ខេត្តកណ្តាល : នៅព្រឹក ថ្ងៃសុក្រ០៥ រោជខែផល្គុន ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ នេះ លោកអ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល បានចុះចែកអង្ករ ជូនដល់ប្រជាពលរដ្ឋចំនួន៣០ គ្រួសារ នៅភូមិព្រែកយាយហិុនទី១ ឃុំឬស្សីជ្រោយ ។ ដោយក្នុង ១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម។
តាមការបញ្ជាក់របស់លោកមេឃុំ អោយដឹងថា ការចុះចែកអង្គរដល់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចាប់ពីខែមករា ឆ្នាំ ២០២០ មកគឺ លោកចែកសរុបបាន៧៣៥គ្រួសារ ក្នុង១គ្រួសារទទួលបាន២០kg សរុបអង្ករ១៤,៧០០ គីឡូក្រាម ។
លោកមេឃុំក៏បានប្រាប់ប្រជាជនថា ផ្លូវ១ខ្សែក្នុងភូមិ ព្រែកយាយហ៊ិនទីឹ១ នេះនឹងធ្វើការពង្រឹកផ្លូវដែលមានទទឹង៥ម៉ែត្រ ហើយអនាគតនឹង ចាក់បេតុងតែម្តង ។
ទាក់ទងនឹងការអភិវឌ្ឍន៍ ក្នុងឃុំ លោកក៏បានជំរាបបងប្អូនប្រជាជនពលរដ្ឋពីករណីឡានដឹកដី ដែលគេរកស៊ី យកទៅចាក់ នៅផ្ទះប្រជាជន ក៏ដូចបណ្តាសំណង់ផ្សេងៗនោះគឺលោក តែងតែបានប្រជុំប្រាប់ និងណែនាំដល់ក្រុមរកស៊ី និង អ្នកដឹកជញ្ជូនអាចម៌ដី អោយគោរពទៅតាមបទដ្ឋានបច្ចេកទេស ពិសេសការស្រោចទឹក និង បើកយឺតៗជាដើម ។
លោកក៏បានជំរាបដល់បងប្អូនថា លោកមិនមានឡានដឹកដី យកមកធ្វើអាជីវកម្ម ជីកដីលក់ ដូចមានការលើកឡើង នឹងយល់ច្រលំកន្លង នោះទេ ។