ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បីមេឈ្មួញឈើដុះស្លែរ ប្តីប្រពន្ធ១គូរ រហស្សនាម ឈ្មួញ លាង ប្រចាំស្រុកបន្ទាយស្រី ខេត្តសៀមរាប

ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍មកថា  បទល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ភ្នំខ្ចងឆ្លងកាត់ ឃុំកន្តួតខ្នាក្រៅចូលមក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅតែកើតឡើងយ៉ាងរាលដាលពីសំណាក់ឈ្មួញពីនាក់ប្តីប្រពន្ធ ឈ្មោះ លាង និងប្រពន្ធ ឈ្មោះ ម៉ែត ហៅម៉ែត ព្រោះការបង្ក្រាបរបស់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធពុំមានប្រសិទ្ធភាព។

ជាក់ស្តែងឈ្មួញដល់ល្បីល្បាញ់ខាងលើប្រចាំស្រុកបន្ទាយស្រី ដឹកជញ្ជូនឈើយកមកដាក់ដេប៉ូលក់ឈើរបស់គេដែលមានទីតាំងស្ថិតក្នុង ភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងតែសម្រុកដឹកឈើយកមកលក់យ៉ាងរំភើយ ដោយមិនក្រែងរអែង មន្រ្តីណាឡើយ ។

ឈ្មួញឈើខាងលើនេះបានបើកដេប៉ូលក់ឈើ នៅភូមិឃុំខាងលើដោយមានលិខិតអនុញ្ញាត្តិត្រឹមត្រូវតែមិនបានទៅទទួលទិញឈើពីក្រុមហ៊ុន ណាមួយស្របច្បាប់តែប៉ុណ្ណោះ តែជាក់ស្ដែងឈ្មួញខាងលើនេះបានបំផុសអោយពលរដ្ឋដែលបានលួចទៅអាចេញពីក្នុងព្រៃដោយខុសច្បាប់នៅតំបន់ភ្នំខ្ចង់អូរអាកុក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួចដឹកយកមក ដេប៉ូរបស់ខ្លួនក្នុងស្រុកបន្ទាយស្រីដើម្បីលក់ចែកចាយបន្ត៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com