ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អស់ពីមួយទៅមួយឃុំរាបសំបូរគ្រឿងចក្រមកជីកយកអាចម៍ណាស់តើលោកមេឃុំរាបគិតយ៉ាងមិចចំពោះរឿងនេះ?

ខេត្តព្រៃវែង:ឈ្មួញជីកយកអាចម៌ដីស្ទឹងស្នាយពល លក់យកលុយ ចែកគ្នាដាក់ហោរបាវសង្ស័យអាជ្ញាធរបើកដៃ នៅពេលប្រទេសជាតិកំពុងជួបវិបត្តិបញ្ហាជំងឺកូវីដ១៩កំពុងតែរាតត្បាតឯថ្នាក់ដឹកនាំកំពុងតែទប់ស្កាត់ រីឯជនឆ្លៀតឱកាសនិយមបានលួចជីកដីស្ទឹងសាធារណៈលក់ ដើម្បីបំពេញមហិច្ឆតាខ្លួន ដោយអាជ្ញាធរជាអ្នកបើកភ្លើងខៀវពីក្រោយ។

ដីស្ទឹងស្នាយពលដែលឈ្មួញជីកយកអាចម៌លក់នោះនៅខាងលិចផ្សារស្នាយពលស្ថិតក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពពីពលរដ្ឋបានឱ្យដឹងថា ស្ទឹងស្នាយពលគឺចំណុចប្រសព្វរវាងឃុំរការ និងឃុំរាប ដោយសព្វថ្ងៃអាកាសធាត់ក្តៅមានភាពរាំងស្ងួត ធ្វើឱ្យទឹកស្ទឹងបឹងបួ មានការរីងស្ងួតហួតហែង ទើបឈ្មួញខិលខូចមួយចំនួនបានយកគ្រឿងមកជីកកកាយយកអាចម៌ដីលក់ឡើងក្រហេងក្រហូងដូចរណ្តៅបាយខុម តាមតែអំពើចិត្តយកទៅចាក់នៅតាមដីឡូដ៌ និងចាក់តាមភូមិឱ្យពលរដ្ឋយកតម្លៃពេញតែម្តង។
គួរបញ្ចាក់ថា អាចម៌ដីព្រែកស្ទឹងបឹងបួរជាសម្បត្តិ៍សាធារណៈគឺតម្រូវយកទៅកសាងធ្វើផ្លូវ ចាក់បំពេញនៅទីធ្លារវត្តមន្ទីរពេទ្យសាលារៀនជាដើម។

ប្រភពដដែរបានបន្តទៀតថា សង្ស័យអាជ្ញាធរត្រូវសំណែនដល់ក៍ហើយមើលទៅ បានគ្មានអើពើអ្វីទាំងអស់ និយាយចំមើលមិនឃើញស្តាប់មិនលឺងាបត្រចៀកស្តូកតែម្តង។
មិនតែប៉ុណ្ណោះគេគ្រឿងចក្របីវង់កំពុងសម្រុកជីកដណ្តើមគ្នាភ្លូកទឹកភ្លូកដី ហុយធូរលីដីនិងផ្សែងចេញពីគ្រឿងចក្រឡើងងងឹតស្ទឹងស្នាយពល។

ឆ្លើយតបនិងការលើកឡើងខាងភ្ញាក់ងារសាព័ត៌មានយើងមិនអាចសុំការបកស្រាយពីម្ចាស់គ្រឿងចក្របានទេ ព្រោះគ្នានលេខទូរស័ទ្ទ។

ប៉ុន្តែលោក ផន សុផល មេឃុំរាបស្តីទីបានឱ្យដឹងថា ម្ចាស់គ្រឿងចក្របានដាក់សំណើរសុំជីកដីស្ទឹងស្នាយពលមកឃុំ រួចឃុំបានបញ្ជូនទៅសាលាស្រុកពារាំង ហើយស្រុកជាអ្នកឱ្យជីកលោកបានត្រឹមតែចូលរួមដឹងលឺប៉ុណ្ណោះ ក្នុងនោះដែរលោក ហុង ដានី មន្ត្រីសាធារណៈ និងដឹកជញ្ជូនស្រុកពារាំងបានអះអាងថា ការជីកយកអាចម៌ដីស្ទឹងស្នាយពលនេះ គឺដឹកចាក់ឱ្យពេទ្យស្រឺុនៅលើដីដែលកំពុងមានទំនាស់ ដើម្បីឱ្យរឿងធំមកនៅរឿងតូច។

ចំពោះលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានឱ្យដឹងថា រឿងគ្រឿងចក្រជីកស្ទឹងស្នាយពលនុង សួរទៅលោកមេឃុំរាប និងខាងសាធារណៈស្រុកបានដឹងច្បាស់។

រីឯលោក ជុំ សុភី ប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែងបានបញ្ជាក់ថា គ្មានគំរោងស្តារស្ទឹងស្នាយពលទេ ចំពោះការជីកកកាយយកអាចម៌ដីលក់និងក៍លោកមិនដឹងដែរ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com