ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជំងឺឈ្មួញជីបៀរ លើកទំនប់កាយប្រឡាយលើបឹងរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកណ្តាលហាក់ត្រូវដងត្រូវផ្លែ

ខេត្តកណ្តាល : បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានកាត់រំសាយឡូនេសាទ ដើម្បីប្រយោជន៍ទុកអោយប្រជាជនបានអាស្រ័យផល ជាលក្ខណគ្រួសារនោះមក គឺក្រុមឈ្មួញបានប្រើល្បិចកល ទិញបឹងមួយចំនួនពីប្រជាជន ។ ដីរបស់រដ្ឋ បឹងរបស់រដ្ឋបានធ្លាក់ចូលកណ្តាប់ឈ្មួញធំៗ មួយចំនួន យ៉ាងត្រជាក់ចិត្ត ។

បើយើងក្រឡេកមកមើល អំពីដែនអតីតឡូនេសាទនៅក្នុងខេត្តកណ្តាល ឯណោះវិញ គឺមានរឿងស្មុកស្មាញកើតជាជំលោះរវាងឈ្មួញនិងឈ្មួញ ។ ឈ្មូញនិងប្រជាជន មិនអស់មិនហើយ ។

អ្វីដែលជារឿងចំឡែក គឺនៅជារៀងរាល់ឆ្នាំ ក្រុមឈ្មួញធំៗ បានសំរុកលើកទំនប់ ជីប្រឡាយហៅថាជីកបៀរ ក្រោមហេតុផល ដើម្បីរក្សាត្រីធម្មជាតិនៅពេលទឹកតំឡើង ។

បៀរនិមួយៗ នៅក្នុងស្រុកគៀនស្វាយ
ត្រូវបានគេរាយការណ៍មកថា ត្រូវបានចាប់ត្រីលក់បានរាប់ម៉ឺនដុល្លា ចូលទៅក្នុងហោប៉ាវក្រុមឈ្មួញ និង មន្រ្តីខិលខូច មួយចំនួន ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន​ សែន បានកាត់រំសាយឡូត៍នេសាទចោល គឺទុកផ្ទៃបឹងអោយពលរដ្ធសម្រាប់រកនេសាទត្រីលក្ខណៈគ្រួសារចិញ្ចឹមជីវិត តែបែរជាជួបការលំបាក់ជាងកាលនៅឡូត៍ទៅទៀត ព្រោះឈ្មួញបាននាំគ្នារំលោភយកទាំងដីទាំងទឹកនិងត្រីយ៉ាងអនាធិបតេយ្យតែម្តង។ដោយបានប្រើប្រាស់គ្រឿងចក្រជីកលើកក្រវ៉ាត់ព្រំដីខ្វាត់ខ្វែងជាប្រឡាយធំមានជម្រៅជ្រៅមួយខ្សែៗរាប់គីឡូម៉ែត្រ។មិនតែប៉ុណ្ណោះថែមទាំងដាក់កម្លាំងយាមកាមការពារខ្លាំងជាងនៅឡូត៍ទ្វេដង ទៅទៀត ។

មន្រ្តីរាជការ និង ប្រជាជន ភាគច្រើនកំពុងរង់ចាំមើល អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភណ្ឌ តើមានឥទ្ធិពលកំរិតណាក្នុងការវ៉ៃបំបែកក្រុមឈ្មួញខិលខូចចាស់វស្សា ទាំងនេះ អោយឈប់រកស៊ីក្រោមលេសជីកបៀរ នេះតទៅទៀត ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com