ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មេឈ្មួញដ៏មានឥទ្ធិពល ក្នុងការនាំចូលគ្រឿងក្នុងសត្វខូចគុណភាព នៅខេត្តកណ្តាល ល្បីកំពុងរត់ការចេញក្រៅឃុំ ?

ខេត​កណ្តាលៈ បន្ទាប់ពីលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នជនជាប់ចោទឈ្មោះ ហ៊ឹម សុខហឿន មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល ម្នាក់​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​លួច​នាំចូល​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ចំនួន៥តោនមិនទាន់បាន២៤ម៉ោងផង ឥឡូវនៅព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០នេះ បើតាម​ព័ត៌មាន​ទទួលបាន​មាន​អ្នកមានអំណាច​ម្នាក់ បាននិងកំពុង​រត់កា​រ​ខ្វែងដៃខ្វែងជើង ដើម្បី​ឲ្យ​មានការ​សម្រួល​ដោះលែង​មេឈ្មួញទុច្ចរិតរូប​នេះ​ឲ្យ​រួច​ផុតពី​សំណាញ់​ច្បាប់ ។​

គួររំលឹកថា ការសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទឈ្មោះ ហុឹម សុខហឿនរូបនេះ ដាក់ពន្ធនាគារបណ្តោះអាសន្នរបស់លោកចៅក្រមស៊ើបសួរ បន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ” នាំចូលដោយចេតនានូវផលិតផលសត្វខូចគុណភាព ឬបង្កគ្រោះថ្នាក់សុខភាពមនុស្ស ” តាមបញ្ញត្តិមាត្រា ១១៥ ចំណុចទី៥ នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។

ប្រព្រឹត្តនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ។

ជនជាប់ចោទមានឈ្មោះ ហ៊ឹម សុខហឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ១០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២០ កម្លាំងចម្រុះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលចុះឆែកឆេរទីតាំងនៅចំណុចភូមិឃុំខាងលើ ជា
លទ្ធផលការត្រួតពិនិត្យបានរកឃើញវត្ថុតាងគ្រឿងក្នុងជ្រូកទំងន់៥តោនក្លាសេដាក់ក្នុងទូកុងទីន័រចំនួន២ ធុងចំហុយសាច់ចំនួន០២គ្រឿង ធុងកិនសាច់ធ្វើពីដែកចំនួន១គ្រឿង ម៉ូទ័រចំនួន០២ គ្រឿង ទូរចំហុយប្រើអគ្គិសនីចំនួន១គ្រឿង ម៉ាស៊ីនសម្ងួតចំនួន១គ្រឿង អំបិលចំនួន៥៥៩បាវ ស្មើនឹង៣៨៩០២Kg ។ តាមការបំភ្លឺរបស់មេឈ្មួញរូបនេះ បាននិយាយថា គ្រឿងក្នុងជ្រូកនេះ បានប្រមូលទិញពីឈ្មោះ ធុន ឆាង រស់នៅខេត្តបន្ទាយមានជ័យ ចំនួ ន១០តោន ប៉ុន្តែ ទើបតែដឹកមកស្តុកទុកនៅទីនេះ ប្រមាណ៥តោនប៉ុណ្ណោះ ហើយពោះវៀនជ្រូកទាំងនេះ គឺទិញយកមកកែច្នៃធ្វើស្រោមសាច់ក្រក នាំចេញទៅប្រទេសចិន ហើយខ្លួនបានសហការជាមួយជនជាតិចិន សញ្ជាតិអាមេរិក ម្នាក់ទៀតឈ្មោះ ទុង សឿមិញ និងបានដឹកមកស្តុកនៅទីនេះបាន២សប្តាហ៍ប៉ុណ្ណោះ ចំណែកឯឧបករណ៍និងម៉ាស៊ីន គឺនាំចូលមកពីប្រទេសចិន។

ពាក់ព័ន្ធរឿងរត់ការ អោយមានការដោះលែង យ៉ាងណានោះ ក្រុមការងារយើងនៅមិនទាន់អាចរកការបញ្ជាក់ណាមួយ ពីអ្នកនាំពាក្យតុលាការខេត្តកណ្តាលបាននៅឡើយទេ នៅរសៀលថ្ងៃទី១០ ខែមេសា នេះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com