ខេត្តកណ្តាល៖ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានប្រតិកម្មយ៉ាងខ្លាំងក្រោយទទួលព័ត៌មានថា លោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាល យកឈ្មោះឯកឧត្តម ពីមុនដែលជាអភិបាលខេត្តកណ្តាលទៅបញ្ជាចៅសង្កាត់រកាខ្ពស់ ស៊ីញ៉េដីរដ្ឋជាង៤០ហិកតា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អំណាចគណៈបញ្ជាការឯកភាពខេត្ត ហើយធ្វើមន្ត្រីថ្នាក់មូលដ្ឋានខ្លាចរអា ។
ក្រោយពីដឹងរឿងនេះ អតីតៈអភិបាលខេត្តកណ្តាល បានបញ្ជាអោយដកតំណែងលោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាល ដែលយកឈ្មោះលោក បញ្ជាទៅចៅសង្កាត់រកាខ្ពស់ ស៊ីញ៉េដីរដ្ឋជាង៤០ហិកតា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរ ក្នុងនាមខ្លួនជាសមត្ថកិច្ច។
ការបញ្ជានេះ ធ្វើឡើងចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង កណ្តាលចំណោម មនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល ។
ទាក់ទងការងាររស៊ើបនេះ អង្គភាពគេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ មិនអាចរកការបញ្ជាក់បន្ថែម ពី ចៅសង្កាត់រកាខ្ពស់ ។ ឯកឧត្តម ម៉ៅ ភិរុណ ក៏ដូច ស្នងការរង លោក ស្រេង សុខា បានទេ នៅរសៀលថ្ងៃទី ៥ ខែមិនា នេះ ៕