រាជធានីភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០នេះ ដោយផ្តន្ទាទោស អ្នកឧកញ៉ា គិត ធាង ម្ចាស់ក្លឹប Rock ឲ្យជាប់ពន្ធនាគាររយៈ ពេល៤ឆ្នាំ ក្រោម បទ ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទ សមគំនិត។ ចំណែកមនុស្សទាំង២៤ផ្សេងទៀត ក៏ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចាប់១ឆ្នាំ ទៅដល់ ៤ឆ្នាំនិង មនុស្ស២នាក់ទៀត ដែលពាក់ព័ន្ធនឹងលោក គិត ធាង ដែរនោះ ត្រូវបានលើកលែងការចោទប្រកាន់។
សូមបញ្ជាក់ថា៖ ករណីអ្នកឧកញ៉ា គិត ធាង ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជិត៥០គីឡូក្រាម កុំថាឡើយដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រុញអោយសមត្ថកិច្ចយកចិត្តទុកដាក់ស្រាវជ្រាវរកជនពាក់ព័ន្ធមកផ្តន្ទាទោសអោយខានតែបានប៉ុណ្ណោះទេ សូម្បីតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាអោយចាប់មេក្លោង ហើយ ក៏បានស្នើអោយស្ថាប័នតុលាការ ពង្រឹងផ្នែកច្បាប់លើបទល្មើសនេះ និងមិនត្រូវខ្លាចអ្នកអន្តរាគមន៍ឡើយ។ អ្នកណាប្រព្រឹត្ត អ្នកនោះទទួលទោសទណ្ឌ។
កត្តានេះហើយបានប្រជាជន ពិសេសក្រុមគ្រួសារដែលធ្លាប់រងគ្រោះដោយសារគ្រឿងញាន ស្នើទៅឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាពិនិត្យសំណុំរឿងនេះឡើងវិញ ដើម្បីផ្តល់ភាពកក់ក្តៅ និងជាពិសេស កុំអោយសម្តេចនាយករដ្ឋមន្រ្តីអស់សង្ឃឹម ពីភាពឆកល្វែងណា១នោះ /ព្រោះថារឿងគ្រឿងញានជិតចំនួន៥០គីឡូក្រាម នៅក្លិបកំសាន្តរ៉ុក ដែលបានបើករកស៊ីរាប់ឆ្នាំមកនេះ គឺ
មិនមែនរឿងតូចតាចនោះទេ/!
ចេញផ្សាយដោយ គេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ (017 45 27 36 ) ។