កំពង់ធំ÷ រយៈពេល២ថ្ងៃគឺនៅថ្ងៃទី២១ និង២២ខែមេសា ឆ្នាំ២០២៩ កម្លាំងចំរុះរបស់ខេត្តកំពង់ធំ បានសហការគ្នាចុះបង្ក្របទីតាំងកន្លែងលួចលាក់អាឈើដោយខុសច្បាប់ ដែលស្ថិតនៅភូមិកំពង់ស្តេច ឃំុក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយថាៈ កាលពីវេលាម៉ោង ០២ នឹង ៣០ នាទីថ្ងៃ ទី ២១និងទី២២ ខែមេសា ឆ្នាំ ២០២០ ខណៈ ឈ្នួញប្រព្រឹត្តទបទល្មើសដឹកឈើយកមកលាក់ទុក នៅចំនុច
ត្រពាំងបឹងខាងក្រោយភូមិកំពង់ស្តេច ស្ថិត បឹង ឃុំ ក្រវ៉ ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ។
លោកមំុ សុផលនាយផ្នែកកំពង់ថ្មបានប្រាប់បណ្តាញយើង អោយដឹងថា៖ការចុះបង្ក្រាបនេះបានធ្វើឡើងដោយមានការចូលរួមសហការគ្នារវាងលោក នឹង និងកម្លាំងសមត្ថកិច្ចចំរុះក្នុងខេត្តកំពង់ធំ និងក្រោមការចង្អុលបញ្ជាពីលោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ។
ជាលទ្ធផលកម្លាំងយើងមិនទាន់បានវាស់វែងឈើនោះអោយដឹងចំនួននៅឡើយទេ រង់ចាំការប្ន្រ្មមូលនិងដឹកជញ្ជូនមកផ្នែកកំពង់ថ្មអស់រួចរាល់សិន។
ការចុះបង្រ្កាបនេះត្រូវប្រជាពលរដ្ឋនៅមូលដ្ឋានសំដែងការអបអរសាទរហើយសង្ឈឹមថា មន្រ្តីមានសមត្ថកិច្ចទាំងអស់ នឹងបន្តខិតខំបង្រ្កាប បទល្មើសព្រៃឈើអោយបានតឹងរឹងបំផុត ដើម្បីរក្សាព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ អោយបានគង់វង្ស សម្រាប់ជាប្រយោជន៍ដល់សង្គមជាតិតទៅអនាគត៕ រាយការដោយ
មាឃ សុខា