ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ដីបឹងរបស់រដ្ឋ ជាង៤០ហិកតា នៅក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ត្រូវបានក្រុមឈ្មួញបោះបង្គោល ក្នុងនោះលឺថា មានស្នងការរង ខេត្តកណ្តាលម្នាក់ផងដែរ

ខេត្តកណ្តាល :ដីបឹងសាធារណ របស់រដ្ឋ នៅចំណុចភូមិនៅក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាង៤០ ហិកតា បានក្លាយជា ចំណីរបស់ក្រុមស្រេចឃ្លានដីរដ្ឋ បឹងរដ្ឋ មិនចេះអស់ មិនចេះហើយ កំពុងបោះបង្គោល នឹងបានដោតទង់ក្រណាត់ ជាចំណាំ ផងដែរ ។

ប្រជាពលរដ្ឋ បានប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា ក្នុងចំណោមក្រុមឈ្មួញគ្រាក់ៗ នោះ ក៏មានដីពាក់ព័ន្ធរបស់លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ដែលបច្ចុប្បន្នក្រុមអធិការកិច្ចរបស់រដ្ឋបាលខេត្តកណ្តាល កំពុងបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ។ តែលទ្ធផល ប្រហែលមានការអន្តរាគមន៍ ហើយក៏មិនដឹង ?

ប្រជាជនថា ពួកគាត់ធ្លាប់អាស្រ័យផល លើបឹង នោះ តែក៏មិនដឹងថា លោក ស្រេង សុខា ស្នងការរង នោះគាត់មានការទិញ និងមានប្លង់កំរិតណានោះទេ ព្រោះពួកគាត់ជាប្រជាជន មិនដឹងរឿងកិច្ចការថ្នាក់ធំ ៗ នោះទេ ។

ទោះជាយ៉ាងនេះក្តី ប្រជាជនសង្ឃឹមថា អភិបាលខេត្តថ្មី ដែលទើបឡើងកាន់ដំណែង មិនទាន់ដឹងលិចកើតនោះ សួនជួយពន្យល់រឿងនេះ ដល់ប្រជាជន ក៏ដូចសារព័ត៌មាន អោយបានដឹងជាក់ច្បាស់ ថាតើ អ្វីជាប្លង់កម្មសិទ្ធិ លើបឹង របស់បឹង របស់រដ្ឋ ។

ទាក់ទងករណីនេះ អង្គភាពគេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ យើងនៅមិនអាចរកការបំភ្លឺពីលោក ចៅសង្កាត់រកាខ្ពស់ ក៏ដូចស្នងការរង ស្រេង សុខា បានទេ នៅរសៀលថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០២០ នេះ ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com