ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកសារ អភិបាលស្រុកអូរាំងខេត្តមណ្ឌលគីរីលួចដីរដ្ឋរាប់សិបលានដុល្លា និងត្រូវបញ្ជូនទៅសម្តេចនាយករដ្ឋមន្រ្តី។ តែលោកអភិបាលថា ជារឿងចាស់ និង ជារឿងមិនពិត ។

រាជធានីភ្នំពេញ % យោងតាមហ្វេសបុក វាលៀម ហ្គង់ ដែលបានបង្ហោះកាលពីថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០២០ បានសសេរថា % ក្រោមការស្រាវជ្រាវស៊េីបអង្កេត យ៉ាងល្អិតល្អន់ ខ្ញុំបានពិនិត្យលេីភស្តុតាង ឃេីញថា អភិបាលស្រុកអូរាំង លោក សៀក មុន្នី និងបក្សពួក ជាង១០នាក់ រៀបចំឯកសារខុសច្បាប់ វាយត្រាមុន ទាំងគ្មានថ្ងៃខែ សហការគ្នាជាប្រព័ន្ធ លួចដីរបស់រដ្ឋរាប់រយហិកតា ស្មេីនឹងទឹកប្រាក់រាប់សិបលានដុល្លា ៖មន្ត្រីពាក់ព័ន្ធដែលលួចដីរដ្ឋមានឈ្មោះដូចខាងក្រោម

1/ លោក ខាត់ សាក់ មេបញ្ជាការប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរី មានឈ្មោះលេីឯកសារខុសច្បាប់ដេីម្បីយកដីរបស់រដ្ឋ
2/លោក សុខ សុវណ្ណារិទ្ទ ជានាយករងរដ្ធបាលសាលាស្រុកអូរាំងមានឈ្មោះលេីឯកសារខុសច្បាប់ដេីម្បីយកដីរបស់រដ្ឋ
3/លោក យាន សុខ ជាប្រធានរដ្ធបាលសាលាស្រុកអូរាំងមានឈ្មោះលេីឯកសារខុសច្បាប់យកដីរបស់រដ្ឋ
4/លោក សាលី ប៉ោ ជាមន្តី្រក្នុងសាលាស្រុកអូរាំង មានឈ្មោះលេីឯកសារខុសច្បាប់ដេីម្បីយកដីរបស់រដ្ឋ
5/លោក ង៉ែត បុនធឿន យកពីមន្រីពន្ធនាគារខេត្តមានឈ្មោះលើឯកសារខុសច្បាប់ដេីម្បីយកដីរដ្ឋ
6/លោក កែវ ប៊ុនថន ជាអ្នកឈរឈ្មោះអោយលោកអភិបាលស្រុកអូរាំង យកមន្រីក្នុងសាលាស្រុករៀបឯកសារខុសច្បាប់យកដីរដ្ឋ

មន្ត្រីដែលពាក់ព័ន្ធក្នុងការចុះហត្ថលេខា រៀបចំឯកសារខុសច្បាប់រួមមាន

1/អភិបាលស្រុក សៀក មុន្នី «មានភស្តុតាងជាសំឡេងដែលបញ្ជាដោយខុសច្បាប់ អោយកូនចៅក្រោមឱវាទចុះហត្ថលេខា បោះត្រា លេីឯកសារដី ចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»
ហេីយខ្លួនឯងក៏បោះត្រាខុសច្បាប់ លេីលិខិតខុសច្បាប់

2/មេភូមិពូវ៉ាង ឈ្មោះ អ៊ុង សេរីវុទ្ធី « ចុះហត្ថលេខាខុសច្បាប់លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»

3/មេឃុំសែនមនោរម្យ ឈ្មោះ ថ្វាន់ត្រែល « ចុះហត្ថលេខាបោះត្រា ខុសច្បាប់លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»

4/មេភូមិពូហ្យាម ឈ្មោះ ញ៉ាង ម្យក់ « ចុះហត្ថលេខាខុសច្បាប់លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»

4/មេឃុំស្ដីទី ឈ្មោះ ច្រូត ខន « ចុះហត្ថលេខាខុសច្បាប់លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី» ។

ហ្វេសបុកនោះ សសេរបន្តថា
ករណីនេះជា ការបំពានអំណាច ជាការប្រេីអំណាចដោយទុច្ចរិតលួចយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយមានឯកសារខុសច្បាប់ ជាភស្តុតាងសរុប ៥០សន្លឹក ។

ករណីនេះនឹងត្រូវបញ្ជូនទៅសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីដេីម្បីពិនិត្យ។

ពាក់ព័ន្ធរឿងនេះនៅយប់ថ្ងៃទី06ខែមិនាឆ្នាំ2020វេលាម៉ោង7.25នាទី លោក សៀកមុន្នី អភិបាលស្រុកអូររាំងបានឆ្លើយតបតាម តេលេក្រាម (Telegram) មកអង្គភាពគេហទំព័រទូរទស្សន៍ព្រះនរាយណ៍យើងថា: រឿងនេះចាស់កន្លងមកហើយ វាមិនមែនជារឿងពិតទេ យើងបានបំភ្លឺជាច្រើនលើកមកហើយ ហើយម៉្យាងទៀតក៍មានក្រុមឧត្តមប្រឹក្សាមកសម្ភាសម្តងរួចមកហើយដែរ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com