ភ្នំពេញ៖ ទីតាំង អិនធឺណេតយីហោ 105 មួយកន្លែងបង្កប់ ហ្គេមបាញ់ត្រីដុះស្លែងដែលសមត្ថកិច្ចចុះបង្ក្រាបបានមួយរយៈពេលនេះបានបើកដំណើរការឡើងវិញ ហើយទីតាំងល្បែងហ្គេមបាញ់ត្រីនេះបានបើកទទួលស្វាមគន៍ភ្ញៀវ២៤ម៉ោងលើ២៤ម៉ោង ដែលគេដឹងថាមានម្ចាស់ជល្បី ឈ្មោះ គឹមជាតិ ខាងបើកល្បែងនៅក្នុងរាជធានីភ្នំពេញ។
ទីតាំង អិនធឺណេតយីហោ 105 មួយកន្លែងបង្កប់ ហ្គេមបាញ់ត្រីដ៏មានឥទ្ធិពលនោះត្រូវគេរាយការណ៍អោយដឹងថា៖ តាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋសំណូមពរទៅដល់ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលបឹងកេងកង និងលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ដែលទើបឡើងកាន់តំណែងថ្មី មេត្តាស៊ើបអង្កេត និងចាត់វិធានដោយអនុគ្រោះ ផងចុះ ៕