ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បែងអ៊ិនធឺណិតដ៏ល្បីល្បាញមួយកន្លែង នៅហាងម្លប់ជ្រៃ ដែលមានឈ្មោះ គឹមជាតិ ដ៏មានឥទ្ធិពល ជាអ្នកកាងជាយូរមកហើយ ត្រូវបានអាជ្ញាធរ បញ្ជាអោយបិទជាបណ្តោះអាសន្

ភ្នំពេញ៖ ល្បែងអ៊ិនធឺណិតដ៏ល្បីល្បាញមួយកន្លែង នៅហាងម្លប់ជ្រៃ ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ត្រូវបានអាជ្ញាធរចុះបិទជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ ។

ទីតាំងមួយនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបអោយ ដឹងថា បានដំណើរលេងជាយូរមកហើយ ដោយមានឈ្មោះ គឹមជាតិ ដ៏មានឥទ្ធិពលម្នាក់ ជាអ្នកកាងនៅពីក្រោយខ្នង ។

សូមបញ្ជាក់ថា ដោយបានការអនុញ្ញាតពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ,
គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មសេវាអ៊ិនធឺណេតមួយកន្លែង​នេះ ។

គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានត្រួតពិនិត្យឃើញថា ទីតាំងមួយនេះ មានបង្កប់លេងល្បែងស៊ីសងតាមអ៊ិនធឺណិត ។ ចំពោះសម្ភារៈដែលមានក្នុងទីតាំងនេះ អាជ្ញាធរពុំបានដកហូតនោះទេ ។ ចំណែកមនុស្សចំនួន៥នាក់ មានស្រីម្នាក់ និងម៉ូតូចំនួន១២គ្រឿង ត្រូវបានប្រគល់ទៅអោយអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com