ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ឋទីទាល់ក្រ និងចាស់ជរាគ្មានទីពឹងចំនួន១៥គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា!

ព្រះវិហារ៖ ប្រជាពលរដ្ឋទីទាល់ក្រ និងចាស់ជរាគ្មានទីពឹងចំនួន១៥គ្រួសារ រស់នៅក្នុងភូមិចំនួនពីរ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈដំណើរអញ្ជើញចុះសួរសុខទុក្ខ របស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។

អមដំណើរដោយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ចឹក ហេង អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ​ប្រាក់ សុវណ្ណ ប្រធានគណៈកម្មធិការកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខពីសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៉ុន រ៉ា​នី ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខប្រជពលរដ្ឋជានិច្ច ពោល​គឺ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះដែរ ។

ជាមួយគ្នានោះ ឯឧត្តមក៏បានធ្វើការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យថែទាំសុខភាព ដោយរស់នៅមានអនាម័យជាប់ជាប្រចាំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ឲ្យបានផុលផុសថែមទៀត ដោយអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានយើងផងដែរ ។

លោកហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់ថា៖ ពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹង ដែលបានទទួលអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ប្រាក់ សុវណ្ណ និងក្រុមការងារមានចំនួនសរុប១៥គ្រួសារ ក្នុងនោះភូមិកោងយោងចំនួន ៩គ្រួសារ និងភូមិយាង ៦គ្រួសារ ហើយក្នុងមួយគ្រួសារទទួលបាន អង្ករ ១បេ, ត្រីខ ១កេះ,ទឹកស៊ីអីុវ ១យួ ឃីត១កញ្ចប់ និងថវិកាចំនួន ២០ម៉ឺនរៀល៕ ដោយ មាឃ សុខា

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com