ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ជា សុមេធីអភិបាលខេត្តព្រៃវែងផ្តល់ថវិកានិងសម្ភារ:គ្រឿងឧបភោគបរិភោគជូនក្រុមគ្រូពេទ្យនៅពិនិត្យព្យាបាលពលរដ្ធចំណាក់ស្រុកដាក់ដាច់ដោយឡែក……

(ព្រៃវែង) ដើម្បីជាការលើកទឹកចិត្ត នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីក្រោមឱវ៉ាតយកថវិកា សម្ភារ:គ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រូពេទ្យជួរមុខនិងមន្ត្រីកងកម្លាំងសមត្ថកិច្ចមានប៉ូលិស ប៉េអឹម យោធា ដែលនៅប្រចាំការការពារព្យាបាលប្រជាពលរដ្ឋចំណាកស្រុកត្រឡប់ពីប្រទេសថៃ ដែលមានការសង្ស័យឆ្លងជំងឺវីរុសកូវីដ-១៩ បច្ចុប្បន្នត្រូវបានដាក់អោយនៅដាច់ដោយឡែក នៅក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តនិង វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

អំណោយដែលនាំមកនាពេលនេះ រួមមាន:
– ទឹកអាល់កុល ១០L
– ម៉ាស់ ៥ប្រអប់ =២៥០បន្ទះ
– សាប៊ូ ៣០ដុំ
– ទឹកសុទ្ធ ១០កេស
– មីយើង ៣កេស (១កេស=៣០កញ្ចប់)
– ទឹកផ្លែឈើ ចំនួន៣កេស
– សំលៀកបំពាក់ការពារមេរោគ ចំនួន២០ឈុត(ក្បាលដល់ចុងជើង)
– ថវិកាម្នាក់ចំនួន៥មុឺនរៀល សម្រាប់៥នាក់ និងសម្រាប់ពេទ្យប្រចាំការ យោធា ប៉ូលីស កងរាជអាវុធហត្ថ និងមន្ត្រីខេត្ត ១ក្រុមៗ ចំនួន២០មុឺនរៀលថែមទៀត។
ឯកឧត្តម អភិបាលខេត្ត សូមជម្រាបជូនថា ខេត្តព្រៃវែងបានរៀបចំមូលនិធិបង្ការទប់ស្តាត់ជំងឺកូវីដ១៩ សម្រាប់គ្រូពេទ្យជួរមុខ និងប្រជាពលរដ្ឋចំណាកស្រុកត្រឡប់ពីប្រទេសថៃ មកខេត្តព្រៃវែងវិញដែលសង្ស័យឆ្លងជំងឺវីរុសកូវីដ-១៩ ក្នុងខេត្តព្រៃវែង តាមរយៈគណៈអភិបាលខេត្ត និងការចូលរួមពីសប្បុរជននានា ដែលតែងតែឧបត្ថម្ភគ្រាំទ្រសកម្មភាពទប់ស្កាត់និងបង្ការជំងឺឆ្លងកូវីដ-១៩នេះ។ឯកឧត្តម អភិបាលខេត្ត ក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ មានផ្ទុកមេរោគកូវីដ១៩ សូមអញ្ជើញមកធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង និងស្តាប់តាមការណែនាំរបស់ប្រមុខរាជរដ្ធាភិបាល ព្រមទាំងសារអប់រំសំខាន់របស់ក្រសួងសុខាភិបាល ដោយធ្វើការលាងសម្អាតដៃនឹងសាប៊ូ ឬអាកុលអោយបានញឹកញាប់ផងដែរ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com