ខេត្តបាត់ដំបង:ប្រភពពីសមត្ថកិច្ចនៃអធិការស្រុកសង្កែបានអោយដឹងថានៅថ្ងៃទី១០ខែមីនាឆ្នាំ២០២០នៅវេលាម៉ោង១១និង២០នាទីនៅចំណុចក្រុមទី១២ភូមិតាប៉ុនឃុំតាប៉ុនស្រកសង្កែខេត្តបាត់ដំបងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកនិងផ្តល់ទីតាំងចាត់ចែងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។ប្រភពដដែលបន្តថាក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ដែលពួកជនសង្ស័យទាំងនេះកំពុងប្រព្រឹត្តសកម្មភាពជាក់ស្តែងរួមនិងបានរកឃើញនិងដកហូតវត្ថុតាងមួយចំនួនផង។
ប្រភពដដែលថាជនសង្ស័យទាំង០៥នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានដូចជា:១/ឈ្មោះនី.វ៉ាន់ដាភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅភូមិតាប៉ុនឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបង។២/ឈ្មោះវៀត.ហេងភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិសម្តេចឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបង។៣/ឈ្មោះវុត.សាយ៉ាតភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិបាសែតឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបង។៤/ឈ្មោះយ៉ុម.វ៉ាន់នីភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិបាសែតឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបង។៥/ឈ្មោះពិន.សុខនីភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិតាប៉ុនឃុំតាប៉ុនស្រកសង្កែខេត្តបាត់ដំបង។
ប្រភពីសមត្ថកិច្ចដដែលបានអោយដឹងបន្តថាក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់សមត្ថកិច្ចបានរឹបអូសវត្ថុតាងបានដូចជា:ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកប្រភេទថ្នាំញៀន(ម៉ាទឹកកកice)ចំនួន០២ថង់(ទម្ងន់០,៩៩ក្រាមទាំងសំបកថង់),ជញ្ជីងអេឡិចទ្រនីចសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០២គ្រឿង,ទូរសព្ទ័ដៃចំនួន៦គ្រឿង,ប្រាក់ខ្មែរ៥០០០០រៀល(ប្រាំម៉ឺនរៀល),កាបូបស្ពាយចំនួន០១,ថង់សម្រាប់ចែករំលែកថ្នាំញៀនលក់បន្តព្រមទាំងសម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួននិងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០១០ស្លាកលេខបាត់ដំបង1G.8448ដែលមានលេខម៉ាស៊ីនលេខតួ ND125ME. 8460928។
លោកសុខ.និមល ប្រធានស្តីទីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេតតបានបញ្ជាក់ដែរថាក្រោយពីសមត្ថកិច្ចនៃអធិការស្រុកបានបញ្ជូនជនសង្ស័យទាំង០៥នាក់រួមនិងវត្ថុតាងមកស្នងការខេត្តបច្ចុប្បន្នសមត្ថកិច្ចជំនាញការិយាល័យនៃស្នងការខេត្តត្រៀមនិងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ក្រោយពីបានបន្តនីតិវិធីដើម្បីរៀបចំសំណុំរឿងចប់សព្វគ្រប់៕សៅ សារិទ្ធ