ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រាស្ត្រថ្លែងអំណរគុណលោកឧកញ៉ាទ្រីភាព

រាជធានីភ្នំពេញ : រាស្ត្រថ្លែងអំណរគុណលោកឧកញ៉ាទ្រីភាព ជាចំណងជើង ដែលបានសរសេររំលេចឌិតខ្មៅដោយអក្សរច្បាស់ៗ ចេញពីហ្វេសបុក១ ឈ្មោះថា សាន ព្រំ ។

ហ្វេសបុក សាន ព្រំ ដែលបានសសេរបង្ហោះនៅយប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ ២០២០ នេះបានសសេរបន្តថា ប្រជារាស្ត្រខ្មែរ ភាគច្រើន រួមទាំងមេបក្សប្រឆាំងផងដែរ នឹងប្រកាសថ្លែងអំណរគុណលោកឧកញ៉ាមហាសប្បុរសធម៌ទ្រីភាព ដែលបានកំចាត់ម្រឹគីម្រឹគាសាហាវៗ មានខ្លា ដំរី គោព្រៃ ក្របីព្រៃនិងសត្វអសិរពិស មួយចំនួនទៀតដោយបានកំទេចដែនជម្រកចុងក្រោយរបស់វាបានយ៉ាងជោគជ័យ។

កម្ពជានឹងក្លាយជាមហាប្រទេសកសិកម្ម ដោយព្រៃស្រោង ភាគច្រើន នឹងត្រូវលោកឧកញ៉ាសំអាតមកជាព្រៃរបោះឬទីវាលកសិកម្មនិងកសិដ្ធានវិញ..ចាប់ពីថ្ងៃនេះទៅបងប្អូនប្រជារាស្ត្រខ្មែរនឹងអស់ទុក្ខកង្វល់ រឿងភ័យខ្លាចសត្វសាហាវក្នុងព្រៃទៀតហើយ..អនាគតព្រៃស្រោងទាំងនោះនឹងមានផ្លូវខ្វាត់ខ្វែងមានទំនប់ប្រឡាយនិងមានភ្លើងអគ្គីសនីភ្លឺព្រោងព្រាត។
អ្នកដែលត្រូវដឹងគុណលោកឧកញ៉ាមុនគេគឺលោកកឹមសុខា..ដែលបានលុយមូលនិធិមកទិញចំការម្រេចក្រោយលោកឧកញ៉ាទ្រីភាពសំអាតព្រៃរួចរួមទាំបងប្អូនប្រជាកសិករនៅជនបទដែលនឹងទទួលបានការងារពីការអភិវ្ឍន៍របស់លោកឧកញ៉ាទ្រីភាពអ្នកក្រុងនិងអ្នកទីរួមខេត្តក៏អញ្ចឹងដែរចាប់ពីថ្ងៃនេះទៅឈប់បារម្មណ៍រឿងការរំខានយាយីពីសត្វកំណាចតាមដងផ្លូវទៅស្រុកខេត្តជនបទឆ្ងាយៗ។ល។

តើបងប្អូនគួរជឿលើក្តីស្រម័យរបស់ស្មេររឿងលោកឧកញ៉ាទ្រីភាពឬជឿលើការសន្យារបស់សង្គ្រោះជាតិCNRPឬមួយក៏ជឿលើសង្គមបច្ចប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោសែនដែលប្រកបដោយប្រជាធិបតេយ្យ..សន្តិភាពនិងសេរីភាពនៃការបញ្ចេញ មតិ????។ល។ អត្ថបទ:ចាស់

នៅក្នុងអត្ថបទ ព្រំ សាន ដោយមានភ្ជាប់រូបភាពផងនោះ ក៏មានអ្នកខំមិន និងបានសែរបន្ត ដោយបានសសេរភ្ជាប់ថា
បានស្បថដាក់ជីវិតរួចហើយ!
នគរបាលយុត្តិធម៌ ទទួលខុសត្រូវនៅ ទូទាំងប្រទេស តាំងថ្នាក់ ឃុំ/សង្កាត់
ស្រុក/ខណ្ឌ/ក្រុង រាជធានី/ខេត្ត ក្រសួង/មន្ទីរ ហេតុអី! មានមន្រ្តីជាន់ខ្ពស់ទុច្ចរិត មានឧកញ៉ាប្រថុយ និងឈ្មួញមានខ្នងកាង នៅតែ លួចដីរដ្ឋ ឈើរដ្ឋបានទៀត មានតម្លៃរាប់ពាន់លានដុល្លា រួចរួមគ្នា សម្អាតប្រាក់ល្មើសបានសម្រេចទៀត ចាត់ទុកកម្ពុជាព័ណ៌ប្រផេះទៅហើយ ថែមផ្គើននឹងអភិក្រមទី៥”វះកាត់” និងបំណងប៉ងប្រាថ្នារបស់រាស្រ្តគឺ”ស្រឡាញ់សន្តិភាព”ទៀត! ។ នេះជាការខំមិន របស់ហ្វេសបុក ឈ្មោះ បែន ប៊ុណ្ណា ដែលគេស្គាល់ជាមន្រ្តីនៅអង្គការ១ ។

ទោះជាយ៉ាង អង្គភាពគេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ នៅមិនទាន់រកការប្រតិកម្មណា១ ចេញពីក្រុមការងារ រឺ ឧកញ៉ា ទ្រី ភាព បាននោះទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com