ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សេវាសាធារណៈ ពន្ធដារខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋថា មានការ យឺតយ៉ាវ តែបើមានកញ្ចប់ថវិកាក្រៅផ្លូវការ គឺ បានលឿន ។

ខេត្តកណ្តាល + ការត្អូញត្អែររបស់ប្រជាពលរដ្ឋ ទៅលើការផ្តល់សេវា ពីសំណាក់មន្រ្តីពន្ធដា ខេត្តកណ្តាល ថាយឺតយ៉ាវ និង ស្មុគស្មាញ មិនមែនតែម្តងនោះទេ គឺមានច្រើនលើកមកហើយ ហើយបានត្រូវសារព័ត៌មាន យកមកចុះផ្សាយ ជាបន្តបន្ទាប់ ។

ករណី១ នៅក្នុងចំណោមនោះ មាន
ប្រជាពលរដ្ឋមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ ក្រុមបណ្តាញសារព័ត៌មាន នៅថ្ងៃទី៥ ខែមីនា ដោយសម្តែងការត្អូញត្អែរ លើការបម្រើសេវាសាធារណៈ យឺតយ៉ាវបង្កអោយពួកគាត់ខាតពេលវេលាមួយថ្ងៃទៅ២ថ្ងៃពេញ លើការងារមកបង់ពន្ធផ្សេងៗក្នុងអង្គភាពមួយនេះ ។ ពលរដ្ឋ រូបនេះ ចោទប្រកាន់ថា តែបើមានកញ្ចប់ថវិកាក្រៅផ្លូវការណាមួយនោះ គឺ បានលឿនរហ័សទាន់ចិត្ត ។

ប្រជាពលរដ្ឋ បានលើកឡើងថា មន្ត្រីពន្ធដារផ្នែកសេវាសាធារណៈ មិនសូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋនោះទេ ដោយខ្វះមន្ត្រីបច្ចេកទេសជំនាញពន្យល់ ទុកអោយការងារត្រូវរាំងស្ទះ អ្នកខ្លះមកអង្គុយរាប់ម៉ោង ឬ ពេញមួយថ្ងៃ ។

ក្នុងនោះកន្លែងធ្វើការកុំថាឡើយដល់ដាក់ម៉ាស៊ីនត្រជាក់ តែត្រឹមកង្ហាល់ក៏មិនបំពាក់ដែរ ធ្វើអោយប្រជាពលរដ្ឋ មកបំពេញឯកសារនៅកន្លែងសេវាសាធារណៈ ម្នាក់ៗក្តៅស្ទើរថប់ដង្ហើម ដោយអស់លោកទាំងនោះ មិនរវីរវល់ ពីផលលំបាករបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និង សមត្ថកិច្ច ឡើយ ។

ពលរដ្ឋមួយរូបសុំមិនបញ្ចេញឈ្មោះ បន្តថា បើមានអ្នកស្គាល់ ឬ ប្រជាពលរដ្ឋខ្លះគាត់មានកញ្ចប់កម្រិតណាមួយ គឺ មន្ត្រីពន្ធដារផ្នែកសេវាសាធារណៈ យកចិត្តទុកដាក់ និង ធ្វើអោយលឿន ខុសពីអ្នកមកបំពេញឯកសារដោយខ្លួនឯង។ ពលរដ្ឋ នោះនិយាយថា “ឮថាគេនិយាយ១០០ដង មិនស្មើនឹងជួបខ្លួនឯងម្តងទេ គឺ មហាយ៉ាប់បំផុតខាងការងារយឺត”។

ជុំវិញការលើកឡើងនេះ លោក នុត វត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល បានប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី៥ ខែមីនា នេះ ថា លោកមិនចង់និយាយអ្វីទេ តែចង់ដឹងថា ពលរដ្ឋរូបណាដែលត្អូញត្អែរ នេះ ហើយឯកសារណាមួយដែលយឺតយ៉ាវ , លោកនឹងដោះស្រាយជូន ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com