រាជធានីភ្នំពេញ / យោងតាមលិខិត១ច្បាប់ ដែលអង្គភាពគេហទំព័រទូរទស្សន៍ព្រះនរាយណ៍ ទទួលបាននៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ បានស្នើសុំឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាអធិការកិច្ច ទៅលើសំណុំរឿង១ ដែលមើលទៅហាក់មានភាពមិនប្រក្រតីកើតឡើង ។លិខិតដែលបានផ្តិតមេដៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ដោយមេឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និង បានបោះត្រាប្តឹងចូលក្រសួងយុត្តិធម៌ លេខ២១៣ នោះបាន សសេរថាខ្ញុំបាទ ឈ្មោះ អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។
គោរពជូន
ឯកឧត្តម កើត រិទ្ធ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
កម្មវត្ថុ ៖ សំណើសុំធ្វើអធិការកិច្ច សំណុំរឿងព្រហ្មទណ្ឌលេខ ២៥៨អក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០ របស់អយ្យការសាលាដំបូងខេត្តកណ្តាល ។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមជំរាបឯកឧត្តម មេត្តាជ្រាបថា លោកនាង ភិរិន្ទ ដែលបានប្តឹងខ្ញុំបាទទៅតុលាការ ដោយចោទប្រកាន់ពីបទ ចាក់ដីរំលោភបំពានយកដីរបស់អ្នកដ៏ទៃ , បំផ្លិចបំផ្លាញបង្គោលព្រំដី និង មិនគោរពសេចក្តីសម្រេចរបស់តុលាការ នោះជារឿង មិនពិត ។
ខ្ញុំបាទសូមបញ្ជាក់ថាដីដែលកំពុងដំណើរការសាងសង់រដ្ឋបាលសាលាឃុំឬស្សីជ្រោយថ្មីនេះ គឺជាដីសាធារណរបស់រដ្ឋ ហើយដីទាំងនោះប្រជាជនទាំង៦គ្រួសារ ដែលបានខ្ចីដីរដ្ឋ ក៏បានធ្វើលិខិតប្រគល់ជូនក្រុមប្រឹក្សាឃុំដើម្បី
ទុកការអភិវឌ្ឍន៍ក្នុងឃុំ ។
ចំណែកលោក នាង ភិរិន្ទ ដែលបានអះអាង និង បានប្តឹងខ្ញុំបាទទៅតុលាការខេត្តកណ្តាល ដោយសំអាងមានលិខិតទិញលក់ដីរដ្ឋ ពីប្រជាពលរដ្ឋ ក្នុងឃុំខ្ញុំបាទ ដោយមិនមានមន្រ្តីអាជ្ញាធរ ណាបញ្ជាក់ទទួលស្គាល់លើ ការទិញលក់ដីរដ្ឋនោះទេ ។
លិខិតលោកមេឃុំ បានសសេរសង្កត់ធ្ងន់ និង សួរទៅអស់លោក ឯកឧត្តម លោកជំទាវថា
យោងតាមលិខិតទិញលក់ ដីរដ្ឋ ដោយមិនមានមន្រ្តីអាជ្ញាធរ ណាដឹងលឺ សួរថា លោក នាង ភិរិន្ទ អាចមានទោសដែរ រឺទេ ?។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម រដ្ឋមន្រ្តីមេត្តាធ្វើអធិការកិច្ចលើសំណុំរឿងនេះឡើងវិញ ដោយអនុគ្រោះ ។
សូមបញ្ជាក់ថា ឯកសារដែលបានដាក់អោយក្រសួងសិក្សាស្រាវជ្រាវសំណុំរឿងនោះឡើងវិញមានឯកសារបញ្ជាក់ចំនួន៨ ដូចជា
1-លិខិតទិញលក់ដីរដ្ឋ របស់លោក នាង ភិរិន្ទ។
2-លិខិតខ្ចីដីរដ្ឋរបស់ប្រជាជន។
3-លិខិតប្រជាជន៦គ្រួសារ ប្រគល់ដីរដ្ឋ មកអោយឃុំវិញ។
4-លិខិតបំភ្លឺរបស់មេឃុំចាស់។
5-កំណត់ហេតុវាស់វែងព្រំប្រទល់សាលាឃុំថ្មី។
6-លិខិតបំភ្លឺទៅបណ្តាញសារព័ត៌មាន
7-គំនូសប្លង់សាលាឃុំថ្មី ។
8-ស្នាមមេដៃប្រជាជនគាំទ្រចំនួន ៨៩៤គ្រួសារ។
ពាក់ព័ន្ធការដាក់ពាក្យបណ្តឹងសុំអធិការកិច្ចនេះ លោកមេឃុំ បានបញ្ជាក់ថារូបលោកពិតជាមិនទាន់ច្បាស់ ពីចំណាត់ការទាំងឡាយរបស់តុលាការ ដោយលោកមេឃុំលើកឡើងថា / ខ្ញុំប្រាប់ថាពេលនេះ ទោះជាថា ខ្ញុំអស់បុណ្យ អស់ស័ក អស់តំណែង អស់តួនាទី ពីរឿងអីក៏ដោយ ខ្ញុំត្រូវតែឈ ខាងប្រជាជនខ្ញុំ ព្រោះប្រជាជនបោះឆ្នោតអោយខ្ញុំ ។ ខ្ញុំជាតំណាងរបស់គាត់ ។ ដូច្នេះខ្ញុំត្រូវតែឈ ខាងគាត់ និងតតាំង រឿងអយុត្តិធម៌ ដូចលោកប្អូនបានឃើញ
ហើយថា បើសិនឯកសារទិញលក់ដីតែប៉ុណ្នឹង ហើយទៅយកដីគេចឹង ហើយទៅប្តឹងគេចឹង ឃុបឃិត ជាមួយតុលាការចឹង ហើយមកធ្វើចឹង បានចឹង។ អានឹង ខ្ញុំក៏មិនដឹងធ្វើមិចដែរ ។
ខ្ញុំនៅតែឈ ខាងប្រជាជនខ្ញុំជានិច្ច ចាប់ពីពេលនេះតទៅ ទោះបីកាលទេសនោះទៅជាអ្វីក៏ដោយ ។
គួររំលឹកថា កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ លោក ងួន វុទ្ធី អនុប្រធានសាលាដំបូង ខេត្តកណ្តាល និង ថាយអេឡែនា ក្រឡាបញ្ជី បានចុះហត្ថលេខា និងបោះត្រា ចេញដីកាសម្រេចរក្សាការពារ លេខ ១០៧ រ ក គ ។នោះមកនាំអោយមានការតវ៉ា ពិសេសលោកមេឃុំ និង ប្រជាជនសួរថា តើ លោក នាង ភិរិន្ទ យកអីទៅសំអាង ថាដីខ្លួនទិញ ស្របច្បាប់ ដែលនាំអោយមានដីការក្សាការពារនេះ ? ៕