ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ការចុះអង្កេតនិងពិនត្យលើផ្ទៃដីឈ្មួញទិញជាន់គ្នារបស់គណៈកម្មការចម្រុះខេត្តកណ្តាលហាក់បីដូចមានអាថ៍កំបាំង..

ខេត្តកណ្តាល) ការចុះអង្កេតនិងពិនិត្យលើផ្ទៃដីដែលឈ្មួញទិញជាន់គ្នារបស់ក្រុមគណៈកម្មការចម្រុះខេត្តកណ្តាល ដឹកនាំដោយ លោកស្រេង លឹមហ៊ួ នាយករងរដ្ធបាលសាលាខេត្តកណ្តាល និងជាប្រធានក្រុមគណៈកម្មការ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចដីបឹងទួលព្រែកតាមាន(អតីតឡូត៍នេសាទលេខ៦ ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ហាក់បីដូចមានអាថ៍កំបាំង ។

តាមប្រភពព៌តមានពីមន្រ្តី បានបង្ហើបអោយដឹងថា ដីចំណុចនេះគឺសុទ្ធតែជាដីបឹងព្រៃលិចទឹកជម្រកត្រីពងកូននិងជាដីអតីតឡូត៍នេសាទលេខ៦សម្បត្តិសាធារណៈរបស់រដ្ធ។ស្រាប់តែដល់ពេលដីមានហាងឆេងឈ្មួញបានឃុបឃិតគ្នាជាប្រព័ន្ធប្រើរូបភាពអោយមេខ្យល់ដើរគៀងគរបំផុសបំផុលអោយប្រជាពលរដ្ធមកផ្តិតមេដៃ គុម្ពីអត្តសញ្ញាណប័ណ្ណទទួលយកលុយខ្លះម្នាក់១០០ដុល្លារឬ២០០ដុល្លារ រួចថតរូបភាពទុក ដើម្បីងាយស្រួលក្លែងបន្លំឯកសារធ្វើលិខិតទិញលក់ដីបឹងសាធារណៈរបស់រដ្ធពីប្រជាពលរដ្ធទៅវិញ។ក្រោមការយកប្រជាពលរដ្ធធ្វើជាខែលដើម្បីរំលោភយកដីរបស់រដ្ធបែបនេះហើយ ទើបធ្វើអោយឈ្មួញអ្នកមានលុយមានអំណាចមួយចំនួនតូចបានទិញ
ជាន់គ្នា២ទៅ៣នាក់ឯណោះ។

ប្រភពបន្តថា ការទិញដីជាន់គ្នានេះហើយ ដែលធ្វើអោយកើតមានករណីជម្លោះដីធ្លីផ្ទុះឡើងឥតឈប់ឈរ បង្កភាពស្មុកស្មាញដល់រាជរដ្ធាភិបាលពិបាកដោះស្រាយ។ជាក់ស្តែងដូចជាដីដែលក្រុមគណៈកម្មការចម្រុះចុះមកអង្កេតលើដីរបស់លោក ស្រី ម៉ម សុខនក្នុងថ្ងៃនេះ បើតាមប្រភពនិយាយថាគឺទិញត្រួតជាន់លើដីឈ្មួញដល់ទៅ២ម្ចាស់ទៀតឯណោះ ប៉ុន្តែគ្មានអ្នកស្គាល់ឈ្មោះទេ ព្រោះឈ្មួញដីទាំងនោះគឺសុទ្ធតែជាអ្នករស់នៅរាជធានីភ្នំពេញ មិនឃើញវត្តមានមកចូលរួមទេ គឺមានតែភាគីខាងលោកស្រី ម៉ម សុខន មកចូលរួមប៉ុណ្ណោះ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន​ សែន បានកាត់រំសាយឡូត៍នេសាទចោល គឺទុកផ្ទៃបឹងអោយពលរដ្ធសម្រាប់រកនេសាទត្រីលក្ខណៈគ្រួសារចិញ្ចឹមជីវិត តែបែរជាជួបការលំបាក់ជាងកាលនៅឡូត៍ទៅទៀត ព្រោះឈ្មួញបាននាំគ្នារំលោភយកទាំងដីទាំងទឹកនិងត្រីយ៉ាងអនាធិបតេយ្យតែម្តង។ដោយបានប្រើប្រាស់គ្រឿងចក្រជីកលើកក្រវ៉ាត់ព្រំដីខ្វាត់ខ្វែងជាប្រឡាយធំមានជម្រៅជ្រៅមួយខ្សែៗរាប់គីឡូម៉ែត្រដើម្បីអោយត្រីកុំរួច ហើយពួកឈ្មួញទាំងនោះលក់ត្រីបានតម្លៃរាប់ពាន់ រាប់មុឺនដុល្លារដូចជាឡូត៍នេសាទអញ្ចឹងដែរ។មិនតែប៉ុណ្ណោះថែមទាំងដាក់កម្លាំងយាមកាមការពារខ្លាំងជាងនៅឡូត៍ទ្វេដង។ រាយការណ៍ ដោយលោក លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com