ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សាលាដំបូងរាជធានីភ្នំពេញ បន្តចំណាត់ការលើមជ្ឈមណ្ឌលកម្សាន្តរ៉ុកលើបញ្ហាប្រើប្រាស់គ្រឿងញៀន ដែលគេស្គាល់ថា អ្នកឧកញ៉ា គិត ធាង ជាម្ចាស់

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានបន្តចំណាត់ការអនុវត្តច្បាប់ដាក់ទោសលើក្រុមជនប្រព្រឹត្តគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកបន្ថែមទៀត ក្រោយករណីមួយទើបនឹងប្រកាសសាលក្រមរួចដោយតុលាការ កាលពីចុងខែ កុម្ភៈ កន្លងមកនេះ។ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២០ មីនា ឆ្នាំ២០២០ ដែលបណ្តាញសារព័ត៌មាន ទើបទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា សាលាដំបូងកំពុងស៊ើប សួរ លើសំណុំរឿងមួយករណីទៀត ដែលបានប្រព្រឹត្តទៅនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុកនោះផងដែរ ដោយចៅក្រមស៊ើបសួរកំពុងសួរចម្លើយ អ្នក ពាក់ព័ន្ធ, ប្រមូលភស្តុតាងនានា និងត្រៀមបញ្ជូនទៅជំនុំជំរះក្នុងពេល ឆាប់ៗខាងមុខនេះ។ សេចក្តីប្រកាសព័ត៌មានដដែលរបស់សាលាដំបូងរាជធានីភ្នំពេញ នៅបានបញ្ជាក់ដែរថា កន្លងមកនេះ គឺនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងរាជធានីបានប្រកាសសាលក្រមនៃសំណុំរឿងព្រហ្ម ទណ្ឌលេខ១៣១៥ ដែលមានជនជាប់ចោទចំនួន ៣៤នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុស ច្បាប់នូសារធាតុញៀន, ប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន, សមគំនិតក្នុងអំពើប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់កម ខណ្ឌចំការ មន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តន្ទាទោសជនជាប់ចោទម្នាក់ៗដាក់ពន្ធនាគារ ចន្លោះពី១ឆ្នាំ៦ខែ ដល់៤ឆ្នាំ និងពិន័យជាប្រាប់ពី៣លានរៀល ដល់៨លានរៀល។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com