ខេត្តកណ្តាល : នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ លោកមេឃុំឬស្សីជ្រោយ និង សមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីជាមេភូមិ អនុភូមិ និង ស្មៀនឃុំ ឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល បានមកជួបជុំគ្នា បកស្រាយ ពីការកសាងសាលាឃុំថ្មី និង បានច្រានចោលពីការចោទប្រកាន់របស់ លោក នាង ភិរិន្ទ រូមនឹងសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយខ្វះការពិត និង បានបំភ្លឺស ធ្វើអោយប៉ះពាល់ដល់កិត្តិយស ក្រុមប្រឹក្សាឃុំ ទងមូល ដែលបានរួមគ្នា កសាងសាលាឃុំថ្មីនៅលើដីរដ្ឋ តែបែរ ថាលោកមេឃុំ ហ៊ានបំពានលើដីកាសម្រេចរក្សាការពារ ទៅវិញ ។
លោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ បានបញ្ជាក់ថា ដីដែលលោក និង ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ មេប៉ុស្តិ៍ និង មន្រ្តីពាក់ព័ន្ធ ចំនួន២៥នាក់ បានចុះហត្ថលេខា ឯកភាព នៅថ្ងៃបុកគ្រឹះសាលាឃុំ ។ លោកថា ការធ្វើសាលាឃុំថ្មី នេះ គឺថវិកា បានមកពី គណៈពង្រឹង និង សប្បុរសជន នានា ក្នុងការចូលរួមកសាងសាលាឃុំទុកជាសម្បត្តិរដ្ឋ និងប្រជាជនបានមកទទួលសេវា កាន់តែងាយស្រួល ព្រោះសាលាឃុំថ្មីនេះ នៅក្បែរថ្នល់ ។
លោកមេឃុំបញ្ជាក់ថា ដីការរក្សាការពារ នេះ មិនចំលើដី របស់រដ្ឋ ដែលលោកកំពុងសាងសង់សាលាឃុំ នោះទេ ។ លោកមេឃុំសួរ ត្រលប់ទៅ អ្នកច្បាប់ វិញថា ចុះបើដីរបស់រដ្ឋ ហេតុអីចេញដីការក្សាការពារ ទៅអោយឯកជន ទៅវិញ ។
លោក ប៉ោង ឈៀងលី មេភូមិព្រែកតាសោម បាននិយាយថា ករណីថា លោក នាង ភិរិន្ទ មានដីនៅក្បែរសាលាឃុំថ្មី នេះគឺលោក មិនដែលបានដឹង ព្រោះមិនបានចុះហត្ថលេខា ពីការទិញលក់ ឈ្មោះខាងលើនោះទេ ។
លោក គោក សាឡេះ ជំទប់ទី១ ឃុំឬស្សីជ្រោយ បានអោយដឹងថា កាលពីប៉ុន្មានឆ្នាំមុន មានមន្រ្តីសុរិយោដីស្រុក បានមកទាញម៉ែត្រវ៉ាស់ដីក្នុងទឹក ដើម្បីចុះបញ្ជីរ ពេលនោះលោកថា ដីតំបន់នេះ ជាដី របស់រដ្ឋទេ ។ ពេលនោះពួកគេក៏ត្រលប់ទៅវិញបានទៅ ។
លោកស្រី ហោ សៀកណេង ស្មៀនឃុំ ក៏បានបញ្ជាក់នៅមុខសារព័ត៌មាន ថា ចំពោះ លោក នាង ភិរិន្ទ លោកស្រីមិនដែលស្គាល់ ហើយក៏មិនដឹងថា ដីគាត់ទិញទីណា និង នៅតំបន់ណានោះទេ ។
សូមបញ្ជាក់ថា ដើម្បីជំរះ មន្ទិលទាំងឡាយអោយជ្រះស្រលះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ លោកមេឃុំ ឬស្សីជ្រោយ បានធ្វើលិខិតសុំអន្តរាគមន៍ ពីឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកមុខកំពូល តាមរយៈលោក អភិបាលស្រុក មុខកំពូល ដោយស្នើសុំអន្តរាគមន៍ទៅតុលាការអមសាលាដំបូងខេត្តកណ្តាល ដើម្បីពន្លឿការដោះស្រាយទំនាស់ដីទំហំ ៣០ម៉ែត្រ គុណ២០ម៉ែត្រ ជាដីរណ្តៅក្នុង ស្ថិតនៅភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ជាដីសាធារណៈរបស់រដ្ឋ ចំណុចជាប់ផ្លូវជាតិលេខ៦ ។
លិខិតដោយមានការចុះហត្ថលេខា ទទួលដឹងលឺ ពីលោកអភិបាលស្រុកមុខកំពូល លោក តុង ស៊ីវមី នៅថ្ងៃទី៣ ខែមេសា ផងនោះ បានសរសេររៀបរាប់ដោយយោងឯកសារពាក់ព័ន្ធជាច្រើន ក្នុងគោលបំណងយកដីរបស់រដ្ឋខាងលើមកសាងសង់ជាសាលាឃុំថ្មី ដោយសាលាឃុំចាស់ មានភាពតូចចង្អៀត និងមានផ្ទះប្រជាជនព័ទ្ធជុំវិញ ធ្វើអោយប៉ះពាល់ដល់បរិស្ថានក្នុងការបំពេញការងារ និងជាពិសេស ប្រជាជនពិបាកមកទទួលសេវា សាធារណៈផងដែរ ។
លិខិតនោះក៏បានស្នើអោយថ្នាក់លើមេត្តាពិនិត្យ និង ជួយអន្តរាគមន៍ ដើម្បីសុំដីនេះមករក្សាទុកជាសម្បត្តិរបស់រដ្ឋវិញ ដោយអនុគ្រោះ ។
ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន ឯណេះវិញ លោកមេឃុំ ក៏បានពន្លូយពាក្យស្នើអោយសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយខុសពីការពិត សូមកែតំរូវឡើងវិញ ព្រោះវាបានធ្វើអោយប៉ះពាល់កិត្តិយសមនុស្សជាច្រើននាក់ ៕