ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឃើញឡានបាត់គ្រឿងក្នុង ម្ចាស់ថតបង្ហោះហ្វេសបុកចោទ ប៉ូលីសស្រុកអង្គស្នួល ខេត្តកណ្តាល ថាគ្មានការទទួលខុសត្រូវ ។

ខេត្តកណ្តាល៖យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ « HokTanghong» ដែលបានបង្ហោះនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថា «នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយពេលមកគ្រឿងពេញ ដល់ពេលមកដកឡានវិញស៊ីគ្រឿងអស់ សុំខ្លាចហើយលោកប៉ូលិសអើយធ្លាប់តែលឺគេថា​ឥឡូវជួបផ្ទាល់ខ្លួនឯងបានដឹង»។

នៅក្នុងវិដេអូ នោះ អ្នកថត ទំនងជាម្ចាស់រថយន្តបានរៀបរាប់ដោយអស់សង្ឃឹម ថានៅពេលរថយន្តនេះកាលពី១ឆ្នាំមុន បានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏យកមករក្សានៅអធិការស្រុកអង្គស្នួល គឺមានគ្រឿងគ្រូវ គ្រប់ តែពេលនេះបាត់អស់ ។

ជុំវិញបញ្ហានេះ អង្គភាពទូរទស្សន៍ ព្រះនរាយណ៍ នៅមិនអាចរកការបំភ្លឺ ពីលោកអធិការស្រុក អង្គស្នួល បាននៅឡើយទេ នៅរសៀលថ្ងៃទី១៣ ខែឧសភា នេះ ។

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com