ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋ នៅមិនទាន់អស់ចិត្តលើសំណុំរឿង គ្រឿងញៀនដ៏សន្ធឹកសន្ធាប់ ពាក់ព័ន្ធ អ្នកឧកញ៉ា គិត ធាង ?

រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ ប្រជាជនភាគច្រើន បានសម្ដែងនូវការមិនទាន់អស់ចិត្ត ដោយសារ លោកឧកញ៉ា គិត ធាង ពាក់ព័ន្ធគ្រឿងញៀន ដ៏សន្ធឹកសន្ធាប់ ជាប់ទោសត្រឹមតែ៤ឆ្នាំ និងប្រជាជនទាំងនោះ សម្ដែងនូវក្តីសង្ឃឹម ចំពោះរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទើបកាន់តំណែងថ្មី ដែលអាចតាមដាន និងត្រួតពិនិត្យ លើសំណុំរឿងនេះជាថ្មី តើយុត្តិធម៌ហើយឬនៅ ។

ក្នុងពិធីចូលកា ន់មុខតំណែង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កាលពីកន្លងនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្ដេជ្ញាចិត្ត ស្មោះត្រង់ជានិច្ច ចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររាជរដ្ឋាភិបាល ពិសេសកម្មវិធី កំណែទម្រង់ច្បាប់ និងយុត្តិធម៌ ដើម្បីលើកកម្ពស់ ទំនុកចិត្ត ពីប្រជាជន ពង្រឹងប្រព័ន្ធ អភិបាលកិច្ចល្អសុច្ចរិតភាព និងភាពត្រឹមត្រូវ នៃមន្ត្រីតុលាការ ដើម្បីពង្រឹងជំនឿទុកចិត្ត ។

អ្នកឧកញ៉ា គិត ធាង ដែលគេចាត់ទុកថា ជាសេដ្ឋី១រូប ត្រូវបានក្រុមប្រឹក្សាតុលាការ ប្រកាស សាលក្រមផ្តន្ទាទោស កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឱ្យជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ពាក់ព័ន្ធ ករណីគ្រឿងញៀន ជាង៥០គីឡូក្រាម ក្រោមបទចាត់ចែងសម្រួល ឲ្យមានការប្រើប្រាស់ ដោយខុសច្បាប់ នូវសាធាតុញៀន និងបទសមគំនិត ។

សូមរំលឹកថា មជ្ឈមណ្ឌលកម្សាន្ត Rock ត្រូវបានសមត្ថកិច្ច នៃស្នងការ នគរបាលរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីយប់រំលងអាធ្រា្រត ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ដកហូតថ្នាំញៀនជិត៥០គីឡូក្រាម រួមទាំងឃាត់ខ្លួនជនសង្ស័យចំនួនជាង៣០០នាក់ ។ មុនការបង្រ្កាបបែបនេះ អ្នកឧកញ៉ា គិត ធាង ធ្លាប់ត្រូវអាជ្ញាធរ និងសមត្ថកិច្ច រាជធានីភ្នំពេញ ឱ្យធ្វើកិច្ចសន្យាចំនួន២លើក រួចមកហើយ ក្នុងគោលបំណង ឱ្យសេដ្ឋីរូបនេះកែខ្លួន បញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ប៉ុន្តែសេដ្ឋីរូបនេះ មិនខ្លាចរអាច្បាប់ និងថ្នាក់ដឹកនាំនោះទេ ។

ជាមួយគ្នានេះ ប្រជាជនជាច្រើន ដែលកំពុងតាមដានសំណុំរឿង សេដ្ឋីថ្នាំញៀន គិត ធាងនេះ ក៏បានបង្ហាញ នូវការងឿងឆ្ងល់ផងដែរព្រោះទំហំនៃការ ជំនួញថ្នាំញៀន នៅក្នុងមជ្ឈមណ្ឌកម្សាន្តរ៉ក់ វាមានភាពធំធេង និងមានរយៈកាលយូរឆ្នាំមកហើយ ដែលបង្កឱ្យមនុស្សជាច្រើន បានធ្លាក់ខ្លួនបាត់បង់ស្មារតី និងមនុស្សមួយចំនួនទៀត បានស្លាប់ក៏មាន ដោយសារប្រើប្រាស់ថ្នាំញៀន នៅទីកម្សាន្តនោះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com