ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក អ៊ុំ ឈុនស្រេង មេឃុំគំរូនៅក្នុងខេត្តកណ្តាលក្នុងការ ចុះចែកអំណោយដល់ប្រជាពលរដ្ឋ ២ថ្ងៃ បាន៧ភូមិ ស្របតាមប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី ។

ខេត្តកណ្តាល : ដោយបានស្តាប់ប្រសាសន៍ សម្តេចនាយករដ្ឋមន្រ្តី ធ្វើការណែនាំអោយ ឯកឧត្តម អគ្គសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារខេត្តកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំក្រុមការងារចុះចែកអំណោយ ដល់បងប្អូនប្រជាជន ក្នុងខេត្តកណ្តាល ដោយអនុវត្តន៏ មុនគេ នោះ ។លោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ស្រុកមុខកំពូល និងមានការណែនាំ ពីឯកឧត្តម អភិបាលខេត្តកណ្តាល នោះ នៅថ្ងៃទី២៧ និង ទី២៨ ខែមិនា ឆ្នាំ ២០២០ នេះ ក្រុមការងារថ្នាក់ជាតិ ។ លោកអភិបាលរងខេត្តកណ្តាល អភិបាលស្រុកមុខកំពូល រួមនឹងសប្បុរសជន បាននាំគ្នាចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកអំណោយ ចែកជូន មានអង្គរ២០គីឡូក្រាម ក្នុង១គ្រួសារ សាប៊ូ ក្រមា និង ថវិកា ២០០០០ រៀល ។

តាមប្រសាសន៍ លោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ដែលប្រជាជនស្គាល់ថាជាមេឃុំមាត់ឆៅ តែចិត្តល្អ និងជាមេឃុំគំរូ ដឹងសុខទុក្ខប្រជារាស្រ្តនោះ បានអោយក្រុមការងារគេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ ដឹងថា រយ:ពេល២នេះ លោក និង ក្រុមការងារ បានចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី២៧ បានចំនួន៣ភូមិ ។ ៣ភូមិនោះរួមមាន ភូមិព្រែកតាសោម ។ ភូមិឬស្សីជ្រោយ និង ភូមិព្រែកយាយហ៊ិនទី២ មានចំនួន៣៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្គរ២០គីឡូក្រាម ។ សាប៊ូ៤ដុំ ។ ក្រមា១ និង ថវិកា ២ម៉ឺនរៀល ។ ថវិកា២ម៉ឺនរៀលនេះ គឺ១ម៉ឺនរៀល ជាអំណោយរបស់ លោក ហុក ហាំង និង ១ម៉ឺនទៀត ជាថវិកា របស់លោកផ្ទាល់ ។

លោកមេឃុំ ក៏បញ្ជាក់ថា ការចែកអំណោយនេះ ចូលដល់ថ្ងៃទី២ គឺនៅថ្ងៃទី២៨ នេះ លោក និង ក្រុមការងារបានចុះចែកបន្ត បានចំនួន៤ភូមិទៀត រួមមាន
1-ភូមិជ្រោយមេត្រីក្រោម ចំនួន៣២ គ្រួសារ ។
2-ភូមិជ្រោយមេត្រីលើ ចំនួន ៧៧គ្រួសារ
3-ភូមិ បឹងជន្លេន ចំនួន ១៧ គ្រួសារ និង ទី4-ភូុមិព្រែកយាយហ៊ិនទី១ ចំនួន ៣៦ គ្រួសារ ។ លោកថា ៤ភូមិនេះ ក្នុង១គ្រូសារទទួលបានអង្គរ២០គីឡូក្រាម សាប៊ូ៤ដុំ និង ក្រមា១ ។

សូមបញ្ជាក់ថា អំណោយទាំងអស់នេះបានមកពីការ ចូលរួមគ្នា មានអង្គរទាំង៧ភូមិ ជាអំណោយរបស់លោកមេឃុំ ។ ដោយឡែកសាប៊ូ និង ក្រម៉ា ជាអំណោយរបស់ក្រុមការងារថ្នាក់ស្រុក
និង ថ្នាក់ជាតិ ។

នៅក្នុងឱកាសនោះ ក្រុមការងារ និង លោកមេឃុំ ក៏បានជំរាបបងប្អូនប្រជាពលរដ្ឋទាំងអស់កុំអោយមានការភិតភ័យ នឹងជំងឺថ្មី ដែលគេហៅថា កូវិត១៩ ព្រោះថាពិភពលោក ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា បានកំពុងរិះរកវិធានការដើម្បីទប់ស្កាត់មិនអោយជំងឺនេះរីករាលដាល នោះទេ ។

ទន្ទឹមនេះផងដែរ សូមបងប្អូនឧស្សាហ៍លាងសំអាតដៃ និង សាប៊ូ រឺ អាល់កុល ហើយបើដឹងថាមានសមាជិកណា មានអាការៈមិនស្រួលខ្លួន រឺ កំដៅឡើងខ្លាំង សូមអញ្ជើញទៅមន្ទីរពេទ្យ អោយបានទាន់វេលា ទោះថាយើងមិនមានផ្ទុកមេរោគកូវិត ក៏ដោយក៏យើងត្រូវទៅពិនិត្យ និង ព្យាបាលជំងឺផ្សេងៗ អោយបានទាន់ពេលវេលាផងដែរ ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com