ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភាជាតិ ជួបសំណេះសំណាល មន្ត្រីរដ្ឋបាលភូមិ ឃុំ ទូទាំងស្រុកលើកដែក ។

ខេត្តកណ្តាល /នៅថ្ងៃទី២៩ មេសា ២០២០ កន្លងមកនេះ លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភាជាតិ បានអញ្ជើញជួនសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលភូមិ ឃុំ ទូទាំងស្រុកលើកដែក ខេត្តកណ្តាល ។

ក្នុងឱកាសនោះលោកជំទាវ ក៏បានលើកឡើងពីស្ថានភាពជំងឺរាតត្បាតកូវិដ១៩ មកដល់ពេលនេះ កម្ពុជាទើបតែមានអ្នកឆ្លង ចំនួន១២២នាក់ និងត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយនៅសល់តែ៣នាក់ កំពុងសម្រាក់ព្យាបាល ហើយមកដល់ពេលនេះ ពុំទាន់រកឃើញអ្នកឆ្លងថ្មីក៏ដោយ ក៏មិនត្រូវភ្លេចខ្លួននោះដែរ ព្រោះជំងឺនេះ ហាក់បីដូចជាបិសាចគ្មានស្រមោល និងងាយឆ្លងណាស់ ប្រសិនបើយើងមានការធ្វេសប្រហេស ឬមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះ លោកជំទាវ ក៏បានផ្តល់នូវការឧត្ថមនូវអង្គចំនួន៩,៥តោន មី៣០កេស ទឹកត្រី៣០យូរ ទឹកស៊ីអ៊ីវ៣០យួរ អំបិល៣០យួរ ជែល លាងដៃ២០កេស​ និងថវិកាចំនួន១៨៥លានរៀល ដល់រដ្ឋបាលស្រុកដើម្បី ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងកូវីត១៩ ផងដែរ ដែលក្នុងនោះ លោកស្រី ជុំ ផល្លី ក៏បានជួយឧបត្ថមនូវអង្ករ៣តោន ទឹកត្រី និងទឹកស៊ីអ៊ីវ៦០យួរ មី៣០កេស អំបិល៣០យួរ ជែល លាងដៃ២០កេស និងថវិកា៥លានរៀល ផងដែរ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់គណៈពង្រឹង និងលោកស្រី ជុំ ផល្លី ដែលជាម្ចាស់ឧបត្ថម្ភ តែងតែគិតគូរពីសុខទុក្ខនៅពេលដែលមានការលំបាក ក៏ដូចជាការចែករំលែកនូវសេចក្តីស្រលាញ់ជូនបងប្អូននៅទូទាំងស្រុកផងដែរ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com