ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ឡាយ ចាន់តារា ទាហានជើងខ្លាំង យកទ្រព្យសម្បត្តិរដ្ឋ មក ជារបស់ខ្លួនត្រូវតុលាការខេត្តកណ្តាលប្រកាសសាលក្រមដាក់ពន្ធនាគារ១ឆ្នាំ តែត្រូវព្យូរទោស ដោយមិនបានរើផ្ទះចេញពីដីសាធារណៈ ធ្វើអោយដើមបណ្តឹងប្តឹងទៅសាលាឧទ្ធរ រយៈពេល៦ខែហើយ ស្ងាត់ដូចត្រូវគេកប់ចោល ?

ខេត្តកណ្តាល ៖ រឿងក្តី១ ដែលប្រើរយៈពេលជាង៥ឆ្នាំ ទើបតុលាការខេត្តកណ្តាល ប្រកាសសាលក្រមជាសាធារណៈ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៩ ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី ចំពោះជនជាប់ជចោទ ឈ្មោះ ឡាយ ចាន់ដារា មុខរបរជាទាហាន រស់នៅ ភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយប្រកាសទណ្ឌកម្ម ក្នុងកំរិតដាក់ពន្ធនាគារ១ឆ្នាំ និង អោយអនុវត្តន៍ទោស ព្យួរធម្មតា ។

ការប្រកាសសាលក្រមនេះ បានធ្វើអោយដើមបណ្តឹង កើតទុក្ខមិនសុខចិត្ត ព្រោះជនល្មើស នៅមិនបានរុះរើផ្ទះចេញ ពីដីសាធារណៈរបស់រដ្ឋ ដែលបានសាងសង់បំពាន ជាយូរឆ្នាំមកហើយ ។

នៅក្នុងពាក្យបណ្តឹងទៅសាលាឧទ្ធរ ដើមបណ្តឹងឈ្មោះ អ៊ុំ ឈុនស្រេង មុខជាមេឃុំឬស្សីជ្រោយ បានសុំប្តឹងលើសាលក្រម ព្រហ្ម ទណ្ឌ លេខ 018(ទ) ចុះថ្ងៃទី៥ ខែកញ្ញាឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តកណ្តាល ត្រង់ចំណុចនៃសេចក្តីសំរេចទាំងមូល ។

នៅក្នុងលិខិតជំរាបជូនប្រធានសាលាឧទ្ធរ ដើមបណ្តឹងបានបញ្ជាក់ថា សាលក្រមនេះបានសំរេចសេចក្តីដោយពុំបានពិចារណាល្អិតល្អន់លើសេចក្តីថ្លែងការណ៍ ទាំងឯកសារភស្តុតាង ដែលខ្ញុំបាទបានដាក់ជូនតុលាការពិនិត្យ និង មូលដ្ឋាននៃអង្គច្បាប់ ដែលនាំអោយគាត់បានធ្វើការសំរេចសេចក្តីទាំងបំពានសិទ្ធិ ដែលបណ្តោយអោយមានការខូចខាតផលប្រយោជន៍របស់រដ្ឋ យ៉ាងធ្ងន់ធ្ងរ ។

ដើមបណ្តឹងការពារព្រទ្យសម្បត្តិរដ្ឋ លោក អ៊ុំ ឈុនស្រេង បាននិយាយថា នៅពេលដាក់ពាក្យបណ្តឹងបន្តទៅសាលាឧទ្ធរ កាលពីថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2019 រហូតមកដល់ថ្ងៃទី 20 ខែមិនា ឆ្នាំ 2020 នេះគឺមានរយៈពេល 6ខែ ទៅហើយ មិនឃើញខាងសាលាឧទ្ធរកោះហៅ សាកសួរនោះទេ ។

គួររំលឹកដើមចម នាំអោយមានការប្តឹងផ្តល់នេះ មកពី ឡាយ ចាន់តារា នៅឆ្នាំ១៩៩៣ បានមកសុំខ្ចីដីសាលាឃុំឬស្សីជ្រោយ ដើម្បីរស់នៅបណ្តោះអាសន្ន ដែលមានទំហំ6ម៉ែត្រ គុណនឹង 7 ម៉ែត្រ បានសាងសង់ផ្ទះឈើប្រកសង្ក័សី ។លុះឆ្នាំ 2014 ខែមិនា លោក ឡាយ ចាន់តារា បានរុះរើផ្ទះចាស់ សាងសង់ជាផ្ទះបេតុង ទំហំ 9ម៉ែត្រ គុណនឹង16 ម៉ែត្រ ដោយបានរំលោភដីយកអស់ទំហំ 26ម៉ែត្រ គុណនឹង 13ម៉ែត្រ ។ ដោយឃើញសភាពបែបនេះ ក្រុមប្រឹក្សាឃុំ និង អាជ្ញាធរស្រុកមុខកំពូល
ក៏បានកោះអញ្ជើញ ឈ្មោះ ឡាយ ចាន់តារា មិនអោយសាងសង់ តែគេមិនស្តាប់ សង់រហូតដល់ បានសំរេច ជាស្ថាពរ រហូតដល់សព្វថ្ងៃនេះ ។ សូមបញ្ជាក់ថា នៅក្នុងការរំលោភបំពានដីរដ្ឋនេះ មានលោក កេត ស៊ីម ផងដែរ តែត្រូវ លោក កេតស៊ីម យល់ព្រម រុះរើចេញពីរដ្ឋ ដោយស្មគ្រចិត្តទើប លោក កេតស៊ីម រួចផុតពីការប្តឹងផ្តល់នេះ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com