ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋស្នើសមត្ថកិច្ចវែកមុខសេដ្ឋីនៅពីក្រោយនៃបទល្មើសនាំចូលពោះ វៀនជ្រូក ចំនួន២កុងតឺន័រ ដែលមានសារធាតុគីមី យកមកផ្តន្ទាទោសតាមច្បាប់ ។

ខេត្តកណ្តាល : សមត្ថកិច្ចជំនាញខេត្តកណ្ដាល នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២០ នេះ បានរកឃើញការលួចលាក់ស្ដុកពោះវៀនជ្រូក ក្បាលទា និងស្លាបមាន់សរុបប្រមាណ ៥តោននៅក្នុងទូកុងតឺន័រចំនួន២ទូ ដែលមានសារធាតុគីមី និងនាំចូលខុសច្បាប់យកមកលាក់ទុកនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈឃាត់ខ្លួនម្ចាស់ទូកុងតឺន័រ។

តាមសេចក្តីរាយការណ៍មកថា ទីតាំងស្តុកទំនិញខុសច្បាប់នេះ កាលពីមុនក៏ធ្លាប់ ស្តុកឈើខុសច្បាប់ ផងដែរ សំរាប់នាំចេញទៅប្រទេសវៀតណាម តែហាក់ចេះមន្តវិជ្ជាការសន្តំ អស់លោក សមត្ថកិច្ច មួយចំនួន ។

លោក វង សែ អធិការរងនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញមួយកន្លែង ដោយរកឃើញទូកុងតឺន័រមានស្ដុកពោះវៀនជ្រូក ក្បាលទា និងស្លាបមាន់នាំចូលខុសច្បាប់ប្រមាណ ៥តោន។ ការងារនេះមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានបញ្ជាឲ្យឃាត់ខ្លួនឈ្មោះ ហ៊ីម សុខហឿន ម្ចាស់ឃ្លាំងបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។

ស្នងការខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ
បានប្រាប់ថា  ពោះវៀនជ្រូកនេះនាំមកពីប្រទេសថៃ ដែលឈ្មួញមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច ជំនាញ អាជ្ញាធរ តាមច្រក តាមផ្លូវដែលដឹកឆ្លងកាត់ តែលើកនេះគេចមិនរួច ពីកំលាំងរបស់លោក ។ លោកបន្តថា លោក មិនយោគយល់ រឺ ទទួលយកការអន្តរាគមន៍ ពីអ្នកណាឡើយ ព្រោះរឿងនេះវាបានបំផ្លាញសុខភាពប្រជាជន ធ្ងន់ធ្ងរណាស់ ។

ប្រជាពលរដ្ឋ ចាំមើលលទ្ធផល ចុងក្រោយតើសេដ្ឋីដែលនៅពីក្រោយ រឿងនេះ តើត្រូវបានបង្ហាញមុខជាសាធារណ: បានយ៉ាងដូចម្តេច ?។

សូមបញ្ជាក់ថា អំឡុងពេល
កំពុងឆែកឆេរ និងពិនិត្យ គ្រឿងក្នុងសត្វនេះ ស្រាប់តែនៅម៉ោង១និង២០នាទីរសៀលថ្ងៃខែដដែល ក៏មានបុរសម្នាក់ឈ្មោះ ហុឹម សុខហឿន ចេញមុខមកបញ្ជាអោយសមត្ថកិច្ចដកខ្លួន ដោយអៈអាងថា មានអ្នកធំទូរស័ព្ទមកប្រាប់ហើយ ម្តេចមិនដកថយ..? បន្ទាប់ពីបញ្ជាសមត្ថកិច្ច និងសំឡុតនោះ កម្លាំងក៏បាននាំខ្លួនបុរសនេះទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com