត្ដមសេនីយ៍ឯក រស់ ទៀត បាន បេីឧត្ដមសេនីយ៍ឯក រស់ ទៀត មិនចូលបង្ហាញខ្លួនដោយស្ម័គ្រចិត្ត ។
ដីកាបញ្ជាអោយចូលខ្លួននេះចេញដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ។
យេីងមិនទាន់ដឹងថា ការប្ដឹងចោទប្រកាន់នេះជាការពិតឬយ៉ាងណានោះទេ ព្រោះយេីងមិនអាចទាក់ទងសុំការបំភ្លឺពី ឧត្ដមសេនីយ៍ឯក រស់ ទៀត បាន ។