ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កិច្ចប្រជុំបូកសរុបការអនុវត្តការងារនិងពង្រឹងយន្តការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់ស្រុកលើកដែក………………..

(កណ្តាល) ឯកឧត្តម គង់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវ៉ាតគ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធ បើកកិច្ចប្រជុំបូកសរុបការអនុវត្តការងារ នឹងពព្រឹងយន្តការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ របស់ស្រុកលើកដែក ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
បន្ទាប់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឡើងអានរបាយការណ៍សង្ខេបស្តីពីការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនៅទូទាំងស្រុក និងសន្តិសុខសណ្តាប់ធ្នាប់សាធារណ:បានល្អប្រសើររួចមក ឯកឧត្តម គង់ សោភ័យ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ក៍បានកោតសរសើរដល់អាជ្ញាធរស្រុក ឃុំ និងកងកម្លាំងសមត្ថកិច្ចទាំងបីអង្គភាពក្នុងស្រុកលើកដែកដែលបានសហការគ្នាខិតខំប្រឹងប្រែងធ្វើអោយមូលឋានមានការអភិវឌ្ឍន៍រីកចម្រើននិងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ធនាពេលកន្លងមក ជាពិសេសការចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណ:ដែលប្រទេសកម្ពុជាយើងមានអ្នកឆ្លងជំងឺកូវីដ១៩នេះចំនួន១២២នាក់ ហើយត្រូវបានព្យាបាលជាសះស្បោយចំនួន១២១នាក់ នៅសល់តែម្នាក់ទៀតទេមិនទាន់ជា។ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា បើទោះបីជាយើងនៅអ្នកឆ្លងម្នាក់មិនទាន់ជាក៍ដោយ ក៍យើងមិនអាចមើលស្រាលជំងឺនេះបានឡើយ ត្រូវតែចូលរួមផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់តាមបទបញ្ជារបស់ប្រមុខរាជរដ្ធាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល ខណ:ដែលជំងឺកូវីដ-១៩នេះកំពុងតែរីករាលដាលនៅលើប្រទេសផ្សេងៗទៀតមិនទាន់ត្រូវបានថមថយឡើយ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្តាល ក៍បានជំរុញអោយអាជ្ញាធរស្រុក ឃុំ និងកងកម្លាំងទាំងអស់ថា យើងជាអាជ្ញាធរ សមត្ថកិច្ច មានតួរនាទីជាអ្នកបំរើរាស្រ្ត មិនមែនមកធ្វើជាចៅហ្វាយរាស្ត្រនោះទេ ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងការបំរើសេវ៉ាសាធារណ:ជូនប្រជាពលរដ្ធអោយបានល្អប្រសើ ស្របតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ធមន្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ណាស់នូវបញ្ហាសុខទុក្ខនិងការរស់នៅសុខភាពរបស់រាស្ត្រ នៅពេលមានករណីគ្រោះធម្មជាតិ ឬជំងឺឆ្លងផ្សេង។ជាក់ស្តែងដូចជាជំងឺកូវីដ-១៩ដែលកំពុងរីករាលដាលនៅលើពិភពលោកឆ្លងនិងស្លាប់មនុស្សរាប់មុឺននាក់។ប៉ុន្តែសម្រាប់កម្ពុជាយើងមានសម្តេចតេជោហ៊ុន សែន បានប្រើវិធានការទប់ស្កាត់បានទាន់ពេលវេលា ទើបនៅក្នុងសហគមន៍មិនមានអ្នកឆ្លងជំងឺកូវីដ-១៩នេះធ្ងន់ធ្ងរដូចប្រទេសគេផ្សេងនោះទេ។ ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម អភិបាលខេត្ត បានផ្តល់ជូន ម៉ាស់ ជែលលាងដៃ ជល់សាលាស្រុកសម្រាប់ប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងឧបត្ថម្ភថវិកាឃុំទាំង៧ទូទាំងស្រុក ក្នុង១ឃុំ១លាន់រៀល,ចំពោះឃុំជាប់ចំណាត់ថ្នាក់លេខ១ ភូមិ ឃុំមានសុវត្ថិភាព ទទួលបានថវិកា១លានរៀលបន្ថែម ជាប់លេខ២ទទួលបាន៧០មុឺនរៀលបន្ថែម លេខ៣ទទួលបាន៥០មុឺនរៀលបន្ថែម មន្ទីរពេទបង្អែក១លានរៀល វិទ្យាល័យ អនវិទ្យា បឋមសិក្សា ចំនួន២៧សាលាថវិកា២៧លានរៀល មណ្ឌលសុខភាព៧ឃុំ ក្នុង១ឃុំ១លានរៀល កងកម្លាំងទាំងបីអង្គភាព ចំនួន១០៩នាក់ ជូនថវិកាចំនួន៨៧២០០០០(ប្រាំបីលានប្រាំពីសែនពីមុឺនរៀល) សមាជិកចូលរួមចំនួន១៣៧នាក់ ក្នុងម្នាក់៥មុឺនរៀល សារុងម្នាក់១ ជួយបង្គោលភ្លើងដល់៥ឃុំស្មើរ២៥០ដើម អស់ថវិកាចំនួន៣៧៥០០ដុល្លារសហរដ្ធអាមេរិក និងជួយជួសជុលអាគារអធិការដ្ធាននគរបាលស្រុកលើកដែកអស់ថវិកាប្រហែល៥០០០០មុឺនដុល្លារសហរដ្ធអាមេរិកផងដែរ៕ ដោយ លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com