ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អ្នកកាងឆ្នោតវៀតណាមយីហោ «V168» មនុស្សរបស់លោកផ្កាយ២ ហេង ឡាលីន ជាអ្នកនៅពីក្រោយខ្នង បានធ្វើអោយកក្រើកនៅភ្នំពេញ

រាជធានីភ្នំពេញ / យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថា ក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងទៅនេះ គឺមានក្រុមមនុស្ស៦ទៅ៧នាក់ ជាអ្នកកាងឆ្នោតវៀតណាមយីហោ «V168» មនុស្សរបស់លោកផ្កាយ២ ហេង ឡាលីន ជាអ្នកនៅពីក្រោយខ្នង បាននាំគ្នាប្រើវិធានការ លួងផង ខោកផង គំរាមផង ។

ទី១-ពួកគេលើកគ្នាមកទាំងហ្វូងជាគោលដៅបំបាក់ស្មារតីនៅកន្លែងទីតាំងកត់ឆ្នោតវៀតណាម មិនមែនជាបក្ខពួកខ្លួន។

ទី២-ប្រើវិធានលួងលោមបញ្ចុះបញ្ចូល អោយកត់យកមកអោយខាងខ្លួន ធានាការពារ នៅពីក្រោយខ្នង។

ទី៣-បើអ្នកណា មិនព្រម ក្រុមបងធំ ក្រោមការបង្គាប់បញ្ជាពីលោកផ្កាយ២ ហេង ឡាលីន គម្រាម ធ្វើអោយភ័យខ្លាច បាក់ស្មាតី។

ទី៤-អោយសមត្ថកិច្ចមកបង្ក្រាបភ្លាមៗ ។

ជាក់ស្តែងកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ទីតាំងផ្ទះលេខ២៧E0z ផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ នួន សានិត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងឆ្នោតវៀតណាមខាងលើនេះ ដោយឃាត់ខ្លួនអ្នកស៊ីឈ្មួលកត់ឆ្នោតស្រី២នាក់ និងអ្នកចាក់ម្នាក់ប្រុស ។

ក្រោយពីក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ«V168» ចុះទៅគំរាមឲ្យកត់ឲ្យពួកគេ ប៉ុន្តែម្ចាស់ទីតាំងនោះបដិសេធមិនព្រមកត់ក៏ត្រូវនគរបាលបង្ក្រាបតែម្តង ជាការគម្រាម អោយឃើញពីឥទ្ធិពល អំណាចពួកគេ គឺមានសមត្ថភាព កត់ឆ្នោតវៀតណាមបាន ធានាចាប់បើមិនមែនជាដៃគូ កូនកញ្ច្រែងរបស់ខ្លួន ។

ពលរដ្ឋរងគ្រោះបញ្ជាក់ថា ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«V168»នេះ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ហ្វី លីត បានអួតខ្លួនថាជាជំនួយការលោកផ្កាយ២យោធាម្នាក់ឈ្មោះ ហេង ឡាលីន នៅអង្គភាពកងពលតូចង៧០ ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន ។

ពាក់ព័ន្ធករណីក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«V168»ខាងលើនេះ លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានប្រាប់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា លោកបានឲ្យមន្រ្តីរបស់ខ្លួនចុះពិនិត្យមើលហើយ ប៉ុន្តែឥឡូវគាត់រវល់បន្តិច ។

ដោយឡែកលោកផ្កាយ២យោធា ឈ្មោះ ហេង ឡាលីន នៅអង្គភាពកងពលតូចង៧០ ដែលជនមួយក្រុមអះអាងថាជាអ្នកនៅពីក្រោយខ្នងនោះ មិនអាចទំនាក់ទំនងបានទេ ព្រោះគ្មានលេខទូរស័ព្ទ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com