ខេត្តរតនគិរី @ វិស័យសារព័តិមានសព្វថ្ងៃកំពុងបោះពួយទៅមុខឥតឈប់ឈរ ។ អ្នកសារព័ត៌មាន បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។ ទន្ទឹមនឹងនេះ អ្នកព័ត៌មាន ១ចំនួន ក៏ត្រូវបានធ្វើទុក្ខបុកម្និញ ពីមន្រ្តីក្រុមខិលខូច និង អ្នកមានលុយ១ ចំនួន បានតាមបំភិតបំភ័យគ្រប់រូបភាព ដើម្បីកុំអោយអ្នកព័ត៌មាន យកព័ត៌មានបាននូវ មុខរបរខុសច្បាប់ រឺ ទង្វើរបំពានច្បាប់ របស់ពួកគេ ។
ប្រសិនបើយើងក្រឡេកមកមើល ខេត្ត១ ដែលល្បីល្បាញប្តឹងអ្នកកាសែតនោះ គឺគេប្រាកដ នឹកដល់ខេត្តរតនគិរី គឺអ្នកកាសែតចង់ញាក ក្នុងការធ្វើព័ត៌មានពិត ពិសេសលើកិច្ចការបទល្មើសនានា ។ ព្រោះថាវា មានហានិភ័យខ្ពស់
។ ដូចជាការ
.ប្រឈមការបណ្តឹងអាជ្ញា
.ប្រឈមជាប់ពន្ធធនាគារ
.ប្រឈមការឃុំខ្លួនបណ្តោះអាសន្នជាពិសេសទៀតនោះគឺ
.ប្រឈមនិងការបាត់បង់អាយុជីវិតថែមទៀតផង។
ជាការជាក់ស្តែង កន្លងមកអ្នកសារព័តិមានដែលរងសំពាធក្នុងការប្រឈមហានិភ័យទាំងនោះរួមមាន:..
.លោក ឡន វណ្ណា អ្នកយកព័តិមានអោយទូរទស្សន៍ PNN ប្រចាំក្នុងតំបន់ភូមិភាគឥសាន្ត បានទទួលរងបណ្តឹងបរិហារពិីសំណាក់តំណាងរាស្ត្រ ប៊ូឡាំ កាលពីថ្ងៃទី16ខែតុលាឆ្នាំ2019។ ពីករណីបរិហារកេរ្តិ៍ជាសាធារណះសំណុំរឿងព្រហ្មទ័ណ្ឌលេខ213 ពាក់ព័ន្ធដីធ្លីជាងមួយរយហិកតានៅឃុំភ្នំកុកស្រុកវុើនសៃ។
.លោក លី វណ្ណះ អ្នកយកព័តិមាននិងជាពិធីករអោយទូរទស្សន៍អនឡាញព្រះនរាយណ៍ ក៍ទទួលរងនៅបណ្តឹងបរិហារពីសំណាក់លោកជួបវណ្ណរក្សអធិការនគរបាលស្រុកបរកែវកាលពីថ្ងៃទី20 ខែ វិច្ចិកា ឆ្នាំ 2019 សំណុំរឿងព្រហ្មទ័ណ្ឌលេខ399 ដោយចោទពីបទបរិហារបង្កាច់កេរ្តិ៍ បរិហារកេរ្តិ៍ជាសាធារណះ និង បទកំហែងយក។ពាក់ព័ន្ធនិងការផ្សព្វផ្សាយដីចំណីអូរបឹងកំសាន្ត។
.លោក យ៉នទិត ហៅ ទិត ឥសាន្ត អ្នកយកព័តិមានឲ្យអង្គភាពយុវជនព័តិមាន
ក៌ជាប់បណ្តឹងបរិហារ រហូតដល់ជាប់ពន្ធធនាគារមកទល់សព្វថ្ងៃពុំទាន់មានសេរីភាពនៅឡើយ ដោយពាក់ព័ន្ធករណីការចោទពីបទកំហែងយក។
ពិសេសទៀតនោះ ករណីកើតឡើងថ្មីៗចុងខែមិនានេះមកលើក្រុមអ្នកសារព័តិមានប្រចាំខេត្តរតនគិរីរហូតដល់8អង្គភាពពាក់ព័ន្ធនិងការឆ្លងកាត់ក្រុមហ៊ុនSK ឥណ្ឌា គ្មានការអនុញ្ញាតិ ត្រូវបានតំណាងក្រុមហ៊ុនSk លោកប៉ែនវង្ស ប្តឹងមកអធិការស្រុកកូនមុំកាលពីល្ងាចម៉ោង3/40នាទីថ្ងៃទី20ខែមិនាឆ្នាំ2020 ។
អ្នកសារព័តិមានទាំង8អង្គភាពនោះរួមមាន:
1.លោក ជៀប សម្បត្តិ អ្នកសារព័តិមានបាយ័ន្តនិងBTV.
2.លោក លី សុវណ្ណារ៉ា អ្នកយកព័តិមានហង្សមាស
3.លោក សំ បូរ អ្នកយកព័តិមានកោះសន្តិភាព។
4. លោក ម៉ាញ សុខ អ្នកយកព័តិមានគេហទំព័រសុីមសុី
5. លោក នូវ សុីឡូត អ្នកយកព័តិមាន នគរសន្តិភាព។
6.លោក អ៊ុច សាវុទ្ធ អ្នកយកព័តិមានកម្ពុជាថ្មី។
7. លោក ប៉ាល រដ្ធា អ្នកយកព័តិមាន KPN (ខេភិអិន)។ និងទី
8. លោក គឹម ហេង អ្នកយកព័តិមាន រាជសីឥសាន្ត។
.អធិការនគរបាលស្រុកកូនមុំ លោកភោគបូរិទ្ធ នៅព្រឹកថ្ងៃទី21ខែមិនាបានអោយទូរទស្សន៍ព្រះនរាយណ៍ដឹងថា..លោកគ្រាន់តែធ្វើទៅតាមបទបញ្ជារបស់ព្រះរាជអាជ្ញាប៉ុណ្ណោះ ហើយចំពោះទោសទណ្ឌដែលគេដាក់ពាក្យបណ្តឹង ពីបទចូលក្នុងក្រុមហ៊ុនគ្មានការអនុញ្ញាតិនោះគឺពុំដឹងថាខុសឬត្រូវនោះទេ។ លោក អធិការបន្តថា បន្តិចទៀតភាគីខាងក្រុមហ៊ុននិងមកសម្របសម្រួលធ្វើកិច្ចសន្យាដើម្បីបញ្ចប់រឿង និងដោះលែងអោយមានសេរីភាពវិញហើយ។
ក្រុមវិស័យសារព័តិមានជាតិទាំងអស់គ្នាសូមធ្វើការសំណូមពរទៅឯកឧត្តមខៀវកញ្ញារិទ្ធរដ្ធមន្ត្រីក្រសួងព័តិមាន និងសហភាពសហម្ព័ន្ត ក្លិបសារព័តិមានកម្ពុជា និង សមាគម នានា សូមមេត្តាធ្វើការវិនិច្ឆ័យទៅលើវិស័យព័តិមាននៅខេត្តរតនគិរីនេះផង ។ រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លីវណ្ណះ Pntv ទូរទស្សន៍ព្រះនរាយណ៍