ខេត្តព្រៃវែង:អាជ្ញាធរស្រុកពារាំងនឹងចាត់វិធានការចំពោះថៅកែគ្រឿងចក្រឈ្មោះ អាត ដែលប្រើរថយន្តកែរច្នៃគ្មានសន្ទះក្រោយ មន្រ្តីសាលាស្រុកពារាំង បានថ្លែងប្រាប់គេហទំព័រទូរទស្សន៍ព្រះនរាយណ៍ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ថា៖ការធ្វើអាជីវកម្មដឹកជញ្ជូនអាចម៍ដីលក់ ។
គឺត្រូវគ្របស្បៃឬប៉ាតង់ និងបិទសន្ទះក្រោយឱ្យបានត្រឹមត្រូវ ។
ដើម្បីការពារមិនឱ្យជ្រុះអាចម៍ដីរប៉ាត់រប៉ាយពាសពេញផ្លូវ បង្កការលំបាកនឹងរំខានដល់ពលរដ្ឋ។
ប្រភពពីពលរដ្ឋបានឱ្យដឹងថា ការធ្វើអាជីវកម្មរបស់លោក អាត គឺដឹកជញ្ជូនតាំងព្រឹកប្រលឹម កប់ប្រលប់ គ្មានស្រោចទឹកនៅតាមមាត់ទំនប់ បណ្តាលឱ្យបែកខ្សាច់ និងមានជម្ហុកធំៗបង្កការលំដល់ធ្វើដំណើរឆ្លងកាត់ទៅមើលស្រែចម្ការ។
រីឯពលរដ្ឋដែលមានផ្ទះនៅសងខាងផ្លូវជាតិក៍បានរអ៊ូរទាំថា នៅក្នុងមួយថ្ងៃៗផ្លូវជាតិនៅមុខផ្ទះរបស់ពួកគាត់ហុយឡើងទ្រលោម ស្ទើរក្លាយទៅជាផ្លូវរទេសគោក្របីទៅហើយ រកហូបបាយឱ្យចំមាត់សឹងមិនកើត។
សូមបញ្ជាក់ថា លោក ហុង ដានី មន្រ្តីសាធារណៈការ និងដឹកជញ្ជូនស្រុកពារាំងបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមេសាខាងមុខនេះ ។
លោកនឹងចាត់វិធានការក្តៅចំពោះការធ្វើអាជីវកម្មដឹកជញ្ជូនអាចម៍ដីលក់របស់លោក អាត ។
ព្រោះម្ចាស់គ្រឿងចក្រមួយនេះមិនគោរពទៅតាមបទដ្ឋានបច្ចេកទេស ប្រើប្រាស់សុទ្ធតែរថយន្តកែរច្នៃគ្មានពន្ធ ។
និងគ្មានសន្ទះក្រោយ វាធ្វើឱ្យអាចម៍ដីពីរថយន្ត ប្រឡាក់ពាសពេញផ្លូវជាតិបង្កជាធូរលីដីហុយចូលផ្ទះពលរដ្ឋ វាបណ្តាលប៉ះពាល់សុខភាពយ៉ាងខ្លាំង។
ករណីនេះអង្គភាពទូរទស្សន៍ព្រះនរាយណ៍ មិនអាចសុំការបកស្រាយពីលោក អាត ម្ចាស់គ្រឿងចក្របានទេ ព្រោះគ្មានលេខទូរស័ព្ទ។
ប៉ុន្តែលោក នេត នឿន មេឃុំរការ បានឱ្យដឹងថា ចំពោះគ្រឿងចក្រដែលដឹកជញ្ជូនគ្មានគ្របស្បៃឬប៉ាតង់ និងគ្មានសន្ទះក្រោយ ទាំងអស់និងគឺធ្លាប់បានប្រជុំណែនាំម្តងទៅពីរម្តងហើយនៅសាលាស្រុកពារាំង ។
លោកបានបញ្ជាក់ថា លោកនិងកោះហៅគ្រឿងចក្ររបស់លោក អាត មកធ្វើការណែរនាំម្តងទៀត៕